Ep4: ដាច់ស្ដុក

372 66 12
                                    

Admin's pov
បន្ទាប់ពីចុះកុងត្រារួចរាល់ geminiក៏ចង់នាំនាយតូចទៅមើលផលិតផលដែលខ្លួនត្រូវ កាន់ brand ។ ដោយនាយតូចសុំឲ p'faដែលជាអ្នកចាត់ការរបស់ខ្លួនទៅជាមួយប៉ុន្ដែgeminiមិនព្រមគេចង់ទៅតែ2នាក់ប៉ុណ្ណោះ។គ្មានជម្រើស fourth ក៏យល់ព្រម។

«ត្រូវកាន់ brand មួយនេះ!!» geminiនិយាយរួចក៏ចង្អុរទៅកាន់ brand ដែល fourth ត្រូវកាន់ (បញ្ជាក់បន្តិច មើលនៅក្រុមហ៊ុន titicharoenrakដដែល គ្រាន់តែនៅបន្ទប់ឆ្ងាយបន្ដិច)
«okee!!ខ្ញុំយល់ហើយ!!!» ជាបំពង់ហឺតបន្ទាប់ពីមើល brand ដែលខ្លួនត្រូវកាន់រួច fourth ក៏ងក់ក្បាលបញ្ជាក់ថាគេយល់ហើយ
«ស្អែកនេះក៏ត្រូវមានកម្មវិធីប្រម៉ូតដែរ!!!»geminiពោលឡើង
«អឹម!!ខ្ញុំនឹងប្រម៉ូតឲលក់ដាច់ឲបានច្រើន!!» ថាហើយអ្នកទាំងពីរក៏
បម្រុងនឹងដើរត្រឡប់ទៅវិញ ប៉ុន្តែនាយកំលោះត្រូវឈប់ជំហានដោយសារតែ....
«gem..!!» សំឡេងស្រទន់និយាយឡើងឃាត់ដំណើរ នាយកំលោះក៏ត្រូវបញ្ឈប់ជំហាន
«មានការអីហ៎???» geminiសួរ
«គឺ...!!គឺ ....គ្មានអីទេ!!» ហៅគេហើយក៏មិននិយាយអី ធ្វើឲ Gemini ត្រូវយកដៃមកអេះក្បាលដោយសារការឆ្ងល់....

បន្ទាប់ពីចេញពីក្រុមហ៊ុន titicharoenrak fourthនឹង p'fa ក៏ត្រឡប់មកផ្ទះវិញ ពេលនេះមេឃក៏ចាប់ផ្ដើមងងឹតល្មម។ទម្លាក់ fourth ដល់ផ្ទះរួច p'fa ក៏បើកឡានត្រឡប់ទៅផ្ទះទៅ។
Fourth បោះជំហានចូលទៅខាងក្នុងផ្ទះ
«អ្នកប្រុសញាំអាហារបន្ដិចដែរទេចា៎ស??ចាំបងនួនរៀបចំជូនណា៎!!» បម្រើស្រីក្នុងផ្ទះរបស់នាយតូចនិយាយឡើងសួរនាំទៅកាន់ចៅហ្វាយតូចរបស់ខ្លួន
«អត់អីទេបង!!ខ្ញុំអត់ឃ្លានទេ បងញាំចុះហើយហៅពូសេនអីមកញាំជាមួយទៅ!ខ្ញុំឡើងទៅខាងលើហើយស្អែកត្រូវមាន event!!» ថាហើយ fourth ក៏ឡើងមកបន្ទប់ខាងលើរបស់ខ្លួន។

មកដល់ក្នុងបន្ទប់ fourth ក៏ដាក់ខ្លួនផ្ដេកទៅលើពូករបស់ខ្លួនហើយក៏គិតនឹកស្រម៉ៃទៅកាន់អតីតកាលរបស់ខ្លួន

«gem...!!តោះទៅផ្ទះគ្រូចេញហើយ!!» fourth អង្រួនអ្នកដែលត្រូវជាសង្សារឲភ្ញាក់ឡើង មករៀនឬមកគេងឲប្រាកដហ្នឹង
«គ្រូចេញហើយហ៎???» នាយកម្លោះយកដៃញីភ្នែកឲស្វាងងងុយ ឃើញមករៀនគេងរហូតបែបនេះទេប៉ុន្ដែជាសិស្សពូកែប្រចាំសាលាតែម្ដងហើយ
«គ្រូចេញយូរហើយ...តែអូនឃើញបងគេងលក់ស្រួលពេកទើបមិនទាន់ហ៊ានដាស់!!បងនេះណា៎មករៀនគេងរហូតតែម្ដងហើយ!!បើមិនគេងទេក៏អង្គុយមើលមុខអូនដែរ បងចង់យ៉ាងមិចហ្នឹង??» fourth សួរឡើងទៅកាន់អ្នកជាសង្សារកំហូចរបស់ខ្លួន
«យ៉ាងមិចអូនអៀនបងហ៎???» Gemini សួរឡើងព្រមទាំងញាក់ចិញ្ចើមម្ខាងទាំងទឹកមុខឌឺ
«ស្អីបងឯងទេ!!!បានហើយរៀបចំកាតាបមកទៅផ្ទះ!!»
«ចាំបន្ដិចបាទ!!អ្នកស្រីប្រពន្ធ!!!»
«មិនទាន់ក្លាយជាប្រពន្ធទេ!!!!»
«ឆាប់ៗហើយបាទ!!!» និយាយរួចgemក៏ឱនទៅឆក់យកស្នាមថើបលើថ្ពាល់របស់នាយតូចមើលខ្សឺត
«gem~~លែងអីនៀក!??» អ្នកទាំងពីរក៏រត់ប្រលែងគ្នាចេញមកខាងក្រៅ ហើយក៏បណ្ដើរកង់របស់ខ្លួនជិះទៅ តាមពិត Gemini ចង់បើកឡានក៏បានដែរតែហេតុតែចង់នៅជាមួយ fourth ឲបានយូរសុខចិត្តទិញកង់មកជិះហើយយកលេសថាចង់ហាត់ប្រាណ

Between us Where stories live. Discover now