part 1 : គេទៅខ្លួនឯង មកវិញក៏ខ្លួនឯង

173 10 5
                                    

នៅក្នុងទីក្រុងដែលមានមនុស្សរស់នៅយ៉ាងច្រើនកកកុញប្រកបដោយការប្រើប្រាស់របស់របរទំនើបៗ អាស្រ័យទៅនឹងធនធានរបស់ខ្លួនរៀងៗខ្លួន។ ក៏ឃើញមានភូមិគ្រឹះមួយដ៏ស្កឹមស្កៃដែលជារបស់លោកម្ចាស់ត្រកូល Lee បើមើលឲ្យច្បាស់ទៅភូមិគ្រឹះនេះគឺស្ថិតនៅចំកណ្តាលទីក្រុងតែម្តង ហើយមានសភាពធំអស្ចារ្យណាស់ សបញ្ជាក់បានថាម្ចាស់ផ្ទះនេះជាមនុស្សដែលមានបុណ្យសក្ដិ ខ្ពង់ខ្ពស់ ព្រោះនៅក្នុងផ្ទះនេះមានការរៀបចំបានយ៉ាងល្អពេញលេញ មានរបៀបរៀបរយ យ៉ាងប្រណិត សក្តិសមជាមនុស្សដែលមានភាពថ្លៃថ្នូរ ស្អាតបាត ទៀតផង។

« លោកបងកាលពីយប់មិញកូនheeបាន call មកប្រាប់អូនថាកូននឹងចេញពីអុីតាលីមកកូរ៉េនៅថ្ងៃស្អែកនេះហើយណា » នេះជាសម្ដីរបស់ស្រ្តីម្នាក់ដែលសង្កេតមើលទៅប្រហែលអាយុ 40 ប្លាយហើយប៉ុន្តែបើនិយាយពីសម្រស់វិញ សាច់នៅស ម៉ត់រលោង មិនជ្រើលជ្រួញ មិនយាធ្លាក់ នៅមានការលាបក្រេមពណ៌ក្រហមក្រមៅជាប់ជាមួយបបូរមាត់នៅឡើយ សម្លៀកបំពាក់ទៀតសោតក៏ស្លៀកពាក់ជាមួយនឹងម៉ូដពេញនិយមដែលថ្លៃថ្នូរជាទីបំផុត ក្មេង 18 ល្មមៗអី ប្រៀបមិនបានជាមួយទេ ដែលគាត់កំពុងតែអង្គុយបរិភោគអាហារពេលល្ងាចជាមួយបុរសម្នាក់ដែលទំនងជាស្វាមីនេះឯង។

« ពិតមែនហេ៎ អូន » បុរសនោះឆ្លើយតបជាមួយភរិយាដោយសម្តីយ៉ាងស្រទន់ ហើយទឹកមុខវិញញញឹមជាប់ជានិច្ច។ លោកleeដែលត្រូវជាម្ចាស់ផ្ទះក៏ដូចជាអ្នកជំនួញមួយរូបដ៏ល្បីនៅក្នុងប្រទេសមានភាគហ៊ុនទាំងក្នុងនឹងក្រៅប្រទេស អ្នកណាៗក៏ស្គាល់លោកដែរ។

« ចា៎ ពិតមែនហើយបង បានកូនមកដល់ឆាប់ៗក៏ល្អ អាងនឹងបានជួយសម្រាលការងារលោកបងបានខ្លះ កុំឲ្យបងនឿយហត់ពេក»អ្នកស្រី lee

«អុឹម បានហើយអូនញាំបាយទៅត្រជាក់អស់ហើយ »លោកញញឹមតបយ៉ាងស្រទន់ទៅកាន់ភរិយាលោក ។
Skip

«អ្នកម៉ាក់បានម្ហូបអីនឹង ឈ្ងុយដល់ហើយ » សម្លេងស្រួយស្រេះរបស់កម្លោះម្នាក់ដែលមាន អាយុប្រហែល 20 ឆ្នាំមុខមាត់ស្អាតបាត ត្របកភ្នែកពីរជាន់ បបូរមាត់ពណ៌ផ្កាឈូកយ៉ាងស្រស់ស្អាត ស្បែកមុខសរលោង សក់វែកជំហៀង ធ្លាក់មកមុខតិចៗ ប្រៀបដូចសក់សេះ ស្អាតណាស់ ដៃជើងវិញ ស្រឡូន សស្គុស គ្មានសូម្បីស្លាកស្នាម ពិតជាស្អាតណាស់ស្អាតជាងស្រីទៅទៀត ដែលបានរត់ចុះមកពីជាន់ខាងលើមកតុបាយដែលមានស្រ្តីម្នាក់ដែលមានអាយុប្រហែល 30 ក្រាស់នោះកំពុងឈរដួសបាយ ដាក់ចានសម្រាប់ឲ្យកូន នឹង ស្វាមី ទោះអាយុជិត40យ៉ាងណាក៏ដោយក៏មើលឃើញថាគាត់មានសម្រស់ស្រស់ស្អាតមិនចាញ់ក្មេងដែរ។

ស្នេហាចាស់ទុំផ្គូផ្គង [ HEEJAKE] Where stories live. Discover now