ភាគទី6 ខ្ញុំនឹងសម្លាប់លោក

384 67 4
                                    

« យេីងមិនក្រដល់ថ្នាក់ចង់បានលុយតិចតួចរបស់អែងទេ »

( តភាគមុន )

« ជេគកេីតអី? ហ្យុងឃេីញអែងតាំងពីចេញពីក្នុងបន្ទប់ទឹកមកអង្គុយដកដង្ហេីមធំរហូត » សំឡេងរបស់ហាន់ស៊ូដែរកំពុងតែអង្គុយជិតជេគក៏បានបន្លឺឡេីងទាំងឆ្ងល់ ព្រោះតែងពីជេគគេចេញពីខាងក្នុងបន្ទប់ទឹកមកឃេីញអង្គុយដកដង្ហេីមធំរហូត ហេីយមុខវិញមិនបាច់និយាយទេដូចគេចាប់យកទៅសម្លាប់ចោលអញ្ជឹង

« ខ្ញុំចង់តែទៅសម្លាញ់មនុស្សឆ្គួតនឹងចោលទេ! » រាងតូចជេគស្រែកឡេីងខ្លាំងៗទាំងក្ដោបដៃជាប់ ព្រោះពេលនេះ ជេគគេបានមកដល់ផ្ទះហេីយតែហាន់ស៊ូគេមិនទាន់ត្រឡប់ទៅវិញព្រោះតែបារម្ភពីជេគខ្លាចថានឹងមានរឿងអី

« អ្នកណា? អ្នកណាហ៊ានធ្វេីអោយជេគខឹងដល់ថ្នាក់នេះហា៎? » ហាន់ស៊ូនក៏បាននិយាយឡេីងទាំងចងចិញ្ចេីមហាក់ឆ្ងល់ជាខ្លាំងដល់ថ្នាក់ជេគគេមកអង្គុយនិយាយបែបនេះហេីយមិនដឹងខឹងប៉ុណ្ណាទេ

« អាមនុស្សឆ្គួតដែរមានព័ត៍មានចុះផ្សាយជាមួយខ្ញុំនឹងហេីយ »

« ហេីយគេទៅធ្វេីអីជេគបានជាខឹងគេបែបនេះ? »

« គ្មានអីនោះទេហ្យុងរឿងតិចតួច »

« ប្រាដកហេីយថារឿងតិចតួច? មានអ្វីលាក់ហ្យុងទេ? » ហាន់ស៊ូគេក៏នៅតែសួរបញ្ជាក់ព្រោះបេីតាមមេីលទៅផ្ទះមិនមែនតិចតួចនោះទេ បេីរឿងនឹងតិចតួចមែនមិនមែនជេគគេមកអង្គុយខឹងដល់ថ្នាក់នឹងនោះទេ

« គឺប្រាដកហេីយ ហ្យុងកុំបារម្ភអីចាំខ្ញុំជាអ្នកដោះស្រាយជាមួយនឹងគេខ្លួនអែង » ជេគក៏ញញឹមឡេីងទាំងមិនសូវសមដាក់ហាន់ស៊ូមុននឹងប្រាប់អោយហាន់ស៊ូគេត្រឡប់ទៅផ្ទះវិញទៅគេអាចនៅម្នាក់អែងបាន

« អា៎! ហ្យុងទៅក៏បានដែរ បេីមានអីតេប្រាប់ហ្យុងផង » ហាន់ស៊ូនិយាយរួចក៏បានដេីរចេញទៅបាត់ ទេីបជេគក៏បានដេីរឡេីងទៅបន្ទប់របស់ខ្លួន

« ជេគ! ល្ងាចនេះប៉ាកូនត្រឡប់មកពីអ៊ីតាលីវិញហេីយ » អ្នកស្រីសុឹមក៏បានបន្លឺឡេីងទៅកាន់ជេគដែរកំពុងតែរៀបដេីរឡេីងទោខាងលេីបន្ទប់របស់ខ្លួន

MODEL AND CEO/HEEJAKEDonde viven las historias. Descúbrelo ahora