part 8 : ផ្ទះខ្មោច

40 6 0
                                    

   បន្ទាប់ពីនាំគ្នាលេង game អស់់រយៈពេលជិតមួយម៉ោងរួចមក jungwon sunno និង jake ដូចជាអស់កម្លាំងដែលហើយ ចំណែកឯកម្លោះសង្ហាយើងទាំងពីរអ្នក jay និង heeseung មុនដំបូងថាមិនលេងទេរបស់កូនក្មេងតែឃើញតារាងវាយបាល់ទំនងពេកក៏នាំគ្នាចូលទៅលេង យាយពីថាលេងសប្បាយជាងកុលាបបីទងយើងទៀត រហូតដល់ពួកគេដើរមករកកន្លែងឈប់សម្រាកសិនឈប់លេងហើយក៏ jay និង heeseung មិនទាន់ឈប់លេងទៀត ទាល់តែ jungwon ស្រែកហៅ

     « Jay ហា បងល្មមឈប់លេងបានហើយអូនហត់ណាស់ស្រេកទឹក បងទៅទិញទឹកឲ្យអូនតិចមក » jungwon ស្រែកហៅគូដណ្ដឹងឲ្យទិញទឹកឲ្យព្រោះហត់ ( ស្នេហាធ្វើឲ្យមនុស្សពិការ )

        «អូនចាំបន្តិចទៅ sunghoon គេទៅទិញហើយ ប្រហែលតិចទៀតមកដល់ហើយ» jay តបទៅ jungwon វិញទាំងដែលដៃកំពុងវាយបាល់នៅឡើយ

       «អួយ ហត់ដល់ហើយ កាលអ្នកទិញទឹកគេមកដល់ទៅ » sunno រអ៊ូពេលអង្គុយចាំអ្នកទិញទឹក

         «មកដល់ហើយអ្នកទាំងអស់គ្នា នេះទឹកមកយកមក» សំឡេងរបស់ sunghoon បន្លឺឡើងដោយមានទាំងលើកដៃបង្ហាញទឹក 4 ដប នឹងតែបៃតង 2 កែវឡើងមក ។ ហើយ jay និង heeseung វិញពេលឮសម្លេង sunghoon មកដល់ក៏នាំគ្នាឈប់លេង ដើរមករកកន្លែងអង្គុយជុំគ្នាវិញ ចំណែកទឹក 4 ដបមុននេះក៏នាំគ្នាចែកគ្នាម្នាក់មួយដប តែបន្តិចក្រោយមក Jake ក៏ស្រែកឡើង

      «នេះទឹកមានតែ 4 ដបទេមែនទេ» Jake ងាកទៅនិយាយជាមួយ sunghoon ព្រោះទឹក 4 ដបមុននេះចែកគ្នាបានតែ jay heeseung jungwon និង ខ្លួនទេ sunno អត់បានទេ ព្រោះ sunno យកមិនទាន់

           «នែលោកឆាប់ទម្លាក់ដបទឹកនឹងទុកវិញភ្លាម របស់ sunno ទេ» Jake និយាយទាំងសម្លក់ heeseung របៀបគំរាម

             « រឿងអីយើងត្រូវឲ្យ ទឹកនេះមិត្តយើងជាអ្នកទិញមកតើ» នាយក្រាសតបទាំងសម្លក់ឌឺទៅវិញដោយមិនព្រមចាញ់
 
         «ខ្ញុំប្រាប់ថាឲ្យទុកវិញភ្លាម » នាយតូចនិយាយទាំងខាំមាត់ចង់ឲ្យគេខ្លាច ( bro hee sorry ផងណាធ្វើមិចប្រពន្ធ bro ឆ្នាស់ចឹងហ៎ )
   
          «អត់ចង់» heeseung និយាយតមិនគ្រប់ថែមទាំងបើកគម្របទឹកផឹកឌឺទៀត
 
            «អាយ អាបុិឆ្កួត» នាយតូចត្រូវបានគេឌឺស្រែកយកទាំងងើបឈរប្រុងហក់ទៅវ៉ៃហើយ តែ sunghoon ក៏ស្រែកឡើង

ស្នេហាចាស់ទុំផ្គូផ្គង [ HEEJAKE] Where stories live. Discover now