នៅលើផ្លូវដែលមានភ្លើងបំភ្លឺផ្លូវយ៉ាងច្បាស់ងាយស្រួលដល់ការធ្វើដំណើរព្រោះពេលនេះម៉ោង 7 ល្ងាចជាងទៅហើយតែនៅមានមនុស្សនៅដើរលេងតាមដងផ្លូវនៅឡើយទើបមិនសូវជាស្ងាត់ យើងក៏ឃើញមនុស្សពីរនាក់ដែលកំពុងតែដើរលេងនៅតាមផ្លូវនេះដែរ តែម្នាក់ដើរខាងមុខ មុខឡើងស្អុយដូចមានអ្នកណាគេធ្វើឲ្យទាស់ចិត្តចឹង ហើយម្នាក់ដែរដើរពីខាងក្រោយវិញដូចកំពុងរត់តាមដោយមានទាំងស្រែកហៅឲ្យអ្នកមុខឈប់និយាយគ្នាសិន
« sunno ហាឈប់សិនទៅបងហត់ណាស់ ស្តាប់បងនិយាយសិនទៅ» មនុស្សម្នាក់នោះនៅតែរត់តាមដោយមានទាំងស្រែកឲ្យ sunno ឈប់ទៀត តើគេជាអ្នកណាទៅ បានហ៊ានហៅ sunno ស្និទ្ធបែបនេះ
«ខ្ញុំមិនបានឲ្យបងមកតាមខ្ញុំទេ បើហត់ក៏ឆាប់ត្រឡប់ទៅវិញទៅ » sunno និយាយទៅមនុស្សនោះដោយមានទឹកមុខសម្លឹងហាក់ប្រាប់បានថាគេកំពុងខឹងហើយ
«បងមិនទៅទេ អូនឈប់សិនទៅ ស្តាប់បងបកស្រាយសិនទៅ » នាយម្នាក់នោះដោយមិនដឹងធ្វើមិចមានតែខំដើរឲ្យលឿនតាមអ្នកខាងមុខហើយអង្វរឲ្យឈប់តែប៉ុណ្ណឹង
« អត់ » នាយតូចឆ្លើយមួយម៉ាត់នេះហើយរត់យកតែម្តង
« Sunno បងប្រាប់ថាឲ្យឈប់ » នាយម្នាក់នេះរហ័សគ្រាន់តែឃើញនាយតូចរត់ភ្លាមប្រញាប់រត់ទៅចាប់ទាញដៃឲ្យឈប់យ៉ាងលឿន នាយតូចក៏បានឈប់ដោយសារគេចាប់
« លែងខ្ញុំ ឆាប់លែងភ្លាម ប្រយ័ត្នខ្ញុំស្រែកណា» នាយតូចកាលដែលត្រូវបានគេចាប់ដៃជាប់បែបនេះក៏ត្រូវឈប់ហើយប្រឹងរើ ទាំងមុខជូរ
« សាកស្រែកទៅ បើអូនស្រែកបងនិងប្រាប់គេថាអូនជាសង្សារបង» នាយម្នាក់នោះនិយាយទាំងទឹកមុខប្រាកដប្រជា តែអ្នកណាដែលហ៊ានអះអាងថាខ្លួនជាសង្សារ sunno នោះ ( ណាគេចេះថ្លើមធំម្ល៉េះ)
« លោកមានអីឆាប់និយាយមក មិនចង់រំខានពេលវេលារបស់លោកជាមួយនាងម្នាក់នោះ » នាយតូចនិយាយទាំងរាងអន់ចិត្ត ហើយក៏មិនភ្លេចសម្លក់
« នេះដូរសព្វនាមសម្បើមហាណ៎ អូនយល់ច្រឡំហើយគេគ្រាន់តែជាមិត្តរៀនជាមួយបងកាលបងនៅអុីតាលីទេ បងក៏មិនដឹងថាគេមកកូរ៉េតាំងពីពេលណាដែរ ហើយបងនឹងគេក៏គ្មានត្រូវជាអីនឹងគ្នាដែរ»(គិតថាណាគេដែរ )នាយក្រាសនិយាយទាំងធ្វើមុខអង្វរអ្នកនៅពីមុខយល់ពីខ្លួន ហើយបើតាមមើលទៅគ្មានអ្នកណាគេក្រៅពីកម្លោះសង្ហារ park sunghoon យើងទេ តែមានឆ្ងល់អត់ថាឃើញឈ្លោះគ្នាដូចឆ្កែឆ្មានឹងមិចនឹងអាចស្រឡាញ់គ្នាកើតទេ មោនេះមក admin ប្រាប់
+ តាមពិតទៅ sunghoon និង sunno គេទាំងពីរនាក់ទាក់ទងគ្នា អាចនិយាយបានថាតាំងពីមុន sunghoon គេទៅអុីតាលីទៀតហ៎តែគ្រាន់តែថាមកដល់ពេលនេះគេទាំងពីរអ្នកមិនទាន់បើកបង្ហាញវាជិត 5 ឆ្នាំហើយដែរ តែពួកគេនៅមិនទាន់ត្រៀមខ្លួន អាចនឹងថា sunno សុំឲ្យលាក់សិនព្រោះខ្លួនរៀនមិនទាន់ចប់ ស្នេហានេះបើនិយាយពីចាស់ទុំសងខាងក៏ដឹងឮដែរតែគាត់យល់ពីក្មេងៗចឹងហើយទើបជួយលាក់ទៅ សូម្បីតែ jay ត្រូវជាកូនក៏លោក park មិនប្រាប់ផងថាគេទាំងពីរនាក់ទាក់ទងគ្នា ( តាមពិតគេ private សោះ ) ហើយកាលដែលមួយៗប្រឹងឈ្លោះគ្នានេះគឺខ្លាចថាមិត្តខ្លួនចាប់បានហើយប្រឹងសម្តែងធ្វើដូចស្អប់គ្នាណាស់តាមពិតទៅគឺនៅឆ្ងាយភ្នែកមិត្តពីរនាក់នេះសឹងតែលេបគ្នាទុកក្នុងពោះហើយ ព្រោះពីរនាក់គេ private ចឹងហើយត្រូវសម្តែងនៅមុខមិត្តមិនហ៊ានស្និទ្ធស្នាលគ្នាទេកម្រមានពេលនៅជាមួយគ្នាណាស់ ( សម្តែងសមហាសកូន) ហើយកាលដែល sunno ខឹងរត់ចេញមកនេះដោយសារឃើញ sunghoon និយាយជាមួយមនុស្សស្រី ( ពូកែងរសាហាវកូន)
YOU ARE READING
ស្នេហាចាស់ទុំផ្គូផ្គង [ HEEJAKE]
Truyện Ngắn«នែ សម្លឹងខ្ញុំក៏សម្បើមម្ល៉េះ មិនដែលឃើញប្រុសស្អាតទេមែនទេ» « បានហើយ ឈប់និយាយទៅខ្ញុំរអើមណាស់ ប្រុសស្អាតមុខដូចលោកឯងមែនទេ » « នែ និយាយចឹងប្រយ័ត្នគ្មានអ្នកណាយកធ្វើប្រពន្ធទៅ» «គ្មានក៏គ្មានទៅ ខ្ញុំប្រាប់ទៅចុះបើនៅលើផែនដីនេះនៅសល់តែលោកឯងមួយក៏ខ្ញុំមិនយកលោក...