ភាគទី:3 លោកជាអ្នកណា🍃

242 36 16
                                    

#1អាទិត្យកន្លងផុតទៅ

រយៈពេលមួយអាទិត្យហើយដែលថេយ៉ុងបន្តរស់នៅក្នុងខ្លួនថេយ៍វី...មុនដំបូងវារាងពិបាកប៉ុន្តែយូរៗទៅវាក៏ស៊ាំនឹងរាងកាយមួយនេះ!!!ហើយក៏មានភាពស្និតស្នាលនិងមនុស្សនៅទីនេះច្រើនជាងមុនដូចគ្នា

« អ៊ំមានអីឲ្យខ្ញុំជួយទេ » ថេយ៉ុង ( ខ្ញុំសុំហៅថេយ៉ុងអញ្ចឹងហ្មងទៅវាស្រួលជាង )

« មិនអីទេអ្នកប្រុសពួកខ្ញុំអាចធ្វើបានអ្នកប្រុសទៅអង្គុយចាំពួកខ្ញុំនៅទុកអាហារសិនទៅបន្តិចទៀតនេះនឹងរួចហើយ។ » ម៉ែដោះ.

« តែខ្ញុំចង់ជួយឱ្យខ្ញុំជួយទៅណាអ៊ំ។ » ថេយ៉ុង..គេមិនចនៅស្ងៀមនោះទេបើនៅមណ្ឌលវាណាគេនេះហើយជាធ្វើម្ហូបឲ្យក្មេងញាំអ្នកណាៗក៏សសើរគេដែលថាពូកែធ្វើម្ហូឆ្ងាញ់ណាស់

« គឺ...គឺអ្នកប្រុសមិនចាំទេឬថាអ្នកប្រុសមិនចេះធ្វើម្ហូបទេ..ចា៎ស » គាត់តបទៅនាយតូចវិញបណ្ដោយឱ្យគេធ្វើយ៉ាងម៉េចកើតបើគេមិនចេះធ្វើម្ហូបផងនោះតែថ្ងៃនេះបែរជាសុំមកធ្វើម្ហូបទៅវិញរឹតតែធ្វើឱ្យគាត់ឆ្ងល់លើសដើមតាំងពីដើមមកអ្នកប្រុសរបស់គាត់នេះមិនដែលចូលចង្ក្រានបាយនោះទេការងារតិចតួចគេអាចនឹងចេះលើកលែងតែការងារផ្ទះ​ឬម្ហូបអាហារនេះឯងគេមិនចេះសូម្បីតែបន្តិច

« គឺខ្ញុំ ...មកពីខ្ញុំមិនទាន់ចាំល្អហ្នឹងណាអ៊ំ។មិនអីទេអញ្ចឹងអ៊ំធ្វើចុះខ្ញុំមិនរំខានទេ ហិិិហិ.,..ស្អីគេ គីម ថេយ៍វី នេះសូម្បីតែម្ហូបក៏ឯងមិនចេះធ្វើដែរអី » នាយតូចតបទៅគាត់វិញទាំងញញឹមមិនសូវសមហើយក៏លួចនិយាយក្នុងចិត្តតិចៗតែម្នាក់ឯង នេះម្ចាស់រាងកាយគ្រាន់តែម្ហូបក៏មិនចេះធ្វើដែរ..

« ចាសអញ្ចឹងអ្នកប្រុសអង្គុយលេងសិនទៅបន្តិចទៀតនេះរួចហើយនៅសល់តែមួយមុខទៀតតែប៉ុណ្ណោះ » ម៉ែដោះ

« អ្នកប្រុសត្រូវការអ្វីញ៉ាំលាងមាត់បន្តិចទេកុំឱ្យទំនេរចាំយើងខ្ញុំទៅយកមកឱ្យ » សារ៉ា

« មិនអីទេបង!!! បងជួយធ្វើអ៊ំចុះចាំខ្ញុំទៅរកខ្លួនឯងក៏បាន។ » ថេយ៉ុង

« ចា៎ស » លើកបែបនេះនាងក៏បន្តជួយធ្វើអាហារម៉ែដោះទៀតចំណែកនាយតូចក៏ដើរទៅអង្គុយចាំនៅលើសាឡុងទាំងយកទូរសព្ទមកចុចលេងមិនដឹងថាចុចអ្វីខ្លះនោះទេ។....មួយសន្ទុះក្រោយមកក៏ឮសំឡេងឡានបើកចូលមកក្នុងភូមិគ្រឹះ...ពេលនោះក៏មិនដល់ឱ្យឃើញក្មេងប្រុសម្នាក់វ័យប្រហាក់ប្រហែលនិងថេយ៍វីដែលគេដើរចូលមកខាងក្នុងទាំងការភ្នែកសម្លឹងរកអ្នកណាម្នាក់ក៏មិនដឹង...ចំណែកអ្នកបម្រើដែលនៅជួយម៉ែដោះធ្វើម្ហូបនោះឮសំឡេងឡានបែបនេះហើយក៏ប្រញាប់រត់ចេញមកមើលថាអ្នកណាមករកអ្វី

🌟 ប្រែប្រេងវាសនា ★ គីម ថេយ៍វី 🌟Where stories live. Discover now