ភាគទី11 បារម្ភហេ៎?

315 79 19
                                    

ម៉ោងប្រហែលជា៩:២៣នាទីព្រឹក រាងក្រាស់ហុីសុឹងនាយកំពុងតែអង្គុយចាំជេគរៀបចំខ្លួននៅលេីគ្រែទាំងធុញទ្រោមនាយអង្គុយចាំតាំងពីរម៉ោង៨រហូតដល់ឥឡូវម៉ោង៩ហេីយនៅមិនទាន់រៀបចំខ្លួនហេីយទៀត

«អែងទៅដេកនៅក្នុងហេ៎? ពេលណាបានចេញមក?» អង្គុយចាំនៅខាងក្រៅយូរពេកហុីសុឹងនាយក៏សម្រេចចិត្តថានឹងដេីរទៅគោះទ្វាបន្ទប់ទឹកសួរអោយបានច្បាស់តែម្ដងទៅ

«ប្រហែលហេីយ» សម្ដីមិនអោយចាញ់សោះ រាងតូចជេគដេីរចេញមកពីខាងក្នុងបន្ទប់ទឹកទាំងសម្លក់ហុីសុឹងសឹងជ្រុះភ្នែកចេញមកខាងក្រៅ ប្រុសម្នាក់នេះរំខានគេគ្រប់បែបយ៉ាងទាំងអស់

«ទៅអោយលឿនៗទៅលោកនៅឈរធ្វេីអីទៀត?» រាងតូចជេគមុខម៉ូវនិយាយស្ដីដាក់ហុីសុឹងទាំងសម្លក់នាយសឹងជ្រុះភ្នែកទៅហេីយ មកពីនាយធ្វេីអោយខ្លួនខូចអារម្មណ៍ទាំងព្រឹក

«អៅ? យេីងអង្គុយចាំអែងឡេីងយូរមិននិយាយផង គ្រាន់តែចាំបន្ដិចក៏និយាយទៅហេីយ»

« សម្រេចថាលោកទៅទេ? បេីមិនទៅទេខ្ញុំអោយបងហាន់ស៊ូជាអ្នកជូនទៅក៏បានដែរ មិនចង់រំខានអ្នកដទៃ»

«អ្នកណាអ្នកដទៃ? » រាងក្រាស់ហុីសុឹងនាយចងចិញ្ចើមឡេីងក្រោយលឺសម្ដីរបស់ជេគបែបនេះ និយាយគ្នាខុសសម្ដីតិចតួចហៅសុទ្ធតែអ្នកដទៃ

«លោកនឹងហើយ» ជេគនិយាយរួចក៏បានហៅទ្វាបន្ទប់ដើរចាកចេញទៅខាងក្រៅបាត់ ព្រោះបេីនៅទៀតច្បាស់ណាស់នឹងនៅឈរឈ្លោះគ្នាមិនអោយបាត់មួយម៉ាត់ទេ

ម៉ោង១០:២៤នាទី រាងក្រាស់ហុីសុឹងនាយក៏បានជូនជេគមកដល់ពេទ្យល្មម ជេគគេក៏ចូលទៅពិនិត្យពោះ ហុីសុឹងនាយក៏ចូលទៅតាមព្រោះចង់ដឹងថាសុខភាពកូនយ៉ាងមិចហេីយ
« រយៈពេលកូនបានបួនខែទេីបអាចមេីលដឹងថាជាស្រីឬប្រុសបាន» បន្ទាប់ពីពិនិត្យរួចរាល់អស់ហេីយគ្រូពេទ្យប្រុសម្នាក់ក៏បាននិយាយឡេីងទាំងស្នាមញញឹមតិចៗដាក់អ្នកទាំងពីរមុននឹងរៀបចំអីវ៉ាន់ទុកដាក់អោយបានស្រួលបួលវិញ

«ចំណែកអ្នកជាឪពុកអាចមកតាមខ្ញុំខាងនេះបាន ខ្ញុំមានរឿងត្រូវពិភាសារចំពោះការមេីលថែអ្នកមានផ្ទៃពោះ» មុននឹងបើកទ្វាបន្ទប់ចេញទៅលោកគ្រូពេទ្យសង្ហាក៏មិនភ្លេចងាកមកនិយាយជាមួយនឹងហុីសុឹង ព្រោះត្រូវពិភាគសារនឹងប្រាប់អោយបានដឹងអំពីការថែទាំដូចគ្នា
នៅក្នុងបន្ទប់ពិភាសារអំពីការមេីលថែអ្នកមានផ្ទៃពោះ រាងក្រាស់ហុីសុឹងនាយមកដល់ក៏បានឃេីញលោកគ្រូពេទ្យសង្ហាកំពុងតែអង្គុយចាំនាយល្មមទេីបនាយទាញកៅអីយកមកអង្គុយនៅខាងមុខ

MODEL AND CEO/HEEJAKEHikayelerin yaşadığı yer. Şimdi keşfedin