Admin's pov
Morning
បន្ទាប់ពីបានដឹងរឿងអស់ហើយ geminiក៏បានផ្ញើសារជាច្រើនទៅកាន់ fourth តែក៏គ្មានការឆ្លើយតប។
«fourth!!បងដឹងការពិតអស់ហើយ!!!»
«តបបងបន្ដិចមកណា៎!!»
«ហេតុអីក៏អូនស្ងាត់យ៉ាងនេះ??»
«បើអូននៅតែមិនព្រមនិយាយជាមួយបងៗនឹងទៅរកអូនដល់ផ្ទះហើយ!!»Gemini,បន្ដផ្ញើសារជាច្រើនតែនាយតូចនៅតែមិនឆ្លើយតប។ទ្រាំមិនបាននាយកម្លោះក៏សម្រចចិត្តទៅរកដល់ផ្ទះតែម្ដង។
រុឹងៗៗ**** សម្លេងចុចកណ្ណឹងបន្លឺឡើងតែក៏គ្មានការឆ្លើយតប ផ្ទះទ្វារបិទជិតហាក់គ្មាននរណានៅម្នាក់ចោះ!!ចុចកាន់តែយូរក៏នៅតែគ្មានអ្នកមកបើកទ្វាឲទៀត។
អស់ជម្រើសហើយ geminiក៏ជិះទៅកាន់ផ្ទះរបស់satangម្ដងគេខានទៅផ្ទះ satangយូរហើយដោយសារតែពេលនឹងមានរឿងយល់ច្រឡំនិងគ្នាខ្លះទើបបានជាទំនាក់ទំនងក៏រៀងឃ្លាតឆ្ងាយ។មកដល់ផ្ទះsatangទម្រាំតែគេជិះរកឃើញមេឃក៏ថ្ងៃត្រង់ទៅហើយ gemini ចុចកណ្ណឹងទ្វាផ្ទះ មួយសន្ទុះបន្ទាប់ទើប satangចេញមកបើកទ្វាឲ
«aww!!gemini!!ឯងមកផ្ទះយើងធ្វើអី???»គ្រាន់តែបើកទ្វាមកក៏បានឃើញនាយកម្លោះកំពុងតែឈរអន្ទះអន្ទែងម្នាក់ឯងរងចាំខ្លួនចេញមកបើកទ្វាឲ
«ឃើញ fourth ទេ??យើងទាក់ទងគេអត់បានទេ!!តេក៏មិនលើក line ក៏មិនតប ទៅរកនៅផ្ទះក៏មិនឃើញ!!យើងមិនដឹងត្រូវទៅរកគេនៅឯណាគេទើបសម្រេចចិត្តមករកឯង!!» Gemini និយាយឡើងរៀបរាប់ហេតុការទៅឲsatangស្ដាប់
«យើងក៏មិនដឹងថាគេទៅណាដែរ!!យើងទាក់ទងគេអត់បានដែរហ្នឹង!!!» ឮsatangនិយាយបែបនេះ geminiគេក៏កាន់តែអស់សង្ឃឹម
«យើងមិនដឹងថាត្រូវទៅរកគេនៅឯណាទេ!!»geminiទម្លាក់ទឹកមុខចុះឃើញបែបនេះ satangក៏និយាយឡើង
«ក្រែងឯងបែកគ្នាជាមួយគេហើយតើ!!!ឯងទៅរកគេធ្វើអីទៀត??»
«យើងមិនបានបែកទេ!!កាលស្រឡាញ់គ្នាក៏មានការព្រមព្រៀងទាំងសងខាងពេលបែកគ្នាក៏ត្រូវតែមានការព្រមព្រៀងទាំងសងខាងដែរ!!យើងមិនព្រមបែកគ្នាជាមួយ Fourth ដាច់ខាត!!!» gemini និយាយតបទៅ satangវិញ
YOU ARE READING
Between us
Conto«ទោះបីជាយើងលែងត្រូវជាអ្វីជាមួយគ្នាទៀតក៏ដោយបងនឹងរកគ្រប់មធ្យោបាយដើម្បីដណ្ដើមអូនមកវិញឲបាន!!!»Gemini~~~