ភាគទី18 បេីអែងអោយឈប់ យេីងនឹងឈប់

196 62 14
                                    

៩:០០នាទី អាកាសធាតុចាប់ផ្ដេីមប្រែប្រួលចុះត្រជាក់បន្ដិចម្ដងៗ ឯរាងតូចជេគវិញកំពុងតែអង្គុយនៅមាត់បង្អុចចាំអោយមានព្រិលធ្លាក់នឹងបានធ្វេីបំណង់ប្រាថ្នារបស់ខ្លួនអែង ចំណែកនរៈសង្ហានាយក៏ចូលទៅងូចទឹកទេីបតែចេញមកវិញដោយមានស្លៀកពាក់រួចហេីយអស់ព្រោះមិនចង់អោយជេគគេទេីសភ្នែក

«មិចមិនចូលគេង?» រាងក្រាស់ចងចិញ្ចើមឡេីងដេីរទៅជិតជេគដែរកំពុងតែអង្គុយយោកជេីងខ្លួនអែងចុះឡេីងៗតាមរបៀបមនុស្សធំពេញវ័យរបស់ខ្លួន

«នៅមេីលព្រិលធ្លាក់លេីកដំបូង» រាងតូចងាកមកនិយាយជាមួយនឹងហុីសុឹងទាំងញញឹមឡេីងតិចៗបំណង់ថានឹងចង់យកចិត្តនាយកុំអោយបង្ខំខ្លួនចូលគេងលឿនពេក

«ហេីយនៅមេីលធ្វេីអី? ព្រិលធ្លាក់រាល់តែឆ្នាំតេីស?» រាងក្រាស់នាយកាន់តែឆ្ងល់ឡេីងមិនយល់ពីបំណង់របស់ជេគ ព្រោះព្រិលគឺធ្លាក់រាល់តែឆ្នាំនឹងមិនដែរអោយខកខានមួយឆ្នាំណានោះទេ

«គឺនៅមេីលដេីម្បីប៉ងបំណង់ប្រាថ្នា» រាងតូចនិយាយឡេីងតិចៗព្រោះខ្លាចហុីសុឹងនាយថាខ្លួននេះកូនក្មេងចេះតែជឿររឿងអញ្ចឹងៗ

«អែងនេះប្លែកខុសគេរហូតហេីយ» រាងក្រាស់និយាយឡេីងទាំងសម្លឹងមេីលមុខរបស់ជេគមិនដាក់ភ្នែកមិនអោយច្រលំគេអែងទេ នៅសុខៗមកអង្គុយចាំអោយព្រិលធ្លាក់ធ្វេីមិនដឹង

«មិនប្លែកទេ គេធ្វេីអញ្ជឹងតែគ្រប់គ្នានឹង តាមពិតទៅខ្ញុំចង់ទៅដេីរលេងនៅខាងក្រៅហេីយឡេីងលេីដំបូលដេីម្បីប៉ងផង មកពីលោកនឹងហេីយនៅសម័យបុរាណមិនទាន់ជំនាន់គេអែង» ជេគនិយាយឡេីងទាំងចងចិញ្ចើម គ្រាន់តែរឿងប៉ុណ្ណឹងសោះថាគេនេះប្លែកទៅហេីយ អ្នកណាៗក៏គេធ្វេីអញ្ជឹងគ្រប់គ្នាដែរ មកពីហុីសុឹងនាយជាមនុស្សមកពីសម័យបុរាណអញ្ជឹងហេីយ មិនទាន់សង្គមគេ

«អា៎ៗ ធ្វេីមិចយេីងមិនទាន់សម័យដូចអែង នៅប៉ងនឹងហេីយយេីងទៅខាងក្រៅបន្ទប់ហេីយ មកវិញចូលគេងផងពេលប៉ងហេីយ» រាងក្រាស់និយាយឡេីងមុននឹងដេីរចេញទៅខាងក្រៅបន្ទប់បាត់ ទុកអោយជេគគេនៅអង្គុយម្នាក់អែងក្នុងបន្ទប់ចាំមេីលព្រិលធ្លាក់លេីកដំបូង

MODEL AND CEO/HEEJAKEWhere stories live. Discover now