EP20: ព្យាបាល🗼

177 50 15
                                    

Admin's pov

បន្ទាប់ពីដឹងពីស្ថានភាពជំងឺរបស់fourthហើយ geminiក៏ប្រញាប់នាំ fourth ទៅប្រទេសបារាំងដើម្បីទទួលយកការព្យាបាលនៅទីនោះមានគ្រូពេទ្យល្បីៗមានជំនាញដែលគេអាចទុកចិត្តបាន។បើបន្ថយតែបន្ដិចទៀតនាយប្រាកដជាបារម្ភពី fourthស្លាប់មិនខានអ្នកណាទៅដឹងទៅថាសុខៗនាយតូចក៏ត្រូវមកជួបរឿងបែបនេះ សំណាងហើយដែលនាងបានឃើញឯកសារពេទ្យបើមិនចឹងទេនាយតូចច្បាស់ជាលាក់ខ្លួនរហូតមិនខានហើយជំងឺក៏កាន់តែយ៉ាប់យុឺនដែរ។

ថ្ងៃនេះបន្ទាប់ពីធ្វើលិខិតឆ្លងដែនរួចរាល់ហើយអ្នកទាំងពីរក៏ជិះយន្ដហោះមកប្រទេសបារាំងតែម្ដង។ចំណាយពេល12ម៉ោង45នាទីទើបអ្នកទាំងពីរធ្វើដំណើរមកដល់ទីក្រុង Paris ។ហើយការណាត់ជួបសម្រាប់ការព្យាបាលនាយតូចគឺនៅថ្ងៃស្អែកនេះតែម្ដង។

+Night
រាត្រីនេះជារាត្រីដ៏មានន័យបំផុតសម្រាប់គូរស្នេហ៍១គូរនេះព្រោះថ្ងៃស្អែក fourthក៏ត្រូវទទួលយកការព្យាបាលជាមួយគ្រូពេទ្យដែលgemini បានរៀបចំរួចជាស្រេចតាំងតែពីប្រទេសថៃមក។ សម្រាប់យប់នេះវិញgeminiក៏បាននាំ fourth មកដើរលំហែមើលទីក្រុង Paris
នាពេលរាត្រីមើលទៅពិតជា romantic ខ្លាំងណាស់វាពិតជាពិសេសសម្រាប់គូរស្នេហ៍ជាពិសេសនៅពេលយប់បែបនេះ eiffel towerពិតជាស្រស់ស្អាតខ្លាំងណាស់។

«Fourth!!!» នាយកម្លោះឧទានហៅឈ្មោះសង្សារសំណព្វដែលកំពុងតែដើរកាន់ដៃគ្នា
«អឹម!!»fourthឆ្លើយក្នុងបំពង់ករហើយក៏ងើយមកមើលមុខgeminiបន្ដិច ដោយសារតែកម្ពស់ខុសគ្នាឆ្ងាយពីដំបូងក៏1.78ស្មើរគ្នាតែមិនដឹងថានាយកម្លោះទៅធ្វើអីមកខ្លះទើបឡើងដល់ទៅ1.83បែបនេះ!!!

«ថតរូបទេ??បងថតឲអូនហើយចាំថតជាមួយគ្នាម្ដង!!» geminiលើកទូរស័ព្ទឡើងបង្ហាញកម្លោះតូច រួចក៏ប្រលែងដៃចេញដើម្បីឲ fourth បានទៅឈរក្បែរ eiffel towerដើម្បីបានថតរូប

«ល្អដែរហ៎!!» fourth ហាក់ស្ទាក់ស្ទើរបន្ដិចព្រោះតែមានមនុស្សច្រើននាយតូចគ្មានទំនុកចិត្តនោះទេ

«បងខានថតរូបឲអូនយូរណាស់មកហើយ ចាំបងថតឲអូនថ្មីណា៎»geminiផ្ដល់ទំនុកចិត្តឲ fourth ចំណែក fourth ក៏ព្រមទៅឈរដើម្បីឲនាយកម្លោះថតឲ

Between us Where stories live. Discover now