ភាគទី3 អត់មាយាទ!

354 67 17
                                    

   រំលងបានពីបីរថ្ងៃមករាងក្រាស់ហុីសុឹងនាយក៏បានមកដល់កូរ៉េវិញតាំងពីប៉ុន្មានថ្ងៃមុខតែនាយរវល់ពេកទេីបមិនបានទៅផ្ទះទៅលេងនឹងលោកយាយរបស់ខ្លួនអីបន្ដិចសោះ ព្រោះតែជំនិញទេីបតែចូលមកដល់ជាន់គ្នាពេញនឹង ទេីបតែថ្ងៃនេះប៉ុណ្ណឹងដែររាងក្រាស់ហុីសុឹងនាយមានពេលទំនេរអង្គុយជក់បារីមេីលទេសភាពពីខាងលេីអាគារធ្វេីការរបស់ខ្លួនដោយគ្មានបុគ្គលិកម្នាក់ណាមកហ៊ានរំខានពេលវេលារបស់ខ្លួន

« សុំអង្វរលោកជេគ ចៅហ្វាមិនអោយចូលទៅទេ លោកអាចចាំថ្ងៃស្អែកចាំមកជួបគាត់ម្ដងទៀតទៅ » សំឡេងរបស់បុគ្គលិកស្រីម្នាក់ក៏បានបន្លឺឡេីងទៅកាន់រាងតូចជេគដែរកំពុងតែព្យាយាមចូលមកនិយាយគ្នាជាមួយនឹងរាងក្រាស់ហុីសុឹង

« គេកេីតស្អីហេ៎? ឬក៏កេីតជំងឺហេីមសួតទៅ ព្រោះខ្ញុំឃេីញគេជក់បារីមួយថ្ងៃចង់មួយរយដេីមម្នាក់អែងទៅហេីយ » រាងតូចជេគសំឡេអោយចច្រែតមិនអោយបាត់មាត់មួយម៉ាត់និយាយឡេីងទៅកាន់បុគ្គលិកស្រីនោះ

« មានការអី? » សំឡេងក្រហឹមធំរបស់ហុីសុឹងនាយក៏បានបន្លឺឡេីងព្រោះបេីមិនអញ្ចឹងទេអាល្អិតនឹងស្រែកបែកក្រុមហ៊ុនគេចេញជាពីមិនខានទេ

« អ! ខ្ញុំស្មាន់តែលោកនេះឈឺស្លាប់បាត់ទៅហេីយ ទេីបបុគ្គលិកលោកនេះហាមឃាត់ខ្ញុំតាំងតែខ្ញុំឈានជេីងដេីរចូលមក » រាងតូចជេគគ្រាន់តែបានលឺសំឡេងរបស់ហុីសុឹងភ្លាមគេក៏និយាយញ៉ែតៗឡេីង ធ្វេីអោយហុីសុឹងនាយឡេីងហួសចិត្តរកពាក្យនិយាយមិនបានទៅហេីយ

« នាងចេញសិនទៅ ខ្ញុំមានការបន្ដិច » រាងក្រាស់ហុីសុឹងនាយក៏ងាកមកប្រាប់អោយបុគ្គលិកស្រីនោះចេញសិនព្រោះមេីលទៅបែបមានរឿងចង់និយាយជាមួយនាយស្អីទៀតហេីយ មកដល់ក៏ជេរគេយកតែម្ដង

« ចា៎លោកអគ្គនាយក » បុគ្គលិកស្រីនោះក៏ប្រញាប់អោនគោរពនាយបន្ដិចទេីបប្រញាប់បេីកទ្វាចាកចេញទៅវិញយ៉ាងលឿន ព្រោះមិនចង់រំខានម្ចាស់ក្រុមហ៊ុន

« មិចក៏លោកអែងមិនព្រមអោយគេលុបព័ត៍មានចេញហា៎? » គ្រាន់តែបុគ្គលិកស្រីនោះចេញភ្លាមរាងតូចជេក៏បាននិយាយឡេីងទៅកាន់ហុីសុឹងដោយសម្លក់នាយចង់ជ្រុះភ្នែកចេញមកខាងក្រៅទៅហេីយ

MODEL AND CEO/HEEJAKEWhere stories live. Discover now