Part 2 : ជួបគ្នា

83 9 2
                                    

  *** ព្រលានយន្តហោះ*****

    នៅឯព្រលានយន្តហោះយើងឃើញមាន ប្តីប្រពន្ធ2 គូកំពុងកាន់បាច់ផ្កាស្រស់មួយបាច់ ដោយទឹកមុខញញឹមពព្រាយ ហើយគ្មានអ្នកណាក្រៅពីប្តីប្រពន្ធគ្រួសារត្រកូល lee នឹង គ្រួសារត្រកូល sim ទេ គឺពួកគាត់កំពុងរងចាំមើលកូនប្រុសតែមួយរបស់គ្រួសារត្រកូល lee
     មួយសន្ទុះក្រោយមកយន្តហោះក៏បានឈប់ចតហើយលេចចេញនូវកម្លោះសង្ហារ 3 អ្នកដែលតែងខ្លួនចេញមក cool តែម្តង ដោយម្នាក់ៗសុទ្ធតែមានអូសវ៉ាលីម្នាក់មួយមកជាមួយ បុរសទីមួយពាក់ជាមួយនឹងវ៉ែនតាខ្មៅ សម្លៀកបំពាក់មួយឈុតខ្មៅទាំងអស់ កម្ពស់ 1:80  ដែលមើលទៅគឺពិតជាសង្ហា អាចខាបព្រលឹងស្រីៗបានមិនតិចទេ តែគួរឲ្យស្តាយគេបែរជាមានគូដណ្តឹងប្រចាំចិត្តរួចទៅហើយ គូដណ្តឹងនោះគ្មានអ្នកណាក្រៅពីកម្លោះតូច jungwon យើងនោះទេ នាយក្រាស់មានឈ្មោះថា park jongseong ដែលគេហៅថា jay គឺជាអ្នកប្រុសក្នុងគ្រួសារត្រកូល park ដែលមានជំនួញធំដូចគ្រួសារត្រកូល lee ដែលហើយក៏ជាដៃគូជំនួញគ្នាយ៉ាងល្អទៀតផង រីឯបុរសទី 2 វិញដែលមាន កម្ពស់ខ្ពស់ជាង jay បន្តិចប្រហែល 1:82 ដោយស្លៀកពាក់ជាមួយខោវែងពណ៌ខ្មៅ អមជាមួយអាវយឺតសពីខាងក្នុងដោយមានអាវខ្មៅពីខាងក្រៅ ចេញមកប្រៀបដូចជាបុរសក្នុងក្តីសុបិន្តរបស់នារីគ្រប់រូប ស្បែកមុខទៀតសោតក៏សឹងតែថារកកន្លែងទាស់គ្មាន ដៃជើងវិញសមជាមនុស្សប្រុសដើមទ្រូង៥ហត្ថ សាច់សុំកង់ៗ បើបានឃើញហើយប្រាកដជាត្រូវដួលដោយសារនាយក្រាស់ជាមិនខានអ្នកកម្លោះមានឈ្មោះថា park sunghoon ដែលនាយក្រាសត្រូវជា កូនប្រុសរបស់ត្រកូល park ដូច jay ដែរប៉ុន្តែ jay នឹងនាយ ជាបងប្អូនជីដូនមួយនឹងគ្នា ដោយលោកប៉ារបស់ jay នឹង លោកប៉ារបស់នាយត្រូវជាបងប្អូនបង្កើតនឹងគ្នា តែគួរឲ្យសោកស្តាយប៉ាម៉ាក់របស់គេត្រូវបានគ្រោះថ្នាក់ចរាចរណ៏ស្លាប់អស់តាំងតែពីនាយនៅអាយុ 9 ឆ្នាំមកម្ល៉េះ ប៉ុន្តែនាយបានមករស់នៅជាមួយគ្រួសាររបស់ jay ដែលត្រូវជាអ៊ុំប្រុសបានទំនុកបម្រុងឲ្យរៀនសូត្រដូចកូនបង្កើត ។
 
  « លោកប៉ា អ្នកម៉ាក់ » ជាសម្លេងដែលបានបន្លឺឡើងយ៉ាងសប្បាយរីករាយ ដែលឃើញមានបុរសម្នាក់អាយុប្រហែល 24 ឆ្នាំ រាងកាយមាំទាំ សម្បូរស  សក់វែងជំហៀង ដោយស្លៀកខោខ្មៅរលុង ជាមួយនឹងអាវពណ៏ខ្មៅចំហឡេវ ដោយមានអាវពណ៌ខ្មៅពីខាងក្នុង សង្ហាអស់ទាស់តែម្តង ស្រីៗឃើញហើយប្រហែលត្រូវសន្លប់ឈរហើយ ( គេសង្ហាហា យល់អត់ ខ្ជិលសរសេរច្រើន ដឹងតែសង្ហាទៅ ) នោះហើយជាអ្នកប្រុស lee Heeseung ជាកូនប្រុសតែមួយរបស់គ្រួសារត្រកូល lee នោះដែលនឹងត្រូវចូលកាន់ដំណែងការងារជំនួសឪពុកឆាប់ៗនេះហើយ ។នាយក្រាស់ស្រែកដោយមានទាំងរត់មកឱបលោកប៉ាអ្នកម៉ាក់របស់នាយទៀតផង
 
  « មកដល់ហើយកូន ហត់ដែរទេ » អ្នកស្រី lee សួរកូនទាំងទឹកមុខញញឹមពព្រាយ
  
  « មិនហត់ទេ បាទ » នាយកម្លោះតបទៅម្តាយយ៉ាងស្រទន់
  
  « អីយ៉ា ក្មួយ heeseung មែនទេ មើលចុះមីងមើលសឹងតែមិនស្គាល់ » សម្តីរបស់អ្នកស្រី sim និយាយទៅកាន់នាយក្រាស់យ៉ាងពិរោះ
   
     «សង្ហាដែរទេ អ្នកមីង » នាយតបទាំងលេងសើចជាមួយអ្នកស្រី sim ចំណែកឯលោកប្រុស lee និង លោក sim វិញមិននិយាយអីទេ គ្រាន់តែឈរញញឹមជិតប្រពន្ធរបស់ខ្លួននឹងឯង
 
«អេហ៏ jay sunghoon នេះក្មួយបានអ្នកណាគេមកយកនឹង ចាំពូ call ឲ្យស៊ូមកយក »លោក lee ងាកឃើញកម្លោះសង្ហា 2 នាក់នោះ ក៏ចាប់សួរភ្លាម 
  
   «មិនអីទេលោកពូ បន្តិចទៀត jungwon គេមកដល់ហើយ អរនុះមកដល់ល្មម» jay និយាយដោយចង្អុរទៅកាន់កុលាប3ទងដែលបានដើរតម្រង់មករកគេ ដោយឃើញមាន jungwon យើងរត់ពីចម្ងាយ មកផង
  
    «Jay hyung » jungwon  ហៅឈ្មោះដោយរត់មកឱប jay តែម្តង « ខ្ញុំនឹកបងណាស់ » jungwon និយាយទៅកាន់ jay ទាំងដែលដៃកំពុងឱបគេនៅឡើយ ( ឱបចុះកូន កុំខ្វល់ពីអ្នកជិតខាង )

ស្នេហាចាស់ទុំផ្គូផ្គង [ HEEJAKE] Where stories live. Discover now