Part 3 : ព្រហ្មលិខិត

65 10 0
                                    

       បន្ទាប់ពីនាំគ្នាទៅញាំបាយនៅផ្ទះគ្រួសារត្រកូល lee  រួចមក អ្នករាល់គ្នាក៏បានត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួនអស់ទៅ។

°° ងឺត ងឺត ឡានទំនើបមួយគ្រឿងបានឈប់នៅចំពីមុខផ្ទះរបស់គ្រួសារត្រកូល sim បន្តិចក្រោយមក ស៊ូ ដែលជាអ្នកបើកទ្វាររបងឲ្យគ្រួសារ sim ក៏ចេញមកបើកទ្វាររបងព្រោះឡានដែលឈប់អម្បិញមិញជាឡានរបស់លោក sim នឹងឯង ព្រោះលោកបានចាកចេញពីផ្ទះត្រកូល lee ត្រឡប់មកផ្ទះខ្លួនវិញ ក្រោយពេលដែលបានញាំបាយហើយមាននិយាយនិងពិភាក្សាការងារខ្លះជាមួយគ្នារួចមក ឯរាងតូច Jeayun យើងវិញបានបើកជូន sunno ទៅផ្ទះ ព្រោះគេជាអ្នកយក sunno មក ហើយក៏ជាទំនួលខុសត្រូវដែលត្រូវយកគេទៅផ្ទះវិញដែរ ។

     [Skip]
   
    **ភូមិគ្រឹះត្រកូល Lee**

    «នេះម៉ាក់ថាមិច ម៉ាក់សាកនិយាយម្តងទៀតមើល » នាយក្រាស heeseung សុំឲ្យម្តាយនិយាយម្តងទៀតព្រោះខ្លួនស្តាប់មិនច្បាស់សោះ
 
    « គឺម៉ាក់ចង់ឲ្យកូនរៀបការជាមួយក្មួយ jeayun » លោកស្រី sim និយាយជាមួយកូនប្រុសទាំងញញឹម
     
     « តែគេជាប្រុសណាម៉ាក់ » នាយក្រាសតបទាំងឡេឡឺព្រោះមិនដឹងជាម្តាយគិតអី
     
      « សម័យនេះហើយណាកូនគេមិនប្រកាន់លើភេទជាអ្វីទេ ឲ្យតែស្រឡាញ់គ្នា រស់នៅជាមួយគ្នាមានក្តីសុខទៅនឹងគឺល្អណាស់ទៅហើយ » លោកប្រុស lee ដែលស្ងាត់មាត់មិននិយាយអីក៏ ចាប់ផ្តើមនិយាយពន្យល់កូនពីស្នេហា សុភមង្គលរៀបការរស់នៅជាមួយគ្នាមានក្តីសុខ មិនអាស្រ័យលើភេទជា ប្រុសជាស្រីនោះទេ សំខាន់ឲ្យតែស្រឡាញ់គ្នា  យកចិត្តទុកជាមួយគ្នា នោះជីវិតរស់នៅមានសុភមង្គលបាត់ទៅហើយ
  
       « តែលោកប៉ា » នាយក្រាសធ្វើមុខមិនសមព្រោះតែសម្តីរបស់អ្នកជាឪពុក
      
        « គ្មានតែ គ្មានស្ករអីទេ ម៉ាក់និយាយជាមួយគ្រួសារគេរួចហើយ » លោកស្រី lee និយាយទាំងទឹកមុខមាំ
   
       « តែកូនមិនបានស្រឡាញ់គេទេម៉ាក់ក្មេងនោះឈ្លើយណាស់ជួបមុខគ្នាសម្លក់សម្លឹងគ្នារហូតហើយម៉ាក់ឲ្យកូនទៅរៀបការជាមួយគេ ចុះបើរៀបការរួចគេសម្លាប់ខ្ញុំទៅនោះតើធ្វើមិចទៅ » នាយក្រាសនិយាយដោយខំប្រឹងពន្យល់ទៅម្តាយ តែម្តាយនាយមិនយល់ព្រមតែ ( mommy say no ហើយ bro ចូលរួមសោកស្តាយផង )
  
       « ម៉ាក់ មិនខ្វល់យ៉ាងណាក៏កូនត្រូវតែរៀបការជាមួយក្មួយ jake តោះលោកបងយើងឡើងទៅខាងលើយប់ហើយ » លោកស្រីនិយាយហើយក៏ងើបបបួលស្វាមីដើរទៅខាងលើបាត់ទៅទុកឲ្យនាយកម្លោះ Heeseung យើងឈរក្តោបមុខ ធុញទាំងមិនយល់ពីប៉ាម៉ាក់ខ្លួន
          
        **  [ Skip ]**
    ផ្ទះត្រកូល Sim

ស្នេហាចាស់ទុំផ្គូផ្គង [ HEEJAKE] Where stories live. Discover now