ភាគទី19 កេីតអី

234 61 7
                                    

រាងតូចជេគមករស់នៅក្នុងភូមិគ្រឹះរបស់ហុីសុឹងអស់រយៈពេលជិតពីរអាទិត្យដល់ពេលដែរត្រូវដល់ថ្ងៃរៀបការហេីយ រាងតូចក៏ត្រូវឡេីងទៅអុីតាលីដែរគ្រួសាររបស់ជេគទាំងអស់ក៏ត្រូវឡេីងទៅអុីតាលីរស់នៅផ្ទះរបស់ហុីសុឹងព្រោះតែជេគរៀបការនៅខាងប្រុសដូច្នេះហេីយត្រូវសម្រាកនៅផ្ទះរបស់ខាងប្រុស

«ថ្ងៃស្អែកដល់ថ្ងៃដែរចៅពៅក្នុងត្រកូលលីរៀបការហេីយយាយគ្មានអីអោយអែងទេ ក្រៅពីពាក្យថាត្រូវចេះស្រឡាញ់គ្នាអោយបានយូរ» សំឡេងស្អក់ៗរបស់លោកយាយចំណាស់ដែរមានឈ្មោះថា ហាស៊ូលីដែរជាម្ចាស់ស្រីធំនៅក្នុងភូមិគ្រឹះមួយនេះ គាត់និយាយឡេីងទាំងលេីកដៃទៅអង្អែលនៅលេីសក់ទន់រលោងរបស់រាងក្រាស់ដែរកំពុងតែអង្គុយនៅខាងក្រោមអោនក្បាលរបស់ខ្លួនចុះរបៀបជាមនុស្សដែរកំពុងតែគោរពចាស់ទុំ

«ម៉ាក់ហុីសុឹងគេមិនចង់បានអីពីរម៉ាក់ទេ ក្រៅពីរអោយម៉ាក់មានសុខភាពល្អនោះ» អ្នកស្រីលីនិយាយឡេីងទាំងស្នាមញញឹមបន្ដិច មុននឹងដេីរមកជិតរាងតូចដែរកំពុងតែអង្គុយក្បែរកូនប្រុសរបស់ខ្លួន

«ជេគម៉ាក់ដឹងថាកូននេះនៅក្មេងណាស់ ប៉ុន្ដែជួយមេីលថែបងផងដឹងទេ?» អ្នកស្រីលីញញឹមឡេីងចាប់កាន់ដៃរបស់រាងតូចតិចៗជាមួយនឹងស្នាមញញឹម

«បាទ» រាងតូចងេីបមុខឡេីងនិយាយទាំងសេីចដាក់គាត់ គ្រួសារត្រកូលលីធ្លាប់តែល្បីលឺថាកាចសាហាវណាស់គ្មានអ្នកណាហ៊ាននោះទេ តែពេលដែរបានចូលមករស់នៅជាមួយទេីបដឹងថាត្រកូលមួយនេះទន់ភ្លន់ចិត្តល្អប៉ុណ្ណា

«កូនក៏ដូចគ្នាហុីសុឹង មេីលថែប្អូន ពេលរៀបការរួចពួកកូនទាំងពីរប្រាដកជាបែកពីពួកយេីងហេីយ»

«ម៉ាក់កុំភ័យពេកទៅមេីស ខ្ញុំប្រាដកជាមេីលដែគេហេីយ»

«តោះពួកយេីងទៅញុំាអីជុំគ្នាទៅ ខ្ញុំរៀបចំរួចអស់ហេីយ» អ្នកស្រីសុឹមដែរទេីបតែរួចដៃពីការចម្អិនអាហារក៏បានបន្លឺឡេីងទាំងស្នាមញញឹម ព្រោះតែថ្ងៃស្អែកទេីបមានរៀបចំកម្មវិធីអញ្ជឹងហេីយថ្ងៃនេះមានតែធ្វេីអីញុំាជុំគ្នាសិន

MODEL AND CEO/HEEJAKEOù les histoires vivent. Découvrez maintenant