ភាគទី8 រឿងកាន់តែធំ

285 80 13
                                    

« ប្រកាសប្រាប់ថាខ្ញុំគ្មានទំនាក់ទំនង់ជាមួយនឹងម្នាក់នោះទេ »

!តភាគមុន

ព័ត៍មានរបស់ជេគនឹងហុីសុឹងកាន់តែវែងឆ្ងាយជេគមួយរយៈនេះក៏បាត់មុខបាត់មាត់ពីសង្គមធ្វេីអោយមហាជនមានការងេីយឆ្ងល់គ្រប់ៗគ្នានៅសុខៗបាត់ខ្លួនឈឹងមិនបង្ហាញមុខ អីមកង្ហោះរូបអីបន្ដិចសោះ រឿងក៏កាន់តែមានមកមិនឈប់ ហុីសុឹងនាយក៏មិនខ្វល់អោយគេលុបចោលទៀត ជេគវិញក៏បាត់មុខ តាំងពីពេលដែរជេគបានប្រកាសប្រាប់ថាខ្លួនគ្មានទំនាក់ទំនងជាមួយនឹងហុីសុឹងមកជេគក៏បានបាត់ខ្លួនស្ងាត់ឈឹង ការងារក៏មិនឃេីញមានអ្នកណាទាក់ទងមកទៀត

« រឿងធំដល់ថ្នាក់នេះហេីយជេគចង់ធ្វេីយ៉ាងមិចទៀតហា៎? ប្រាប់ហ្យុងមកអែងទៅមានស្អីៗជាមួយនឹងគេបានរប្រៀបមិចនឹង? » សំឡេងរបស់ហាន់ស៊ូបន្លឺឡេីងនៅក្នុងបន្ទប់របស់ជេគទាំងដកដង្ហេីមធំមិនឈប់ បាត់មុខនៅក្នុងសង្គមមួយរយៈមិនមែនជេគគេទៅណាទេគឺនៅក្នុងផ្ទះសង្ខំខ្លួន សង្ខំដល់ថ្នាក់មានរឿងធំហេីយអោយហាន់ស៊ូគេត្រូវឈឺក្បាលជាមួយទៀត

« ហ្យុងងង អោយខ្ញុំធ្វេីយ៉ាងមិចទៅ? ខ្ញុំទេីបតែមានជាមួយនឹងគេម្នាក់នឹងម្ដងប៉ុណ្ណោះ »

« អាម្ដងនឹងហេីយឥឡូវយ៉ាងមិចវិញ? ឈប់ពីការងារនឹង? »

« ខ្ញុំមិនឈប់ទេហ្យុង ការងារខ្ញុំខំតស៊ូស្រឡាញ់ទម្រាំតែបានប៉ុណ្ណឹង » ជេគប្រកែកឡេីងគេមិនឈប់ងាយៗទេការងារចំប្រឹងតស៊ូទម្រាំតែបានប៉ុណ្ណឹង

« ហេីយអែងចង់ធ្វេីយ៉ាងមិចហា៎? ទៅប្រាប់គេថាអែងមានកូន? »

« គេមិចនឹងជឿរទៅហ្យុង? » រាងតូចជេគដែរកំពុងតែអង្គុយកាន់ក្រដាសពេទ្យនិយាយទាំងមុខស្អុយដាក់ហាន់ស៊ូពេលនេះគេមិនដឹងថាត្រូវធ្វេីយ៉ាងមិចទេ

« មានតែជេគទៅនិយាយជាមួយគេខ្លួនអែង រឿងបែបនេះនិយាយជាមួយគ្នាស្ងាត់ៗទៅ យ៉ាងមិចយ៉ាងម៉ាចាំគិតមេីលតាមក្រោយទៀត គិតយ៉ាងមិចដែរ? » ហាន់ស៊ូគេក៏ទាល់ដែរមិនដឹងថាត្រូវធ្វេីយ៉ាងមិចទេ រឿងកាន់តែំទៅធំៗនៅសុខៗជេគក៏មកប្រាប់ថាខ្លួនមានកូនអ្នកណាទៅត្រៀមទាន់ទៅ

MODEL AND CEO/HEEJAKEWhere stories live. Discover now