Admin's pov
«យកលុយនេះហើយក៏ចេញពីកូនប្រុសរបស់យើងទៅ!!»អ្នកស្រី Jessica ដែលត្រូវជាម្ដាយរបស់ Gemini នឹងជាប្រពន្ធនៃត្រកូល titicharoenrak បានទម្លាក់លុយមួយដុំធំនៅចំចំពោះមុខនាយតូច
«អ្នកស្រីយកលុយនេះទៅវិញចុះខ្ញុំមិនអាចទទួលយកបានទេ!!»fourthឱនរើសលុយនេះហើយក៏ហុចប្រគល់ឲអ្នកស្រី Jessica វិញ
«ឯងមិនចេះមើលខ្លួនឯងទេមែនទេ??ថាឯងនៀកវានៅចំណុចណាហើយកូនប្រុសរបស់យើងនៀកនៅចំណុចណា៎!!»អ្នកស្រី Jessica និយាយខ្លាំងៗដាក់នាយតូច នៅតាមផ្លូវដែល fourth កំពុងជិះកង់ត្រឡប់មកពីសាលាវិញ
«.....»fourth ស្ងាត់មាត់ឈឹងហាក់កម្រើកមិនរួចគេពិតជាមិនប្រមាណខ្លួនពិតមែន ថាខ្លួនមិនសាកសមនិងគេខ្លាំងរហូតដល់ថ្នាក់ម្ដាយរបស់គេបើស្ទាក់ផ្លូវបែបនេះ
«មិចក៏ស្ងាត់???ឯងមិនឆាប់ឆ្លើយមក!!ឯងចង់ចាប់កូនប្រុសយើងព្រោះឃើញគេមានមែនទេ???យកលុយនេះហើយចេញពីកូនប្រុសរបស់យើងទៅ!!!អនាគតរបស់គេនៅវែងឆ្ងាយទៀតកុំបំផ្លាញអនាគតរបស់គេអី!!!១អាទិត្យទៀតគ្រួសារយើងនិងបញ្ចូនគេទៅរៀនបន្ដនៅក្រៅប្រទេសហើយដើម្បីរៀនជំនាញមកស្នងតំណែងពីប៉ារបស់គេ!កុំព្រោះតែឯងម្នាក់ធ្វើឲគេឯងលំបាកអី ដកខ្លួនចេញទៅលុយនេះក៏គ្រប់គ្រាន់និងអាចចិញ្ចឹមជីវិតឯងឲរស់នៅស្រួលបានដែរ!!!»អ្នកស្រី Jessica និយាយរៀបរាប់ តិះដៀលនាយតូចសព្វគ្រប់បែបយ៉ាង
«សុំទោសសម្រាប់វត្តមានរបស់ខ្ញុំផងលោកស្រី ដែលធ្វើឲគ្រប់គ្នាមកលំបាក លុយនេះខ្ញុំមិនទទួលយកនោះទេ!!ខ្ញុំនិងgemពួកយើងស្រឡាញ់គ្នាដោយចិត្តនិងចិត្ត ខ្ញុំមិនដែលគិតថានិងត្រូវតោងទាមគេដើម្បីលុយទេ បើវត្តមានរបស់ខ្ញុំអាចនឹងប៉ះពាល់ដល់អនាគតរបស់គេ ខ្ញុំជាអ្នកចាកចេញទៅចុះ អ្នកស្រីមិនបាច់បារម្ភចំពោះរឿងនេះទេ!!!» នាយតូចពោលមកទាំងអួលៗទឹកភ្នែកក៏ដក់ជាប់ពេញទាំងភ្នែកដែលហៀបនឹងស្រក់ចុះមក
«ខ្ញុំជម្រាបលាសិនហើយ!l!!»ថារួចfourthក៏ឡើងលើកង់របស់ខ្លួនជិះត្រឡប់មកកាន់ ផ្ទះរបស់ខ្លួនវិញ នៅតាមផ្លូវទឹកភ្នែកដែលខំទប់ទាំងប៉ុន្មានក៏ស្រក់ចុះមកដូចទឹកបាក់ទំនប់ អារម្មណ៍មួយនេះវាពិតជាឈឺចាប់ខ្លាំងណាស់ ឈឺរហូតដល់ថ្នាក់និយាយលែងចេញចេញតែទឹកភ្នែក។
YOU ARE READING
Between us
Historia Corta«ទោះបីជាយើងលែងត្រូវជាអ្វីជាមួយគ្នាទៀតក៏ដោយបងនឹងរកគ្រប់មធ្យោបាយដើម្បីដណ្ដើមអូនមកវិញឲបាន!!!»Gemini~~~