part 7:ដើរលេង

49 8 0
                                    

     នៅលើផ្លូវដែលមានចរាចរណ៍យ៉ាងណែនណាន់ រថយន្តបើកទៅបើកមកបន្តកន្ទុយគ្នា យើងក៏ឃើញមានឡានទំនើបមួយដែលជាឡានរបស់កម្លោះសង្ហា 2 រូប គឺ heeseung និង sunghoon ព្រោះពួកគេត្រូវទៅដើរលេងជាមួយ jay ដែលជាមិត្តខំតេមកបបួលនោះ

   «   នេះ jay គេទម្លាក់ location មកហើយនៅ» heeseung សួរទៅកាន់ sunghoon ព្រោះ jay ប្រាប់ថាគេនឹងទម្លាក់ location មកឲ្យតែនេះគេចេញមកជិតពាក់កណ្ដាលផ្លូវហើយនៅមិនទាន់ឃើញផ្ញើមកទៀត

     «នៅទេ មិនទាន់ឃើញទេ ឯងបើកឡានលេងៗសិនទៅ » sunghoon តបទៅមិត្តទាំងមុខមិនសូវស្រស់ប៉ុន្មានទេ ព្រោះធុញដែលកាលដែលត្រូវកំពូលមិត្តធ្វើបែបនេះដាក់។
   [ Skip]
កាត់មក jaywon យើងវិញពេលនេះគឺបានមកដល់កន្លែងដើរលេងហើយ កន្លែងដើរលេងនឹងគ្មានឆ្ងាយអីក្រៅពីផ្សារទំនើបទេ ព្រោះផ្សារទំនើបនឹងចង់មកលេងល្បែងហើយឆ្លៀតចូលមើលកុនផង

    «ក្រែងអូនថាមកដើរលេងហ្អី ចុះមកផ្សាទំនើបធ្វើអី » jay សួរទាំងឆ្ងល់ព្រោះខ្លួនបើកឡានតាម jungwon ប្រាប់ហើយក៏មកដល់ផ្សាទំនើបនេះតែម្តង

    « ត្រូវហើយកន្លែងនេះហើយ ដែលអូនមកដើរលេងនៅជាន់នេះព្រោះមានកន្លែងលេង game ច្រើនណាស់ ហើយចំណេញលេងចប់ដើរទៅមើលកុនយកហ្មង » jungwon និយាយទាំងញញឹមលិបភ្នែកអស់ ព្រោះគេនឹងមិត្តចូលចិត្តណាស់អាលេង game ចឹងៗនោះ

  « នេះមិចក៏អូនមិនប្រាប់បង ហើយឲ្យបងហៅមិត្តបងមកទៀតចុះបើពួកវាដឹងថាមកលេងអីចឹងវាសម្លាប់បងមិនខានទេ»  jay និយាយទាំងភ័យខ្លួនព្រោះមិត្តគេទាំងពីរស្អប់ណាស់អាល្បែងស្អីៗនឹងគេថាដូចកូនក្មេង

« បងកុំភ័យទុកឲ្យអូនអ្នកដោះស្រាយ » jungwon និយាយទាំងមើលមុខ jay ញញឹមចេញធ្មេញយា៉ងស្អាតឃើញហើយយាយពីថា cute នោះ cute។  jay មិនតប ទាំងងាកមកចេញព្រោះកំពុងភ័យនឹងមិត្តថាអាចនឹងបន្តិចទៀតប្រហែលត្រូវមិត្តសម្លាប់មិនខាន

     «អរនោះ Jake និង sunno មកដល់ហើយ» jay ងាកទៅឃើញ sunno និង Jake ដើរមកក៏ចង្អុរឲ្យ jungwon មើល

  «  Jake sunno នៅទីនេះ» jungwon កាលដែលឃើញមិត្តហើយក៏លើកដៃបក់ឡើងហៅមិត្តខ្លាចមិត្តមិនឃើញ 2 នាក់មិត្តនោះគ្រាន់តែឃើញ jungwon ភ្លាមក៏រត់មករកតែម្តង
  
       «Jungwon ហាយើងសុំទោសផងរាងយឺតបន្តិចហើយណា ព្រោះ sunnoគេនៅរើសខោអាវមិនដឹងស្លៀកអាណា» Jake និយាយទៅកាន់មិត្តព្រោះខ្លួនយឺត sunno
       « តោះយើងទៅបាននៅ » sunno និយាយបបួលអ្នកជាមិត្តព្រោះស្មានតែជុំគ្នាអស់ហើយ

ស្នេហាចាស់ទុំផ្គូផ្គង [ HEEJAKE] Where stories live. Discover now