(តពីភាគមុន)
បបូរមាត់ស្តើងពណ៌ផ្កាឈូកបានទៅប៉ះផ្ទាល់ដោយមិនបានព្រាងជាមួយនឹងបបូរមាត់រាងក្រាសដែលកំពុងនៅពីក្រោមដោយមុននេះពួកគេបានដួលទាំងពីរនាក់ចឹងហើយទើបដួលទៅលើគ្នាបែបនេះ jeayun បើកភ្នែកធំៗព្រោះខ្លួនបានដឹងថាបបូរមាត់ខ្លួនកំពុងត្រូវជាប់អន្ទាក់របស់ប្រុសម្នាក់ដែលនៅពីក្រោមនេះហើយ ឯរាងក្រាសវិញមុនដំបូងក៏រាងភ្ញាក់ដែរព្រោះមិនបានត្រៀមខ្លួនទុកជាមុន តែគេមិនបណ្តោយឲ្យពេលវេលាល្អបែបនេះកន្លងហួសទេ បាយថើបបបូរមាត់ពណ៌ផ្កាឈូកនោះទាំងអារម្មណ៏រំភើបទោះបីបបូរមាត់នេះនាយធ្លាប់បានថើបម្តងរួចហើយក៏ដោយតែបបូរមាត់នេះនៅតែផ្អែមបានប៉ះបានថើបហើយច្បាស់ជាដកចិត្តមិនរួចទេ Jake ដឹងខ្លួននៅពេលដែលដៃរបស់ heeseung កំពុងចាប់ចង្កេះរបស់ខ្លួនហើយក៏ភ្ញាក់ដឹងខ្លួនឆាប់រុញកាយនាយក្រាសឲ្យឆ្ងាយហើយស្ទុះងើបឈរទាំងមុខក្រហមដូចផ្លែប៉េងប៉ោះ ( ប៉េងប៉ោះក្រហមមិច ថ្ពាល់កូន admin ចឹងដែរហើយ ) នេះគេអៀននាយក្រាសខ្លាំងណាស់សឹងតែជ្រែកដីហោះហើយ នាយក្រាសងើបហើយប្រញាប់ធ្វើមុខដូចចង់ការពារអ្វីម្យ៉ាងតាមពិតទៅនាយក្រាសខ្លាចនាយតូចទះគេទៀតព្រោះជួបប៉ុន្មានដងយាយពីថាទះគេរហូតប៉ះមិនបានទេ(ជួបទះៗ no ជួបថើបៗ yes)« ហុឺយ ឆ្កួតមែន»នាយតូចនិយាយទាំងយកដៃជូតមាត់ខ្លួបបណ្តើរព្រោះនេះ2 ដងហើយ អ្នកថើបនៅតែជាមនុស្សតែមួយដដែល ថាហើយក៏រត់គេចបាត់ទុកឲ្យនាយក្រាសនៅធ្វើមុខមិនយល់តែឯង
«នេះគេកើតអីរាល់ដងដូចមិនចឹង នេះសំណាងហើយកុំអីហើមមុខទៀតហើយ តែគេអៀនហ៎ គួរឲ្យស្រឡាញ់ដល់ហើយ អេនេះគិតអី ឈប់គិតភ្លាម ឈប់គិត» heeseung និយាយទាំងទះមាត់ផងក្បាលផងដើម្បីឲ្យឈប់គិតបើមិនចឹងទេតែនាយតូចឮនោះនាយដឹងតែខ្មាសគេស្លាប់ហើយ
Jake រត់ចេញពីកន្លែង heeseung មុននេះមកក៏បានមកដល់ច្រកចេញអៀនពេលលែងខ្លាចខ្មោចហើយ រត់មកដល់ច្រកទ្វារប្រមុងនឹងបើកចេញក៏ឃើញគូ sunno និង sunghoon ចេញមកដែរ
«Jake ឈប់ចាំយើងផង ជួយយើងផង» sunno ដែលកំពុងរត់ដោយមានគ្រាហ៍ទាំង sunghoon នោះមុខឡើងស្លេកស្លាំងដូចមាន់ស្ងោរមកជាមួយផង ព្រោះគេនេះខ្លាចឡើងចង់សន្លប់ហើយនៅបើកភ្នែកតែកុំមើលនិយាយមិនចេញទេ ទើប sunno ស្រែកប្រាប់ឲ្យ Jake កុំអាលបិទទ្វាហើយឲ្យចាំខ្លួនផង ព្រោះខ្លាចតែនាយនេះសន្លប់មិនដឹងធ្វើមិចទេ ( អូសបញ្ច្រាសជើងទៅកូន មិនដល់ពេទ្យទេជាភ្លាម)
![](https://img.wattpad.com/cover/377304516-288-k548334.jpg)
YOU ARE READING
ស្នេហាចាស់ទុំផ្គូផ្គង [ HEEJAKE]
Short Story«នែ សម្លឹងខ្ញុំក៏សម្បើមម្ល៉េះ មិនដែលឃើញប្រុសស្អាតទេមែនទេ» « បានហើយ ឈប់និយាយទៅខ្ញុំរអើមណាស់ ប្រុសស្អាតមុខដូចលោកឯងមែនទេ » « នែ និយាយចឹងប្រយ័ត្នគ្មានអ្នកណាយកធ្វើប្រពន្ធទៅ» «គ្មានក៏គ្មានទៅ ខ្ញុំប្រាប់ទៅចុះបើនៅលើផែនដីនេះនៅសល់តែលោកឯងមួយក៏ខ្ញុំមិនយកលោក...