លេងអីសប្បាយៗបន្តិចទៅឯង!

7.3K 230 3
                                    

ពន្លឺព្រះអាទិត្យរះឡើងបំភ្លឺផែនដី បញ្ចេញពន្លឺរស្មីពាសពេញផ្ទៃដី ចាំងជះចូលក្នុងបង្អូចផ្ទះមួយខ្នងប៉ះផ្ទៃមុខតូចសររលោងឱ្យគេលើកដៃមកបាំងមុខភ្លាមៗ ព្រោះតែពន្លឺចាំងខ្លាំងពេក ។

<ហឹម!..>រាងតូចគ្រហឹមដើមកបន្តិច មុននឹងស្រវេស្រវាទាញភួយមកដណ្តប់ជិតក្បាលទាំងភ្នែកមិនព្រមបើក គេសម្ងំគេងមួយសន្ទុះក៏មាននណាម្នាក់ចូលមក ទាញវាំងននបិទមុននឹងដើរមកជិតគេដាស់គេតិចៗ

<ថេយ៍!..ថេយ៍ ហា៎!...ងើបឡើងមកម៉ោង8 ជាង9ហើយឯងគេងដល់ណាទៀត?>រាងជំទង់មើលទៅប្រហែលបងប្រុស គោះអង្រុងដាស់គេតិចៗ តែគេមិនតែមិនប្រតិកម្មទើបសម្រេចចិត្តទាំងភួយចេញពីគេយ៉ាងតក់ក្រហល់

<បងមីន!!!!!ខ្ញុំសុំគេងបន្តិចទៀត>អ្នកដែលត្រូវគេរំខាននោះក៏ងើបអង្គុយឆ្ងក់កាលបើអ្នកមាននាមជាបងប្រុសមកក្រឡុកក្រឆាការគេរបស់គេ ដោយសារតែយប់មិញនៅរៀនដល់យប់ជ្រៅទើបគេងងុយខ្លាំងបែបនេះ

<មិនបានទេប្រយ័ត្នតែប៉ាឡើងមកទៅឆាប់ងើបឡើង អាននឹងទៅញ៉ាំបាយ ព្រឹកនេះឯងត្រូវទៅមើលចំការជាមួយបង!.លឿន>ជីមីន និយាយតឿនទៅគេជាដាច់ខាត មុននឹងអូសដៃគេអោយងើបទាញចូលក្នុងបន្ទប់ទឹក

<ហឹក!!ខ្ញុំងងុយខ្លាំងណាស់!!!>ថេយ៍ ដើរដំណើរទ្រេតទ្រោតតាមអ្នកជាបងភ្ជាប់ជាមួយនឹងទឹកមុខស្អុយប៉ែ នេះគេងងុយសឹងស្លាប់ហើយបង្ខំនោះបង្ខំ

<15នាទីទៀតបើមិនឃើងឯងចុះទៅក្រោមបងប្រាប់ប៉ាអោយមកចាត់ការឯងហើយថេយ៍!..>ជីមីន និយាយរួចក៏បោះជំហ៊ានចេញទៅក្រៅបាត់ទុកអោយគេនៅរៀបចំខ្លួន

<ហួយ!>មិនចាំយូរគេក៏ចាប់ផ្តើមរៀបចំខ្លួនរួចដើម្បីចុះទៅក្រោមឱ្យទាន់ពេល ។ បន្ទាប់ពីបញ្ចប់អាហារពេលព្រឹករួចពួកគេទាំងពីក៏រៀបចំខ្លួនទៅមើលចំការជាមួយគ្រួសាររបស់គេ

<ប៉ានឹងម៉ាក់ទៅមើលចំការខាងនោះ!.. ថេយ៍នឹងជីមីនទៅមើលចំការតែទៅ!..>ពួកគេក៏បំបែកគ្នារៀងៗខ្លួន

<បងមីន!.>ថេយ៍ដើរកាន់មួកទាំងធ្វើមុខពេក បោះជំហានមួយៗដូចជាមនុស្សខ្ជិល ដោយសារតែឃើញស្ងាត់ពេកគេក៏ហៅបងប្រុសគេ

💫My everything for you💫 (Slowly)Where stories live. Discover now