ភាគទី13 ទើបតែឈឺពេលនេះ

289 85 17
                                    

ម៉ោង១១:២៣នាទីយប់!
រាងក្រាស់ហុីសុឹងនាយហត់មាត់ជាមួយរាងតូចមិនស្ទេីរនោះទេឡេីងនាយឈឺក្បាលរកពាក្យមកនិយាយមិនត្រូវខឹងនាយឡេីងមួយល្ងាចធំមិននិយាយរក ទម្រាំតែលួងលោមបានមកវិញមិនងាយនោះទេ នាយខំនិយាយជាមួយឡេីងចង់ស្ងួតបំពង់ករទៅហេីយ

«ស្អែកត្រូវរេីសទៅនៅភូមិគ្រឹះលីវិញហេីយ គេងទៅយប់ជ្រៅហេីយនៅអង្គុយសម្លឹងមេីលដល់ពេលណាទៀត?» រាងក្រាស់ហុីសុឹងដែរទេីបតែដេីរចេញពីខាងក្នុងបន្ទប់ទឹកក៏ចងចិញ្ចើមឡេីងសម្លឹងមេីលទៅកាន់ជេគដែរមិនព្រមគេងសោះអង្គុយសម្លឹងមេីលនាយមិនដាក់ភ្នែក

«គេងមិនលក់ទេ» ជេគនិយាយឡេីងតិចៗហុីសុឹងនាយស្ដាប់សឹងតែមិនលឺទៅហេីយ យប់ស្មេីរនេះទៅហេីយនៅនិយាយថាគេងមិនលក់ទៀតហេ៎? មិនដឹងថារាល់ដងជេគគេនៅដល់យប់ជ្រៅប៉ុណ្ណាទេ បានពេលនេះអោយគេងម៉ោងប៉ុណ្ណឹងហេីយប្រាប់ថាគេងមិនលក់ទៀត

«កេីតអីហេ៎? មិនស្រួលខ្លួន?»

«មកពីមិនទម្លាប់គេងម៉ោងប៉ុណ្ណឹង» រាងតូចសេីចដាក់ហុីសុឹងតិចៗទាំងមិនសូវសម ព្រោះខ្លួនមិនទម្លាប់គេងម៉ោងប៉ុណ្ណឹងមែនយ៉ាងហោចណាស់ក៏ម៉ោង១អីដែរបានគេចូលគេង នេះម៉ោងទេីប១១ជាងសោះអោយគេគេងទៅហេីយ ធ្វេីចិត្តអត់ទាន់ទេ

«ទម្លាប់ពីឥឡូវអោយហេីយទៅ កំពុងមានកូនបែបនេះគេងយូរពេកមិនល្អទេ» រាងក្រាស់ហុីសុឹងរួចក៏បានដេីរមកជិតកាយតូចដែរកំពុងតែអង្គុយយនៅខាងលេីក្រែមុននឹងទាញភួយមកដណ្ដប់អោយ នឹងឆាប់បានអោយជេគគេចូលគេង

«ចុះលោក? ទៅណាមិនគេងទេហេ៎?» ឃេីញអ្នកម្ខាងដេីរចេញបែបនេះជេគអត់ឆ្ងល់មិនបានក៏សម្រេចចិត្តសួរតែម្ដងទៅ

«ទៅគេងនឹងហេីយ»

«គេងនៅកន្លែងណា?»

«លេីសាឡុង អស់ចិត្តឬនៅ?» និយាយរួចហុីសុឹងនាយក៏ដេីរទៅគេងនៅលេីសាឡុងព្រោះមិនចង់អោយជេគមានអារម្មណ៍ថារំខានដែរមានខ្លួនមកគេងជាមួយបែបនេះ ចាំពេលរៀបការហេីយចាំគេងជាមួយគ្នាក៏មិនខាតពេលដែរ

«បិទភ្នែកគេងទៅ យេីងបិទភ្លេីងហេីយ» ដោយសារតែឃេីញរាងតូចនៅបេីកភ្នែកមេីលខ្លួបភ្លឹសៗដូចកូនឆ្កែតាមមេីលម្ចាស់ពេក រាងក្រាស់នាយក៏និយាយឡេីងអោយជេគគេបិទភ្នែកទៅនឹងអាលខ្លួនបានបិទភ្លេីងគេង

MODEL AND CEO/HEEJAKEWhere stories live. Discover now