part 12: ឱប

120 12 0
                                    

     មកមើលកម្លោះសង្ហា heeseung ដែលពេលនេះកំពុងឡើងទៅខាងលើដើរតាមនាយតូចវិញ ពេលនេះបានចូលទៅដល់ក្នុងបន្ទប់ហើយ តែក៏មានក្រសែភ្នែកមួយគូកំពុងងាកមកសម្លឹងឡើងត្លែរគ្មានអ្នកណាក្រៅពីរាងតូច jeayun យើងឡើយ

     «ហុឺយ ហត់ណាស់ » heeseung និយាយទាំងផ្តួលខ្លួនទៅលើពូកដេកបណ្តើរ

     « នែ ឲ្យមានសុជីវធម៌ដឹងរបស់គេរបស់ឯងផង » នាយតូចនិយាយទាំងសម្លក់នាយក្រាស

      «របស់ឯងក៏ដូចជារបស់យើងដែរ ព្រោះនៅសល់តែ1អាទិត្យទៀតឯងក៏ត្រូវក្លាយជាប្រពន្ធយើងហើយ រៀនប្រើរបស់រួមឲ្យហើយទៅ » នាយក្រាសនិយាយទាំងទឹកមុខព្រាន (bro hee ប្រែហើយ)

      «អ្នកណាព្រម រៀបការជាមួយមនុស្សរោគចិត្តដូចលោកឯងហ៎ ឆាប់ចុះពីលើពូកខ្ញុំភ្លាម» នាយតូចតបបណ្តើរដើរទៅអូសដៃនាយក្រាសចេញពីពូកបណ្តើរ

     « ឲ្យតែប្រាកដ ប្រយ័ត្នលង់ស្នេហ៍ប្រុសរោគចិត្តម្នាក់នេះទៅ » នាយនិយាយទាំងញញឹមចុងមាត់

    « ខ្ញុំចុះទៅក្រោម ខ្ញុំឡើងមកវិញត្រូវតែងូតទឹកឲ្យរួចឮទេ»នាយតូចនិយាយទាំងដើរចេញពីបន្ទប់

       នាយតូចចុះមកក្រោមរាងយូរដែរ ក៏ឡើងទៅលើបន្ទប់វិញ តែឃើញនាយក្រាសដេកលើពូកទាំងមិនទាន់ងូតទឹកក៏ហក់ទៅធាក់នាយក្រាសទម្លាក់គ្រែតែម្តង ( ឲ្យខឹងឡើងកូន ធាក់បានចេះតែធាក់ទៅណា)

     « អ៊ូយ នេះយា៉ងមិចនឹងឆ្លួតទេមែន បានមកធាក់យើងចឹង បាក់ចង្កេះយើងហើយទេដឹងនៀក» នាយក្រាសនិយាយដោយប្រឹងងើបឈរ និយាយជាមួយនាយតូច ទាំងមុខជូរដៃទប់ចង្កេះជាប់

    « មុនខ្ញុំចុះទៅក្រោម ខ្ញុំនិយាយថាមិច » នាយតូចនិយាយទាំងខាំមាត់

    «យើងហត់ណាស់ ចាំព្រឹកចាំងូតសរុបក៏បាន» នាយក្រាសនិយាយទាំងផ្តួលខ្លួនដេកម្តងទៀត

    «អត់ទេឆាប់ក្រោកឡើងភ្លាម កន្លែងនេះមិនមែនកន្លែងលោកត្រូវដេកទេ ទៅដេកលើសាឡុងទៅ » នាយតូចនិយាយទាំងវ៉ៃនាយក្រាសឌឹបៗ ហើយឲ្យងើប ( bro hee ទ្រាំតិចទៅប្រពន្ធយើងទេ)

   «ស្អីគេយើងកម្ពស់ 1:85 ហើយឲ្យដេកលើសាឡុងឯងប្រវែង 1:40 ចឹងហ្អី » (សាឡុង be like:ធ្វើមិចយើងមិនល្អគ្រប់គ្រាន់)នាយក្រាសនិយាយទាំងលើកចិញ្ចឹម ហើយក៏ផ្តួលខ្លួនទៅវិញ

ស្នេហាចាស់ទុំផ្គូផ្គង [ HEEJAKE] Where stories live. Discover now