Fourth's pov
«gem!!បងមើលទៅ ថ្ងៃលិចស្អាតណាស់!!» ខ្ញុំលើកដៃចង្អុរទៅកាន់ផ្ទៃមេឃពណ៌ស្វាយខ្ចីលាយជាមួយផ្កាឈូកស្រាល វាពិតជាស្រស់ស្អាតខ្លាំងណាស់រហូតដល់ថ្នាក់ខ្ញុំមិនចង់ដកភ្នែកចេញពីវា
«បងថាមិនឃើញស្អាតត្រង់ណាផង!!» Gemតបមកខ្ញុំវិញខ្ញុំក៏បូញមាត់ឡើងព្រោះគេថាថ្ងៃលិចដ៏សែនស្រស់ស្អាតមិនស្អាតទៅវិញ
«បើថ្ងៃលិចមិនស្អាតអ្វីទៅដែរស្អាតសម្រាប់បង??» ខ្ញុំរាងអន់ចិត្តដែរព្រោះថ្ងៃលិចជាអ្វីដែលខ្ញុំចូលចិត្តបំផុតតែគេបែរជាថាមិនស្អាតទៅវិញ
«សម្រាប់បងគ្មានអ្វីស្អាតជាសម្រស់របស់អូននោះទេ!!» ទឹកមុខងក់ងរ អម្បាញ់មិញក៏រលាយបាត់ពីផ្ទៃមុខរបស់ខ្ញុំជំនួសមកវិញនូវថ្ពាល់ពណ៌ក្រហមព្រឿងៗដោយសារតែការអៀន
«ឆ្កួត!!បងឯងចេះតែថាហើយ!!»ខ្ញុំយកដៃទៅវាយទ្រូងគាត់បន្ដិច
«អៀនបងមែន!!មិនបាច់អៀនបងទេ សង្សារខ្លួនឯងសោះអៀនធ្វើអី??» gemយកដៃរបស់ខ្លួនមកច្បិចចុងចង្ការរបស់ខ្ញុំឲប្រឈមជាមួយកែវភ្នែកដ៏មានពន្លឺរបស់គាត់
«អ្នកណាអៀន??អូនមិនបានអៀនទេ!!បងឯងចេះតែថាហើយ!!»ខ្ញុំព្យាយាមប្រកែកតវ៉ាទាំងដឹងថាគ្មានលទ្ធផលព្រោះថ្ពាល់ទាំងគូរបស់ខ្ញុំកំពុងតែឡើងពណ៌ក្រហមដិតជាងមុនទៅហើយ
«ក្មេងខ្លះនោះអី!!កំពុងតែអៀនតែក៏ធ្វើជាមាត់រឹង!!!»
«បានហើយអូនមិនចង់ឈ្លោះជាមួយបងឯងទេ!!»ខ្ញុំបែរមុខចេញធ្វើជាមិនចាប់អារម្មណ៍គាត់ហើយក៏ងាកមកមើលថ្ងៃលិចបន្ដ
«អូៗ!!ឈប់ញោះហើយ!!! »
«បើញោះអូនទៀតអូនខឹងហើយណា៎!!ហាសហា» ពួកយើងក៏សើចឡើងព្រមគ្នានឹងបន្តមើលថ្ងៃលិចយ៉ាងមានក្ដីសុខ។
...ខ្ញុំបើកភ្នែកឡើងទាំងអស់កម្លាំងនិងមានអារម្មណ៍ថាឈឺពេញទាំងខ្លួនហើយក្បាលទៀតសោតក៏ចាប់ផ្ដើមឈឺខ្ទោកៗប្រហែលជាយំច្រើនពេកហើយ សូម្បីតែពេលនេះក៏នៅតែមានស្នាមទឹកភ្នែកដែរ នឹកគិតដល់ការយល់សុបិនអម្បាញ់មិញក៏នឹកគិតទៅដល់អតីតកាលដ៏ផ្អែមល្ហែមដែលខ្ញុំមានជាមួយ gemពួកយើងពិតជាស្រឡាញ់គ្នាណាស់ តែដោយសារតែរនាំងវណ្ណៈពួកយើងទាំងពីរក៏មិនអាចបន្ដទៀតបាន មកដល់ពេលនេះខ្ញុំក៏នៅតែជាបញ្ហារបស់គេដដែល ទោះបីខ្ញុំមានជីវិតល្អប្រសើរជាងមុនតែក៏នៅតែមិនអាចប្រៀបធៀបជាមួយជីវិតរបស់គេបាន ខ្ញុំចាប់ផ្តើមហត់លែងចង់ធ្វើអ្វីទៀតហើយ ពេលនេះខ្ញុំនឹកគេ ខ្ញុំចង់ទៅរកគេ។ ខ្ញុំសម្រួលអារម្មណ៍បន្ដិចរួចក៏ចូលទៅងូតទឹកសម្អាតខ្លួនដើម្បីទៅមើល gemនៅមន្ទីរពេទ្យ។
YOU ARE READING
Between us
Short Story«ទោះបីជាយើងលែងត្រូវជាអ្វីជាមួយគ្នាទៀតក៏ដោយបងនឹងរកគ្រប់មធ្យោបាយដើម្បីដណ្ដើមអូនមកវិញឲបាន!!!»Gemini~~~