ចាប់តាំងពីថ្ងៃដែល heeseung ទៅដេកផ្ទះ Jake មក heeseung បានចូលធ្វើការនៅក្នុងក្រុមហ៊ុនជំនួសឲ្យលោកប៉ាគេហើយ ចំណែកឯ sunghoon និង jay ក៏ដូចគ្នា គឺម្នាក់ៗមានការរវល់រៀងខ្លួន ដោយឡែកខាងកុលាបបីទងវិញក៏ខិតខំរៀនមិនសូវជាបានឈប់ដែរព្រោះឆ្នាំត្រូវប្រឡងបញ្ចប់ហើយ ទើបតែថ្ងៃនេះពួកគេបានប្រឡងចប់រួចអស់ហើយ ហើយក៏ជិតដល់ថ្ងៃ Jake រៀបការដែរ ( ឡូយហាកូន រៀនចប់ភ្លាមយកប្តីហ្មង )
« ហុឺយ ទីបំផុតយើងរៀនចប់ហើយ »sunno ស្រែកទាំងលោត ព្រោះសប្បាយដែរលែងមានមេរៀន លែងមានគ្រូជេរទៀតហើយ
« ត្រូវហើយ សប្បាយចិត្តណាស់ យើងមានពេលនៅជាមួយគូដណ្តឹងយើងវិញហើយ » jungwon និយាយទាំងលោតសប្បាយមិនចាញ់គ្នាទេ
« ហុឺយ ឈប់និយាយពីគូដណ្តឹងឯងមួយថ្ងៃបានទេ យើងធុញណាស់ ថ្ងៃណាក៏និយាយពីគេដែរ» Jakeថាឲ្យ jungwon ព្រោះនាយតូចនិយាយតែពីគូដណ្តឹងពេក
«ត្រូវហើយ យូរៗទៅខ្លួនឯងនៅជាមួយយើងតែចិត្តឯងមិននៅជាមួយយើងទេ អន់ចិត្តណាស់» sunno និយាយទាំងធ្វើមុខអន់ចិត្ត
« យើងប្រាប់ឯងរួចហើយថាឲ្យរកសង្សារទៅសល់តែប៉ុន្មានថ្ងៃទៀត jake គេការហើយ ឯងប្រាកដជាឯកាមិនខាន » jungwon និយាយទាំងធ្វើមុខឌឺដាក់ sunno
« កុំនិយាយរឿងរៀបការយើង និយាយពេលណាអារម្មណ៍មិនល្អពេលនឹង » Jake និយាយទាំងមុខជូរ« តោះ Jake ទៅផ្សាអត់ យើងចង់ទៅទិញអីធ្វើម្ហូបខ្លះ » sunno ឃើញ Jake មុខជូរក៏បបួលទៅផ្សាក្រែងលោស្រស់ស្រាយខ្លះ
«ហើយឯងធ្វើម្ហូបធ្វើអី ទទួលអ្នកណាគេមែនទេ»jungwon ជជីកសួរ sunno ទាំងភ្នែកមើលទៅនាយតូចទាំងមុខមាំ
« អត់ទេ គ្រាន់តែចង់ធ្វើម្ហូបញាំនៅផ្ទះ មិនដូចអ្នកខ្លះទេ ធ្វើម្ហូបទាល់តែចង់យកចិត្តគេ» sunno តបទាំងញញឹមបែបឌឺដង
« ឈប់ឈ្លោះគ្នាទៅ ស្អែកយើងទៅឈុតរៀបការ ឯងទៅជាមួយយើងទេ » jake ដែលមុខជូរនោះក៏និយាយឡើង
«មិនទៅទេ យើងរវល់ហើយ » sunno ឆ្លើយយ៉ាងលឿន
«យើងទៅជាមួយឯងដែរ ហើយចាំយើងយកគូដណ្តឹងយើងទៅដែរ» jungwon និយាយទាំងញញឹមចាប់ដៃនាយតូច (ងប់សាហាវ)
YOU ARE READING
ស្នេហាចាស់ទុំផ្គូផ្គង [ HEEJAKE]
Truyện Ngắn«នែ សម្លឹងខ្ញុំក៏សម្បើមម្ល៉េះ មិនដែលឃើញប្រុសស្អាតទេមែនទេ» « បានហើយ ឈប់និយាយទៅខ្ញុំរអើមណាស់ ប្រុសស្អាតមុខដូចលោកឯងមែនទេ » « នែ និយាយចឹងប្រយ័ត្នគ្មានអ្នកណាយកធ្វើប្រពន្ធទៅ» «គ្មានក៏គ្មានទៅ ខ្ញុំប្រាប់ទៅចុះបើនៅលើផែនដីនេះនៅសល់តែលោកឯងមួយក៏ខ្ញុំមិនយកលោក...