Admin's pov
Night
នៅក្នុងផ្ទះលំហែរក្បែរសួនផ្កាឈូករ័ត្នពេលនេះមានគូរស្នេហ៍មួយគូរកំពុងតែគេងឱបគ្នាដោយក្ដីនឹករលឹក។«បងនឹកអូនខ្លាំងប៉ុណ្ណាទៅ??» នៅសុខៗពាក្យសម្ដីមួយមា៉ត់នេះក៏ចេញពីមាត់កាយតូច
«នឹកបំផុតហើយ!!» រាងក្រាស់ឆ្លើយតបមិនស្ទាក់ស្ទើរគេពិតជានឹកកាយតូចខ្លាំងណាស់នឹកសឹងតែដាច់ខ្យល់ បែកគ្នាតែប៉ុន្មានម៉ោងក៏នឹកខ្លាំងទៅហើយទម្រាំបែកគ្នារាប់ថ្ងៃទៀត??«នឹកបែបណាទៅដល់ថ្នាក់មករកអូនដល់ទីនេះ??»
«អូនធ្លាប់ស្ដាប់បទរបស់ lana delreyដែរទេ??បងនឹកអូនដូចlanaច្រៀងមួយឃ្លានេះចឹង"i think i'll miss you forever,like the stars miss the sun in the morning sky"» រាងក្រាស់ច្រៀងមួយឃ្លានេះធ្វើឲកាយតូចញញឹមទាំងអៀនប្រៀន
«បងក៏ចេះ romantic ដែរ???»
«ប្រាកដហើយ!!» geminiឆ្លើយតបហើយក៏ញញឹមសម្លឹងមើលទៅកាន់កែវភ្នែកដែលសោះកក្រោះរបស់កាយតូចមិនដឹងថាមានរឿងអ្វីខ្លះលាក់ទុកក្នុងចិត្តខ្លះទេ។ នៅក្នុងបន្ទប់មានសភាពស្ងាត់មានតែមនុស្សពីរនាក់ដែលនៅខាងក្នុង
«អូនមានរឿងអីដែលមិនទាន់ប្រាប់បងដែរទេ??» ដោយឃើញពីកែវភ្នែកដ៏ ស្រងូតស្រងាត់របស់កាយតូច geminiក៏សួរនាំ
«អត់មានអីទេ!!បងសង្ស័យអូន??»
«មិនមែនបែបហ្នឹងទេ!បងគ្រាន់តែឃើញអូនហាក់ស្ងប់ស្ងាត់ខុសពីធម្មតាបងខ្លាចថាអូននឹងមានរឿងដែលមិនចង់ឲ្យបងដឹង!!» រាងក្រាស់លើកដៃរបស់កាយតូចយកមកអង្អែលថ្នមៗរួចក៏បន្ដនិយាយ
«អូនមានរឿងអីអូនអាចនិយាយប្រាប់បងបានណា បងនឹងនៅទីនេះចាំស្ដាប់អូនគ្រប់រឿង!!» បញ្ចប់ប្រយោគរបស់នាយហើយកាយតូចក៏សម្រក់ទឹកភ្នែកមួយតំណក់
«ដល់ពេលនោះបងនឹងដឹងដោយខ្លួនឯង!!»«មិនអីទេបើសិនជាអូនមិនទាន់រួចរាល់ក្នុងការចង់ឲបងដឹង!!» រាងក្រាស់ញញឹមផ្ដល់ជាភាពកក់ក្តៅចម្លែកដល់អារម្មណ៍របស់កាយតូច វាពិតជាកក់ក្ដៅខ្លាំងណាស់
«gem!!» fourth ហៅឈ្មោះរបស់នាយកម្លោះហើយក៏ដកដៃរបស់ខ្លួនចេញពីដៃរបស់គេមក
«ហ្ហឹម!!»«អូន...!!» កាយតូចហាក់ស្ទាក់ស្ទើររកនិយាយមិនចេញ។ ចង់និយាយអីក៏មិនដឹងធ្វើមុខប្លែកៗ
YOU ARE READING
Between us
Conto«ទោះបីជាយើងលែងត្រូវជាអ្វីជាមួយគ្នាទៀតក៏ដោយបងនឹងរកគ្រប់មធ្យោបាយដើម្បីដណ្ដើមអូនមកវិញឲបាន!!!»Gemini~~~