ភាគទី12 កេីតអីម្ចាស់ប្រុស?

288 73 27
                                    

«មិចក៏ខ្ជិលបែបនេះ?» សំឡេងរអ៊ូឡេីងរបស់រាងក្រាស់ក៏បានបន្លឺឡេីងនៅខាងក្រៅឡានទាំងកែវភ្នែកសម្លឹងមេីលមុខរបស់អ្នកដែរកំពុងតែអង្គុយលេីកៅអីឡានប៉ះមិនព្រមចុះ នៅចាំអោយនាយបីរចុះទេីបព្រម

«មកពីកូនលោកនឹងហេីយ មិនព្រមដេីរទេ» សំឡេងប្រកែកគ្នាទាំងប្ដីប្រពន្ធដែរមិនទាន់ការហេីយ ម្នាក់ចង់អោយបីរចុះពីខាងលេីឡានម្នាក់ទៀតក៏ខ្ជិលមិនព្រម

«កូនយេីងទៀតហេីយហេ៎? សម្រេចថារឿងគ្រប់យ៉ាងដែរអែងធ្វេីគឺមកពីកូនយេីងទាំងអស់?» រាងក្រាស់ហុីសុឹងនាយហួសចិត្តជាមួយនឹងក្មេងម្នាក់នេះឡេីងអស់និយាយហេីយ

«ប្រាដកហេីយ តែបេីលោកមិនធ្វេីក៏មិនអីដែរ កូនរបស់លោកនឹងចាត់ទុកលោកជាប៉ាដ៏អាក្រក់ម្នាក់មិនខាន» រាងតូចនិយាយឡេីងទាំងទម្លាក់សំឡេងរបស់ខ្លួនធ្វេីអោយរាងក្រាស់នាយអស់សំណេីចសេីចហួសចិត្តកូនមិនទាន់ចេះនិយាយផងក៏លេីកយកមកធ្វេីជាប្រធានបទទៅហេីយ

«អា៎ៗ បីរក៏បីរកុំអោយកូនថាយេីងជាមនុស្សអាក្រក់ ពេញចិត្តទេឥឡូវនេះ?» រាងក្រាស់ហុីសុឹងនាយក៏យល់ព្រមព្រោះតែឃេីញក្មេងខ្លះអង្គុយនៅក្នុងឡានមុនព្រមចុះចេញសោះ

«ពេញចិត្តខ្លាំងណាស់ តែមិនមែនខ្ញុំទេ គឺកូនលោក» រាងតូចជេគញញឹមឡេីងចង់រីកមុខចេញជាពីរដាក់ហុីសុឹងទៅហេីយបានគេបីរបែបនេះ ខ្លួននឹងស្រួកមិនបាច់ហត់ដេីរនាំតែចុកជេីរទេ

«ចុះកូនយេីងនិយាយអីទៀត?» ហុីសុឹងនាយនៅតែមិនស្ងាត់បីរកាយតូចចូលក្នុងផ្ទះបណ្ដីរនិយាយសួរបណ្ដេីរមិនអោយចាញ់ចិត្តសោះ ពិនណាស់អាខាងថាកូនជាអ្នកបញ្ជាអោយធ្វេីនឹង

«ថា-»

«មិចក៏អោយបងបីរបែបនេះជេគ? កូនអត់ចេះដេីរទេហេ៎?» រាងតូចជេគរកនិយាយតបតជាមួយនឹងហុីសុឹងទៀតទៅហេីយតែក៏ត្រូវកាត់សម្ដីវិញព្រោះតែអ្នកស្រីសុឹមក៏មកកាត់ ជេគក៏ធ្វេីជាបិទភ្នែកដេកលក់លែងនិយាយតទៀត ធ្វេីអោយហុីសុឹងនាយឃេីញហេីតក្រឺតខ្នាញ់មិនបាន

«គឺជេគគេគេងលក់ទេីបខ្ញុំបីរគេចុះពីឡានតែម្ដងទៅ» ឃេីញក្មេងខ្លះពុតជាគេងលក់ទៅហេីយហុីសុឹងនាយក៏ជួយនិយាយអោយតែម្ដងទៀត

MODEL AND CEO/HEEJAKEWhere stories live. Discover now