ភាគទី:15 លោកធ្លាប់យល់ចិត្តប្រពន្ធខ្លះទេ🍂

199 30 18
                                    


« 😢 ខ្ញុំមិនបានណាត់គេទេ..ជឿខ្ញុំទៅ » ហេតុអីនាយមិនដែលគេសោះចឹង..ថេយ៉ុងនិយយទាំងចង់យំ..ចំណែកជុងហ្គុកឃើញបែបនេះក៏ឈប់និយាយទៀត

« ចុះវាមានធ្វើអីឯងទេ!!!មិចបានមុខឯងស្លេកម្ល៉ះ » ជុងហ្គុក

« អត់...អត់បានធ្វើអីទេគ្រាន់តែចាប់ដៃប៉ុណ្ណោះហើយ..អេ៎លោកធ្វើអីនិងអូសខ្ញុំមកទីនេះធ្វើអី » ថេយ៉ុងមិនទាន់នឹងនិយាយចប់ផងក៏ត្រូវរាងក្រាស់ទាញចូលទៅក្នុងបន្ទប់ទឹករួចក៏បើកទឹកឈូកយកមកលាងដៃរបស់គេចេញ។ធ្វើដូចដៃគេហ្នឹងប្រឡាក់អីអញ្ចឹង។

« កុំមកលាងចេញកន្លែងអាម្នាក់នោះចាប់ដៃឯងនោះអីថ្ងៃក្រោយមិនត្រូវឱ្យវាប៉ះពាល់អាចជាដាច់ខាតមិនថាចាប់ដៃឬក៏អ្វីក៏ដោយបើយើងដឹងយើងនឹងដាក់ទោសឯងធ្ងន់ជាមិនខាន » នាយនិយាយបណ្ដើរលាងដៃឲ្យប្រពន្ធបណ្ដើរគេក៏មិនយល់ដូចគ្នាស្រាប់តែមានអារម្មណ៍ថាខឹងមួរម៉ៅពេលដែលអ្នកផ្សេងមកប៉ះពាល់ប្រពន្ធរបស់គេ។

« វាមិនដល់ថ្នាក់ហ្នឹងពេលទេដឹង » ថេយ៉ុង

« យើងថាអ្វីក៏ធ្វើតាមហ្នឹងទៅកុំប្រកែកបើមិនអញ្ចឹងទេឯងក៏មិនបានសុខដូចគ្នា។ » ជុងហ្គុក

« អញ្ចឹងលោកក៏ស្ដាប់តាមខ្ញុំដែរទៅនាំស្រីរបស់លោកចេញពីទីនេះកុំមកនៅផ្ទះនេះហើយហាមធ្វើខ្លួនឯងដូចនៅទំនេរទៀត។ព្រោះលោកមានប្រពន្ធរួចហើយគួរតែយល់មុខម៉ាក់ប៉ារបស់លោកផងពេលចេញទៅណាមកណាឮតែគេនិយាយថាកូនប្រុសលួចមានស្រីក្បត់ចិត្តប្រពន្ធ » ចង់ឱ្យគេធ្វើតាមនាយអញ្ចឹងនាយធ្វើតាមគេដែរទៅគ្មានសិទ្ធិអ្វីមកហាមគេទេព្រោះមនុស្សម្នាក់ៗមានសិទ្ធិស្មើៗគ្នាបើគេមិនគោរពចិត្តយើង..យើងក៏មិនគោរពសិទ្ធិគេវិញដែរ។

« យើងអាចតែឯងមិនអាចពួកយើងទាំងពីរនាក់ខុសគ្នាអញ្ចឹងហើយឯងកុំរកលេសយកប៉ាម៉ាក់របស់យើងមកបាំងមុខអីយើងចង់ធ្វើអីជារឿងរបស់យើង។វាមិនពាក់ព័ន្ធអីហ្នឹងឯងទេ។ » នាយនៅតែនិយាយពាក្យដដែលថាមិនអាចព្រោះពួកគេទាំងពីរនាក់ខុសគ្នា..នាយតូចមានឈ្មោះជាប្រពន្ធមិនដូចគេដែលជាប្ដីឡើយគេចង់មានស្រីវាជារឿងធម្មតាប៉ុន្តែនេះតូចមិនអាចមានប្រុសបានឡើយ។

🌟 ប្រែប្រេងវាសនា ★ គីម ថេយ៍វី 🌟Where stories live. Discover now