ភាគទី14 មេីលអត់ឃេីញ

342 83 17
                                    

«អា៎ៗ បញ្ចុកក៏បានដែរ អាណិតមនុស្សខ្លះ»
តភាគមុន!

«ពេលទន់ភ្លន់បែបនេះក៏គួរអោយស្រឡាញ់» នៅសុខៗសំឡេងសរសេីរម្ចាស់កាយតូចដែរកំពុងតែអង្គុយបញ្ចុកបបរខ្លួនក៏បានបន្លឺឡេីងរាងក្រាស់និយាយឡេីងតិចៗស្ដាប់លឺតែពីរនាក់

«ឆាប់ញុំាអោយលឿនៗទៅក្រែងប្រាប់ថាប្រញាប់ទៅភូមិគ្រឹះហេ៎?» បានស្ដាប់លឺសម្ដីពោលសរសេីរបែបនេះ រាងតូចអៀនឡេីងក្រហមមុខអស់ តែក៏ខំប្រឹងនិយាយបន្លោបឡេីងកុំអោយហុីសុឹងនាយនិយាយទៀត

«បេីអែងនៅបញ្ចុកបែបនេះប្រហែលមិនប្រញាប់ទេ»

«បានហេីយទៅងូចទឹកទៅ អស់បបរហេីយ» ជេគចងចិញ្ចើមឡេីងប្រុសម្នាក់នេះខ្មោចចូលទាំងព្រឹកប្រលឹមមកធ្វេីជាសម្ដីផ្អែមដាក់ខ្លួនទៅកេីតដែរ

«ជុប!» មុននឹងចុះទៅរាងក្រាស់ក៏បានអោនទៅថេីបថ្ពាល់ទន់រលោងរបស់ជេគបន្ដិចទាំងញញឹមឡេីងហាក់សប្បាយចិត្ត រួចក៏ដេីរចូលទៅខាងក្នុងបន្ទប់ទឹកធ្វេីប្រងេីយ ចំណែកឯជេគវិញឃេីញបែបនេះថ្ពាល់ឡេីងក្រហមអស់ទៅហេីយ លេីកដៃអង្អែលថ្ពាល់ខ្លួនអែងតិចៗទាំងបេីកភ្នែកធំៗសឹងមិនជឿរនៅអ្វីដែរបានកេីតឡេីងមុននេះ

«ប្រុសចម្គួត!» ជេគប្រទិចឡេីងម្នាក់អែងទាំងយកដៃមកអង្អែលថ្ពាល់ខាងស្ដាំហាក់នៅអៀនមិនទាន់បាត់នៅឡេីយ

........

«នៅទីនោះមេីលថែខ្លួនដឹងទេជេគ? កូនមិនមែននៅម្នាក់អែងទៀតទេ» មុននឹងចាកចេញទៅក៏មិនភ្លេចនៅពាក្យសម្ដីនិយាយផ្ដែរផ្ដាំរប្រាប់កូនអោយបានល្អ ព្រោះយេីងទៅនៅខាងគ្រួសារគេ ទោះបីរពេលនេះមិនទាន់រៀបការក៏ដោយក៏ត្រកូលសុឹមត្រូវតែគោរពតាមការប្រាប់របស់ត្រកូលលីដែរ ដូច្នេះហេីយថ្ងៃរៀបការខាងនោះគេជាអ្នកចាត់ចែងទាំងអស់

«បាទម៉ាក់ខ្ញុំដឹងហេីយ» រាងតូចក៏អោបអ្នកស្រីជាមួយនឹងលោកសុឹមជាមួយនឹងស្នាមញញឹមតាមធម្មតាជេគគេមិនងាយយំអោយអ្នកណាឃេីញទេ ត្រឹមតែរឿងបែកផ្ទះប៉ុណ្ណឹងគ្មានអ្វីធំនោះទេ មានទូរស័ព្ទយេីងអាចតេទាក់ទង់រកគ្នាបានគ្រប់ពេល

MODEL AND CEO/HEEJAKEDonde viven las historias. Descúbrelo ahora