ភាគទី:25 ទ្រឹមសម្លាប់មនុស្សម្នាក់ឲ្យផុតពីផែនដីនេះរឿងអីខ្ញុំខ្លាចនោះ🍁

173 34 6
                                    

ថ្ងៃថ្មី...

† ហាងអាហារ :

នៅក្នុងហាងអាហារមួយកន្លែងយើងឃើញមានគូស្នេហ៍មួយគូរកំពុងអង្គុយញាំអាហារយ៉ាងរីករាយ ហើយគូស្នេហ៍មួយគូនោះគ្មានអ្នកណាក្រៅពីជីមីននិងយ៉ុនហ្គីទេ ពួកគេបានមកញ៉ាំអាហារនៅខាងក្រៅថ្ងៃនេះ

« ម្ហូបនៅហាងនេះឆ្ងាញ់ណាស់ បងពូកែរើសហាងមែនយ៉ុន » ជីមីន ញញឹមទៅនាយទាំងសប្បាយចិត្តនាយនេះពូកែមែន ទៅរឿងការងារទាំងរឿងខេចឃេរមនុស្សដែលខ្លួនស្រឡាញ់

« បើអូនចូលចិត្តបងនឹងឧស្សាហ៍នាំអូនមកញ៉ាំនៅហាងមួយនេះ។ » យ៉ុនហ្គី នាយស្រលាញ់ជីមីនណាស់ថ្នាក់ថ្នមដូចជាទារកអញ្ចឹងមិនថាគេទាមទារចង់បានអ្វីឡើយខ្លួនតែងតែឲ្យទាំងអស់មិនដែលជំទាស់ឬធ្វើឲ្យគេខកចិត្តម្ដងណាទេ។នេះបានគេហៅថាប្រុសចាស់ចេះថ្នមពិតមែន។

« អូនអរគុណបងណាស់បងល្អពេកហើយនៅយ៉ុន » ជីមីន រាល់ថ្ងៃនេះមិនដឹងថាគេធ្វើបុណ្យដល់អ្វីនោះទេទើបបណ្ដោយឱ្យគេមកស្គាល់ជាមួយនឹងយ៉ុនហ្គី ជីវិតរបស់គេដូចរើសបានមាសរាប់តោនយ៉ាងអញ្ចឹងសំណាងហួសពីសំណាងទៅទៀត។ បន្ទាប់ពីនិយាយគ្នារួចរាល់អស់ហើយពួកគេក៏នាំគ្នាញ៉ាំអាហារយ៉ាងរលូនប៉ុន្តែភ្លាមនោះនិយាយតូចក៏បានប្រទះភ្នែកទៅនឹងប្រុសស្រីមួយគូ។កំពុងតែបណ្ដើរគ្នាចូលមកក្នុងហាងអាហារនេះដែរ។ គេតាមមើលរហូតធ្វើឲ្យយ៉ុនហ្គីអត់ឆ្ងល់ក៏សួរគេតែម្ដងទៅ

« អូនកំពុងមើលអីហ្នឹងជីមីន » ចំណែកនាយតូចឮយ៉ុនហ្គី សួរបែបនេះគេក៏ឱ្យនាយមើលតាមដៃដែលខ្លួនចង្អុលទៅនោះរីឯរាងក្រាស់ក៏ងាកទៅតាមអ្វីដែរជីមីន ប្រាប់ក៏ឃើញថាមនុស្សស្រីម្នាក់នោះគឺជាសង្សាររបស់ក្មួយខ្លួនតើចុះប្រុសម្នាក់ទៀតដូចជាអ្នកណា។តើពួកគេទាំងពីរនាក់មានទំនាក់ទំនងអ្វីជាមួយនឹងគ្នាទៅ។មើលទៅដូចជាស្និទ្ធស្នាលគ្នាខ្លាំងណាស់។

« តើនាងជាសង្សាររបស់ក្មួយបងមែនទេចុះប្រុសម្នាក់នោះជាអ្នកណាមើលទៅស្និទ្ធស្នាលនឹងគ្នាខ្លាំងណាស់។ដូចជាគូស្នេហ៍អញ្ចឹង » ជីមីន តាមពិតមនុស្សស្រីដែលដើរចូលមកក្នុងហាងនេះជាមួយនឹងមនុស្សប្រុសម្នាក់ទៀតនោះគឺជាណាស៊ីតើនាងមកជាមួយនឹងអ្នកណា។ ភ្លាមនោះបុរសម្នាក់នោះក៏ងាកមុខមកក៏ធ្វើឲ្យយ៉ុនហ្គីស្គាល់យ៉ាងច្បាស់ថាគេម្នាក់នោះគឺជាអ្នកណា

🌟 ប្រែប្រេងវាសនា ★ គីម ថេយ៍វី 🌟Where stories live. Discover now