Admin's pov
+Morning
«អា៎....!!!» fourth បើកភ្នែកឡើងឃើញ Geminiកំពុងគេងឱបខ្លួន នាយតូចក៏ស្រែកឡើងភ្លាត់សម្លេង
«មានរឿងអី??» gemini ភ្ញាក់ឡើងតាមសម្លេងស្រែករបស់ fourth
«មានរឿងអីកាលពីយប់មិញហ្នឹង???»និយាយហើយ fourth ក៏បើកភួយមើល ក៏ឃើញថាខ្លួនគ្មាន សម្លៀកបំពាក់សម្រាប់បិទបាំងទេ
«Fourth!!អូនចាំរឿងកាលពីយប់មិញមិនបានទេមែនទេ??» ឮបែបនេះfourthក៏យកដៃអេះក្បាលគិតមួយសន្ទុះក៏នឹកឃើញរឿងកាលពីយប់មិញ ថាខ្លួនបានធ្វើអ្វីខ្លះជាមួយគ្នា ហើយក៏បានត្រូវគ្នាវិញដែរ
«gem~~អូន....!!» នាយតូចហាក់និយាយលែងចេញពេលគិតដល់រឿងដែលបានកើតឡើង
«fourth!!!កាលពីយប់មិញអូនចាំបានដែរទេ?»ឃើញfourthនិយាយមិនចេញបែបនេះ geminiក៏សួរឡើង
«រឿងកាលពីយប់មិញ...អូនស្មានតែអូនយល់សប្តិទេតើ មានដឹងឯណាថាជាមនុស្សពិតៗបែបនេះ!!»fourth ញឹមៗហាក់អស់សំណើចបន្ដិចហួសចិត្តនិងខ្លួនឯងបន្ដិច
«fourth!!បងស្រឡាញ់អូនណា៎!!»សុខៗ Gemini ក៏និយាយពាក្យនេះចេញមកធ្វើឲថ្ពាល់របស់ក្មេងខ្លះឡើងក្រហមដូចជាផ្លែប៉េងប៉ោះ
« ឆ្កួត!!កុំមកប៉ះ ចេញទៅ!!!!»geminiចូលទៅឱបនាយតូចជាប់fourthក៏រុញខ្លួនកាយធំចេញដើម្បីរក្សាគម្លាត
«Fourth!!!» Gemini មិនចេញតែផ្ទុយទៅវិញនាយកាន់តែបន្តឹងដៃលើសដើម
«gem!!!រឿងធំណាស់ណា៎ បើ fan club ដឹងអូនស្លាប់មិនខានទេ!!ណាមួយច្បាប់ក្រុមហ៊ុនមិនអាចមានទំនាក់ទំនងស្នេហាទេ!!» fourth រហ័សប្ដូរទឹកមុខព្រោះព្រួយបារម្ភថានិងមានរឿងធំបើដឹងដល់ក្រុមហ៊ុន
«Fourth!!!ស្ដាប់បងអូនមិនបាច់បារម្ភពីរឿងនេះទេ!!អូនភ្លេចហើយមែនទេថាបងជាអ្នកណា!!?»
«អូនដឹង!!តែអូនសុំណា សូមឲរឿងនេះជារឿងរវាងយើងពីរនាក់ បានទេ??»fourthធ្វើភ្នែកម៉ង់ៗជាការអង្វរករ
«អូខេៗបងតាមអូនចុះ!!»Skip
«fourth!!មិនស្រួលខ្លួនមែនទេ???» កំពុងតែបើកឡានp'faក៏សង្កេតឃើញថាfourthដូចជាស្លេកៗយ៉ាងមិចក៏មិនដឹង
«អត់អីទេបងយប់មិញផឹកជ្រុលបន្ដិចទើបឥឡូវមិនសូវស្រួលខ្លួនហ្នឹងណា៎!!»fourthតប
«ទៅរួចដែរទេ??បើទៅមិនរួចទេ បងសុំគេ cancel ឲណា៎!!»
«អត់អីទេបង fourth អូខេ!!»
«ទៅមិនរួចប្រាប់បងណា!!»
«បាទបង»
មកដល់ event fourth ក៏មកជួបជាមួយ fan club ដូចរាល់ដង តែថ្ងៃនេះដូចជាបាក់កម្លាំងខ្លាំងណាស់
«Fourth!!!ទៅរួចដែរទេ???»សម្លេង fan club ស្រែកឡើងដោយការបារម្ភ
«ទៅរួចបាទ!!យប់មិញមិនបានគេងទើបរៀងស្លេកស្លាំងបន្ដិចតែទៅរួចណា៎បាទ!» fourth តបទៅវិញរួចក៏ញញឹមយ៉ាងគួរឲស្រឡាញ់បញ្ចេញនូវថ្ពាល់ទន្សាយប៉ោងៗ
«Take care na krubb »
YOU ARE READING
Between us
Proză scurtă«ទោះបីជាយើងលែងត្រូវជាអ្វីជាមួយគ្នាទៀតក៏ដោយបងនឹងរកគ្រប់មធ្យោបាយដើម្បីដណ្ដើមអូនមកវិញឲបាន!!!»Gemini~~~