Ep15: បែកគ្នា!!!

318 56 49
                                    

នែនាំឲអានបណ្ដើរស្ដាប់បទ« យើងអាចបន្ដ» បណ្ដើរ😔
Gemini's pov

«gem!!យើងបែកគ្នា!!»នៅសុខៗពាក្យដែលខ្ញុំខ្លាចបំផុត ខ្ញុំក៏បានឮវាចេញពីមាត់មនុស្សដែលខ្ញុំស្រឡាញ់
«fourth!!!!»ខ្ញុំឧទានហៅឈ្មោះរបស់គេទាំងអួលដើមករ នៅសុខៗគេក៏មកសុំខ្ញុំបែកឆៅៗបែបនេះអោយខ្ញុំធ្វើចិត្តបានយ៉ាងមិចទៅ
«សុំទោសណាដែលអូនសម្រេចចិត្តបែបនេះ!សុំទោសដែលមិនអាចផ្ដល់ក្ដីសុខអោយបងបានយូរជាងនេះ!!»fourth និយាយទាំងទឹកភ្នែករលីងរលោង ខ្ញុំអាចមើលដឹងពីភាពឈឺចាប់ដែលគេលាក់ទុកតែក៏មិនដឹងថាគេមានរឿងអ្វី
«ហ្វូត!!អូនកើតអី?និយាយគ្នាសិនបានទេ?បងសុំអង្វរណា??កុំទៅចោលបងម្ដងទៀតបានទេ??បងធ្វើអីខុសមែនទេ?អូនប្រាប់បងមក!!បងអាចកែប្រែបានគ្រប់យ៉ាងដើម្បីអូន!!សុំតែម្យ៉ាងពួកយើងកុំបែកគ្នាអី!!» ខ្ញុំទាញដៃគេយកមកកាន់ហើយក៏និយាយលួងលោមគេគ្រប់បែបយ៉ាង តែគេក៏ទាញដៃរបស់ខ្ញុំចេញ
«បញ្ចប់ត្រឹមហ្នឹងទៅកុំអោយវាវែងឆ្ងាយជាងហ្នឹងទៀតអី!!»ហ្វូតនិយាយបន្ថែម ខ្ញុំពិតជាមិនយល់ទេថាហេតុអ្វីក៏រឿងវាក្លាយទៅជាបែបនេះ??
«ហ្វូត!!បងសុំអង្វរអូនណា!!កុំទៅចោលបងម្ដងទៀតអី!!កុំដាច់ចិត្តដាក់បងបែបនេះមានរឿងអីយើងអាចនិយាយគ្នាបាន យើងអាចដោះស្រាយជាមួយគ្នាបាន ធ្វើដើម្បីបងម្ដងបានទេ??ហេតុអីក៏អូនដាច់ចិត្តយ៉ាងនេះ??អូនចង់ទុកបងអោយនៅតែម្នាក់ឯងម្ដងទៀតមែនទេ??»ខ្ញុំនិយាយទាំងអួលដើមករ ខ្ញុំពិតជាខ្លាចអារម្មណ៍មួយនេះខ្លាំងណាស់ អារម្មណ៍ដែលត្រូវបាត់បង់គេទៅ អារម្មណ៍ដែលភ្ញាក់ពីគេងមកគ្មានគេនៅក្បែរ វាពិតជាឯការខ្លាំងណាស់
«អូនសុំទោស!!»ថាហើយហ្វូតក៏បង្វែរខ្លួនដើរចេញទៅ ចំណែកខ្ញុំក៏បានត្រឹមតែឈរសម្លឹងមើលខ្នងគេដើរចេញទៅ ទោះចង់ឃាត់គេឲឈប់ក៏ខ្ញុំមិនអាចធ្វើបានដែរព្រោះសូម្បីតែជើងក៏ខ្ញុំកម្រើកមិនរួចផង។

Fourth’s pov

ឃើញខ្ញុំដើរចេញពីគេបែបនេះគិតថាខ្ញុំមិនឈឺចាប់មែនទេ??ខ្ញុំឈឺៗជាងគេ១០០០០ដងតែខ្ញុំពិតជាគ្មានជម្រើសពិតមែន ខ្ញុំស្រឡាញ់គេខ្លាំងណាស់តែទោះបីជាខ្ញុំស្រឡាញ់គេខ្លាំងប៉ុណ្ណាក៏ដោយក៏ខ្ញុំមិនអាចអត្មានិយមបានដែរ ដើរចេញពីគេជាជម្រើសដ៏ល្អបំផុតដែលខ្ញុំអាចធ្វើបាន។ជេមអូនជូនពរឲបងមានក្ដីសុខណា អូនសង្ឃឹមថាគេនឹងអាចមើលថែបងឲបានល្អជាងអូន។

Between us Where stories live. Discover now