Fourth's pov
«ថ្ងៃនេះមានភ្ញៀវមកលេងណាបង!!» ខ្ញុំប្រាប់ទៅកាន់បងនួនឲរៀបចំធ្វើម្ហូបអាហារដើម្បីទទួល teerakk របស់ខ្ញុំជាមិត្តភក្តិនឹងគ្នាតែក៏ស្និទ្ធស្នាលគ្នាខ្លាំងរហូតហៅគ្នាថា teerakk teerakk ពេញៗមាត់បែបនេះឯង
«ចា៎ស!!អ្នកប្រុសតូច!!» ថាហើយបងនួនក៏ទៅរៀបចំម្ហូបអាហារទៅចំណែកខ្ញុំវិញក៏ឆ្លៀតcallទៅសួរ marcថាគេមកដល់ទីណាហើយ
«ហេឡូ!!មកដល់ណាហើយហ្នឹង??»
(ជិតដល់ហើយបាទ!!!ប្រហែលជា15នាទីទៀតទៅដល់ហើយ!!)
«ខានមកផ្ទះយើងយូរហើយឯងរកឃើញអត់ហ្នឹង??»
(ប្រាកដជាឃើញហើយ!!ផ្ទះតារាទាំងមូលមិនស្គាល់បានយ៉ាងមិចទៅ??)
«ឯងនេះ!!ប្រយ័ត្នប្រយែងផងកុំជិះលឿនពេក!!»
(បាទ!!ដឹងហើយលោកប្រុស!!បន្ដិចទៀតជួបគ្នា)
«okeee!!»
ដាក់ទូរស័ព្ទចុះខ្ញុំក៏ដើរទៅជួយរៀបចំម្ហូបអាហារជាមួយបងនួន
«ហើយនៅបង??មោះចាំខ្ញុំជួយ!!»
«អូ!!មិនអីទេអ្នកប្រុសតូចទៅអង្គុយសិនទៅ បងនួនរៀបចំហើយឥឡូវហើយ!!»កន្លងផុតទៅ១៥នាទី marcក៏បានមកដល់
«នឹកដល់ហើយនៀក មិនបានជួបគ្នាឡើងយូរ!!» marcចូលខ្លួនមករកខ្ញុំពួកយើងក៏ឱបគ្នាបន្ដិចជាការស្វាគមន៍របៀបបែបមិត្តភាពដែលស្គាល់គ្នាតាំងពីវិទ្យាល័យ
«នឹកដូចតែគ្នាទេ!!មិនបានទៅធ្វើការឡើងយូរ!!» ខ្ញុំនាំខ្លួនគេមកអង្គុយចុះលើតុអាហារដែលបងនួនបានរៀបចំទុកឲជាស្រេច
«ទឹកមុខដូចជាស្លេកស្លាំងដល់ហើយ!!ឈឺហ៎??» marcចោតសំណួរមកកាន់ខ្ញុំធ្វើឲខ្ញុំមិនដឹងត្រូវឆ្លើយប្រាប់គេថាមិច!
«គ្រាន់តែមួយរយះនេះមេឃវាក្ដៅចឹងហើយក៏មិនស្រួលខ្លួនបន្ដិចបន្ដួច but it's okay!!!»
«oh my god English!!!»
«ហាសហា»ពួកយើងបន្ដការសន្ទនាគ្នាបណ្ដើរហើយក៏ចាប់ផ្ដើមញាំអាហារដែលមាននៅលើតុបណ្ដើរ។
ក្រោយពីញាំអីរួចរាល់ហើយពួកយើងទាំងពីរក៏បន្ដមកអង្គុយលេងលើសាឡុងម្ដង
YOU ARE READING
Between us
Short Story«ទោះបីជាយើងលែងត្រូវជាអ្វីជាមួយគ្នាទៀតក៏ដោយបងនឹងរកគ្រប់មធ្យោបាយដើម្បីដណ្ដើមអូនមកវិញឲបាន!!!»Gemini~~~