Admin's pov
មួយឆ្នាំកន្លងផុតទៅភាពល្បីល្បាញរបស់ fourthក៏កាន់តែមានការស្រឡាញ់ចូលចិត្តកាន់តែច្រើនឡើង ចំណែកឯទំនាក់ទំនងរបស់ខ្លួនជាមួយ Gemini វិញក៏កាន់តែស្និទ្ធស្នាលគ្នាតែក៏មិនទាន់ហ៊ានបើកចំហនៅឡើយដែរ តាំងពីចាប់ផ្ដើមទំនាក់ទំនងសារជាថ្មីមកគេទាំងពីរក៏កាន់តែយល់ច្បាស់ពីគ្នា ជាងមុនមានហេតុផលជាងមុន។ រហូតដល់ពេលមួយ....
«ម៉ាក់!!!gemមិនរៀបការទេ!!!gemមិនបានស្រឡាញ់ yumi ទេ!!!»សម្លេងធំតូចកំពុងកើតមានឡើងរវាងម្ដាយនឹងកូន ដោយសារអ្នកជាម្ដាយបង្ខំឲរៀបការជាមួយ កូនស្រីអ្នកជំនួញដ៏ធំម្នាក់នៃប្រទេសថៃមានទ្រព្យវាល់លានហេតុនេះហើយទើបបានជាគ្រួសារទាំងពីរចង់ភ្ជាប់សាច់ឈាមនឹងគ្នាដើម្បីឲកាន់តែមានថែមទៀត..ប៉ុន្តែក៏ទទួលបានការបដិសេធពីនាយកម្លោះgeminiទៅវិញព្រោះខ្លួនមានម្ចាស់ចិត្តរួចហើយ
«gem!!!ឯងស្ដាប់ម៉ាក់ណា៎!!!ឯងត្រូវតែរៀបការជាមួយyumi គ្រួសារគេជាអ្នកមាន ស្ដុកស្ដម្ភឯងមិនអាចប្រកែកបានទេចំពោះរឿងនេះប៉ាម៉ាក់រៀបចំរួចជាស្រេចហើយ រសៀលនេះក៏មានការណាត់ជួបគ្នាដែលឯងត្រូវតែចូលរួម!!!»អ្នកស្រី Jessica និយាយប្រាប់កូនប្រុសទាំងដាច់អហង្ការ
«ម៉ាក់!!!! gem មិនរៀបការជាដាច់ខាត!!! សម័យនេះហើយម៉ាក់នៅមានគំនិតទុកដាក់កូនចៅដោយបង្ខំឲរៀបការជាមួយមនុស្សដែលកូនមិនបានស្រឡាញ់ទៀតហ៎!!!?» Gemini ព្យាយាមប្រកែកដាច់ខាតទោះបីជារាល់ដងខ្លួនជាកូនស្ដាប់បង្កប់យ៉ាងណាក្ដីតែចំពោះរឿងរៀបការនេះគេសុំជាអ្នកជ្រើសរើសដោយខ្លួនឯងហើយ
«gem!!!មនុស្សដែលមិនបានស្រឡាញ់!!!មនុស្សបែបណាដែលឯងស្រឡាញ់ឯងនិយាយចេញមកមើល!!!» អ្នកជាម្ដាយស្រែកសួរកូនប្រុស
«កូនស្រឡាញ់ fourth!!!»gemini ឆ្លើយទាំងមិនស្ទាក់ស្ទើរទោះបីពេលនេះគេមិនទាន់អាចបើកចំហជាមួយ fourth បានក៏ដោយ
«អាក្មេង fourth នោះមែនទេ???នេះឯងនៅមិនទាន់ភ្លេចវាទៀតមែនទេ??ឯងមិនចាំទេអីថាកាលនោះវាធ្វើយ៉ាងមិចដាក់ឯង!!»គ្រាន់តេឮឈ្មោះ fourth ភ្លាមអ្នកស្រី Jessicaក៏ច្រឡោតឡើង
«ម៉ាក់!!ម៉ាក់កុំស្មានថាខ្ញុំមិនដឹងណា៎!!ថាកាលនោះម៉ាក់ធ្វើយ៉ាងមិចដាក់ Fourth!!ម៉ាក់កុំមកគ្រប់គ្រងជីវិតរបស់ខ្ញុំទៀតខ្ញុំមិនមែនកូនក្មេងទៀតទេ!!ខ្ញុំធំហើយ!!»geminiដោយទប់មិនបានក៏ស្រែកត្រឡប់មកកាន់ម្ដាយវិញ គេដឹងថាស្រែកដាក់ម្ដាយបែបនេះវាខុសតែគេពិតជាទ្រាំមិនបានពិតមែន
«gem!!!!!ឯងទៅដឹងរឿងមកពីណា៎?? វាមកផ្លុំត្រចៀកឯងឲមកស្រែកដាក់ម៉ែខ្លួនឯងបែបនេះហ៎???»អ្នកស្រី Jessicaខឹងខ្លាំងណាស់ដែលកូនរំលឹករឿងចាស់ៗឡើងមក
YOU ARE READING
Between us
Short Story«ទោះបីជាយើងលែងត្រូវជាអ្វីជាមួយគ្នាទៀតក៏ដោយបងនឹងរកគ្រប់មធ្យោបាយដើម្បីដណ្ដើមអូនមកវិញឲបាន!!!»Gemini~~~