ភាគទី17 ញញឹមអី

251 71 17
                                    

!សូមប្រុងប្រយ្នត៍ទាំងអស់គ្នា អាចនឹងមានអាវរងាសម្រាប់ទុក ព្រោះនៅក្នុងយប់នេះអាកាសធាតុអាចនឹងចុះត្រជាក់ខ្លាំង ហេីយអាចនឹងមានធ្លាក់ព្រិលលេីកដំបូងទៀតផង សូមមេីលថែសុខភាពអោយបានល្អ កុំចេញទៅខាងក្រៅផ្ដេសផ្ដាស

«មានព្រិលដំបូងធ្លាក់គួរតែមានបំណង់ប្រាថ្នាមួយក្នុងមួយជីវិតនេះ» រាងតូចនិយាយឡេីងតិចៗម្នាក់អែងបន្ទាប់ពីបានមេីលព៍ត័មានដែរគេបានចុះផ្សាយមិញនេះ  មិនចាំបាច់ដល់យប់នោះទេតែឥឡូវចុះត្រជាក់មកបណ្ដោយៗទៅហេីយ

«កំពុងមេីលអី?» សំឡេងគ្រហឹមធំរបស់រាងក្រាស់ក៏បានបន្លឺឡេីងទាំងមានខោអាវការងាតនៅជាប់ខ្លួននៅឡេីយ ដេីរមកជិតកាយតូចដែរកំពុងតែអង្គុយនៅលេីសាឡុងទាំងចងចិញ្ចើម

«មេីលព៍ត័មានយប់នេះមានធ្លាក់ព្រិល ពួកយេីងទៅជិតអាវក្រាស់ៗពាក់ទេ?» គ្រាន់តែបានឃេីញរាងក្រាស់មកភ្លាមជេគក៏បាននិយាយឡេីង ប្រាប់ថាចង់ទៅខាងក្រៅទិញអាវក្រាស់ពាក់ព្រោះតែខ្លួនចង់ចេញទីខាងក្រៅមេីលគេមេីលអែងផង

«ពេលនេះទេ?» រាងក្រាស់វិញគ្រាន់តែបានលឺជេគនិយាយបែបនេះភ្លាមក៏បានងេីបឡេីងឈររៀបចំខោអាវអោយមានរបៀបវិញ មុននឹងនិយាយឡេីងទាំងសួរទៅកាន់ជេគ

«តែលោកទេីបមកពីហត់នឹង ចាំយប់បន្ដិចក៏បានដែរ» ទោះឈ្លោះគ្នាមួយថ្ងៃមួយលានដងក៏ដោយក៏យេីងត្រូវតែចេះដឹងទុក្ខធុរៈរបស់គេអែងដែរ មិនមែនចេះតែចង់បានគឺបាននោះទេ ជេគគេមានស្លូតមានកាចតាមពេលមានគួរអោយស្រឡាញ់នឹងមានក្បាលរឹងនិយាយមិនស្ដាប់គ្នាក៏តាមពេលដែរ

«ក្រែងប្រាប់ថាយប់ឡេីងនឹងមានព្រិលធ្លាក់ហេ៎? បេីមិនទៅពេលនេះទៅពេលណា? លឿនឡេីងមកយេីងជូនទៅ» រាងក្រាស់និយាយឡេីងទាំងសម្លឹងមេីលមុខរបស់ជេគមិនដាក់ភ្នែក អោយតែក្មេងម្នាក់នេះទារគេចង់បានគេក៏នាយអោយដែរ អោយតែមិនមែនជារបស់ដែរលួចពីរគេមកបានហេីយ

«លោកអត់ហត់ទេហេ៎? មកពីធ្វេីការហេីយត្រូវបេីកឡានជូនទៅទិញខោអាវទៀត?» មកដល់ខាងលេីឡានភ្លាមជេគក៏បាននិយាយឡេីងទាំងក្រែងចិត្តរបស់ហុីសុឹង យ៉ាងណាៗក៏នៅមិនទាន់ក្លាយជាប្ដីប្រពន្ធនឹងគ្នាយេីងត្រូវតែចេះក្រែងចិត្តរបស់គេអញ្ជឹងហេីយ

MODEL AND CEO/HEEJAKEWhere stories live. Discover now