Admin's pov
«ជេម!!ព្រះអាទិត្យលិចស្អាតណាស់!!»fourthហៅអ្នកដែលមាននាមជាសង្សារឲមើលទេសភាពបន្ទាប់ពីចេញពីសាលា
«បងថាអូនស្អាតជាង!!»នាយកម្លោះgemពោលឡើងសរសើរពីសង្សារធ្វើឲនាយតូចអៀនឡើងថ្ពាល់ក្រហម
«ឈប់និយាយចូលបងឯងហើយ»fourthអៀនពេកក៏ធ្វើជាងក់ងរហើយបែរមុខចេញពីនាយកម្លោះ
«នៅជាមួយបងបែបនេះរហូតណា!!ធ្វើជាមនុស្សតែម្នាក់ដែលព្រមមកមើលថ្ងៃលិចជាមួយបងរាល់ថ្ងៃ!!សន្យាបានទេ!??»gemចូលខ្លួនទៅឱបចង្កេះនាយតូចជាប់ហើយក៏លើកដៃកូនដើម្បីឲនាយតូចថ្ពក់
«អឹម!!អូនសន្យា!!» fourth លើកដៃឡើងថ្ពក់គ្នាជាមួយកម្លោះសង្ហារ
«ទោះជាមានរឿងអីក៏ដោយបងនឹងមើលថែអូនឲបានល្អបំផុត បងសន្យា!!!» និយាយរួច geminiក៏បានបោះត្រា នៅលើថ្ងាសរបស់នាយតូច
ក្រោយពីការមើលថ្ងៃលិចជាមួយគ្នារួចអ្នកទាំងពីរក៏ត្រឡប់ទៅផ្ទះវិញ។.......
ដំណើរនៃការបោះជំហានចូលមកប្រទេសថៃវិញ Gemini ជាកូនទោលតែម្នាក់នៃត្រកូល titicharoenrak បានបញ្ចប់ការសិក្សាមកពីទីក្រុង New Yorkរយៈពេលមួយសប្តាហ៍ចុងក្រោយដែលនាយទន្ទឹងរង់ចាំក៏បានមកដល់។
«ស្វាគមន៍កូនប្រុសមកកាន់ផ្ទះរបស់យើងវិញ» អ្នកស្រី Jessicaដែលត្រូវជាម្ដាយក៏បាននិយាយឡើង
«កូននឹកអ្នកម៉ាក់ខ្លាំងណាស់!!»និយាយរួចនាយកំលោះក៏ចូលខ្លួនទៅឱបអ្នកដែលជាម្ដាយ
«ពេញកំលោះហើយតើនៀក!!មើលចុះឡើងខ្ពស់ស្រឡះតែម្ដង ម៉ាក់មិនដឹងជាធ្វើបុណ្យអីទេទើបបានកូនស្អាតយ៉ាងនេះ??»អ្នកស្រី Jessica បន្ថែម
«អ្នកម៉ាក់លោកប៉ាទៅណាបាត់ហើយ!!»ដោយមិនឃើញអ្នកដែលជាឪពុកនាយកំលោះក៏បានសួរទៅកាន់ម្ដាយរបស់ខ្លួន
«លោកប៉ាកំពុងជាប់រវល់ជាមួយនឹងក្រុមហ៊ុនទើបមិនបាននៅទទួលកូន ប៉ុន្តែល្ងាចបន្តិចលោកប៉ាមកហើយកូនឃ្លានអីហើយនៅ បើកូនឃ្លានចាំម៉ាក់ឲ្យគេរៀបចំម្ហូបអាហារឱ្យកូន!!!»
«មិនអីទេម៉ាក់ចាំញ៉ាំជុំគ្នាពេលល្ងាចក៏បានដែរណាមួយកូនក៏មិនសូវជាឃ្លានប៉ុន្មានដែរ!!»ក្រោយពីបញ្ចប់ការសួរសុខទុក្ខគ្នារវាងម្ដាយនិងកូនរួចមក Geminiក៏បានសុំខ្លួនឡើងទៅបន្ទប់ដើម្បីសម្រាកមកដល់ខាងលើបន្ទប់នាយដាក់ខ្លួនទៅលើគ្រែទិដ្ឋភាពនៅក្នុងបន្ទប់មួយនេះពោរពេញទៅដោយការចងចាំនិងអនុស្សាវរីយ៍ជាច្រើនដែលនាយបានបន្សល់ទុកតាំងពីកុមារភាព ហើយការចងចាំមួយចំនួនទៀតក៏ពាក់ព័ន្ធជាមួយនឹងអតីតសង្សារសំណព្វចិត្តផងដែរ។
«មិនយូរមិនឆាប់នោះទេយើងនឹងបានជួបគ្នា ម្ដងទៀតFourth Nattawat!!» នាយកំលោះនិយាយរួចក៏បានរៀបចំចូលទៅសម្អាតខ្លួន។
YOU ARE READING
Between us
Historia Corta«ទោះបីជាយើងលែងត្រូវជាអ្វីជាមួយគ្នាទៀតក៏ដោយបងនឹងរកគ្រប់មធ្យោបាយដើម្បីដណ្ដើមអូនមកវិញឲបាន!!!»Gemini~~~