ភាគទី15 ប្ដឹងយកលុយ

282 79 17
                                    

បន្ទាប់ពីដេញវាយគ្នាក្នុងបន្ទប់អស់ចិត្តហេីយរាងតូចក៏បានចូលទៅសម្អាតខ្លួនព្រោះតែហត់នឹងរត់តាមចាញ់រាងក្រាស់ផង ប៉ុន្ដែរាងក្រាស់បែបជាត្រូវចាកចេញទៅខាងក្រៅព្រោះតែមានការរវល់នៅខាងក្រៅ

«អ្នកប្រុសតូចអាចញុំាបាយមុនចៅហ្វាយបាន ព្រោះគាត់ប្រាប់ថាយប់បន្ដិចទេីបត្រឡប់មកវិញ» ម៉ែដោះគ្រាន់តែបានឃេីញរាងតូចចុះមកដល់ខាងក្រោមភ្លាមក៏និយាយឡេីងទាំងស្នាមញញឹម

«បាទ ប៉ុន្ដែគាត់ទៅណាហេ៎?» រាងតូចក៏រាងឆ្ងល់បន្ដិចដែរព្រោះតែហុីសុឹងនាយចាកចេញទៅមិនបានប្រាប់ឬនិយាយអ្វីអោយខ្លួនដឹងនោះទេ គឺស្ងាត់ឈឹងតែម្ដង

«គឺជេមនិយាយថាមានការរវល់បន្ដិចបន្ដួច ប៉ុន្ដែចៅហ្វាយបានប្រាប់ថាពេលដែរអ្នកប្រុសតូចញុំាហេីយកុំភ្លេចញុំាទឹកដោះគោផង ហេីយគាត់ប្រាប់អោយអ្នកប្រុសតូចចូលសម្រាកមុនគាត់»

«អ៎! បាទ» រាងតូចក៏ស្ងាត់អង្គុយញុំាបាយម្នាក់អែងទាំងមានអ្នកបម្រេីនៅឈរជិតដៃដេីម្បីបម្រេី បន្ទាប់ពីញុំាបានមួយសន្ទុះជេគក៏បានរួចរាល់ មុននឹងឡេីងទៅបន្ទប់វិញ ព្រោះខ្លួនមិនអាចនៅចាំហុីសុឹងបានទេ មានតែទៅគេងនៅខាងលេី

១១:២៣នាទីយប់ សំឡេងឡានទំនេីបបេីកចូលខាងក្នុងបរិវានភូមិគ្រឹះរបស់ក្រតូលលី ហេីយគ្មានអ្នកណាក្រៅពីម្ចាស់ភូមិគ្រឹះមួយនេះនោះទេ ដោយមានអ្នកបម្រេីនៅចាំបេីកទ្វាអោយ

«ជេគចូលគេងឬនៅ?» គ្រាន់តែចូលមកដល់ខាងក្នុងភ្លាមហុីសុឹងនាយក៏បានងាកទៅសួរនឹងអ្នកបម្រេីស្រីម្នាក់ដែរកំពុងតែបេីកទ្វាអោយខ្លួនទាំងទឹកមុខរាបស្មេីរសំឡេងត្រជាក់ស្រឹប តាមធម្មតាអ្នកបម្រេីនៅក្នុងភូមិគ្រឹះមួយនេះអ្នកណាៗក៏ខ្លាចនាយដែរជាម្ចាស់ អោនក្បាលគោរពសឹងតែគ្រប់គ្នា មានតែម៉ែដោះម្នាក់ប៉ុណ្ណឹងដែរនាយមិនអោយគាត់គោរពនាយ

«អ្នកប្រុសតូចចូលសម្រាកតាំងពីក្បាលប្រលឹបមកម្ល៉េះ ចៅហ្វាយ» អ្នកបម្រេីស្រីនិយាយទាំងអោនក្បាលរបស់ខ្លួនចុះបន្ដិចតាមអ្នកគោរពនាយសង្ហារ

MODEL AND CEO/HEEJAKEWhere stories live. Discover now