Part 4: ស្រណោះខ្លួន

66 11 0
                                    

          ព្រះចន្ទដែលបានបំភ្លឺលោកនៅពេលរាត្រីបានលិចបាត់ជំនួសមកវិញនូវព្រះអាទិត្យដែលបានបញ្ចេញរស្មីយ៉ាងភ្លឺមកបំភ្លឺលោកនៅពេលថ្ងៃវិញផងដែរដោយពន្លឺព្រះអាទិត្យបានចាំងចូលក្នុងបន្ទប់របស់នាយកម្លោះម្នាក់ដែលយើងស្គាល់ច្បាស់ថាជានាយក្រាស heeseung យើងនឹងឯង(តួឯងយើងនឹងមានណាទៀត )
 
      « យើងមិនបានទៅទេ ឯងបបួល jay ទៅ » នាយកម្លោះកំពុងឈរនិយាយទូរស័ព្ទឆ្លើយតបជាមួយសម្លេងមួយដែលបន្លឺចេញពីខ្សែទូរស័ព្ទ
  
      « នេះឯងមិនអាណិតយើងទេមែនទេ អា jay វាមិនទៅជាមួយយើងទេ វានៅតែជាមួយគូដណ្តឹងវាសឹង 24 ម៉ោងទៅហើយ ធ្វើដូចមិនដឹង » សម្លេងចេញពីខ្សែទូរស័ព្ទនិយាយទាំងអន់ចិត្ត គ្មានអ្នកណាក្រៅពីកម្លោះសង្ហា park sunghoon យើងទេ នាយកំពុងបបួល heeseung ចេញទៅដើរលេងព្រោះនាយទើបមកកូរ៉េកាលពីម្សិលមិញទេនឹងចង់ដើរលេងមើលគេមើលឯងខ្លះ តែបបួល jay គេមិនទៅព្រោះរវល់ចំណាយពេលជាមួយគូដណ្តឹងព្រោះបែកគ្នាយូរហើយ ទើប call មកនាយក្រាស តែនាយក្រាសបែរជាបដិសេធទៅវិញ

    « តែយើងនិយាយជាមួយលោកប៉ាយើងថាយើងទៅមើលក្រុមហ៊ុនជាមួយគាត់ហើយ ឲ្យយើងទៅដើរលេងជាមួយឯងយ៉ាងមិច បានម៉ាក់យើងដាក់ក្បាលបែកហា » ( ធ្វើដល់តួឯកហើយនៅខ្លាចម៉ែ ចុះទម្រាំយើងត្រឹមអ្នកអាន រឿងអីដែលមិនខ្លាចម៉ែ មែនអត់ មើលឆ្លើយឲ្យត្រង់មើល admin សួរ អ្នកអានទាំងអស់គ្នា )

    « ឯងទៅនិយាយជាមួយប៉ាឯងសុំគាត់ពន្យារសិនទៅ យើងជឿថាប៉ាម៉ាក់ឯងមិនចិត្តអាក្រក់គ្រាន់តែកូនមកដល់កូរ៉េមិនទាន់បានប៉ុន្មានបង្ខំកូនឲ្យធ្វើការនោះទេ » នាយកម្លោះនិយាយទាំងលើកហេតុផលប្រាប់យ៉ាងសមរម្យ

     «  អើ ចឹងក៏បានតែទៅលេងនៅឯណា»នាយក្រាស់អស់ពាក្យប្រកែកក៏យល់ព្រមទៅដើរលេងជាមួយ sunghoonតែម្តងទៅ ( bro jay បានប្រពន្ធភ្លេចមិត្តបាត់ )

       «ចាំយើងផ្ញើ location ឲ្យ » sunghoon និយាយទាំងសប្បាយ ក៏ចុចទូរស័ព្ទបិទទៅ។
   នាយក្រាសបន្ទាប់ពីបញ្ចប់ការសន្ទនាជាមួយ sunghoon រួចមកក៏ឆ្លុះកញ្ចក់ ទាញទឹកអប់យកមកបាញ់លើខ្លួនបន្តិច ហើយក៏ទាញទ្វារបន្ទប់ចុះទៅខាងក្រោមដើម្បីញាំអាហារពេលព្រឹកជាមួយប៉ាម៉ាក់ព្រោះគាត់នៅចាំខាងក្រោម

ស្នេហាចាស់ទុំផ្គូផ្គង [ HEEJAKE] Where stories live. Discover now