@In the morning
<Tae!មិនបាច់ទៅរៀនទេឯងក្តៅខ្លួនណាស់!...>Jm ងើបតាំងពីប្រលឹមស្រាងៗ ជូតខ្លួនអោយប្អូនបានរួចរាល់ហើយ ក៏ទៅដាំបបរទុកអោយគេហូប យប់មិញក្តៅខ្លួនមួយយប់
<ខ្ញុំដឹងហើយបង!>
<បងទៅធ្វើការហើយកុំភ្លេងបបរលើតុរ ញ៉ាំផងណា!>ថេយ៍ ងក់ក្បាលតិចៗរួចក៏សំងំគេងបន្ត ឯជីមីនក៏ប្រញ៉ាប់ទៅធ្វើការបាត់
<ហូប៊ី!ថ្ងៃនេះយើងមិនទៅរៀនទេ!..មិនស្រួលខ្លួន>បានប្រហែលមួយសន្ទុះថេយ៍ក៏ខលទៅប្រាប់មិត្ត
<ប៉ុណ្ណឹងសិនហើយ!> ទឺង ប្រព័ន្ធទូរស័ព្ទក៏បានផ្តាច់ ថេយ៍ក៏ប្រឹងងើបនាំរាងកាយចូលបន្ទប់ទឹកទាំងធីងធោង
<ហឺ!ឈឺក្បាលណាស់!>ក្រោយចេញពីបន្ទប់ទឹកនាយតូចក៏ដើរទៅអង្គុយតុរញ៉ាំបបរ មិនទាន់បាននឹងញ៉ាំផងទូរស័ព្ទក៏រោទ៍ឡើង
<នរណា?>ថេយ៍ លើកចិញ្ចើមឆ្ងល់ ខណៈឃើញលេខចម្លែកខលមក មិនគិតច្រើនគេក៏ចុចទទួលដាក់ផ្អឹបនឹងស្លឹកត្រចៀក
<ខ្ញុំថេយ៉ុងនិយាយ!>
<ឈឺមែនទេ បានមិនឃើញមករៀន?>ក្រោយបានលឺអ្នកខាងនោះគេក៏ដកទូរស័ព្ទចេញបន្តិចរួចគិតដូចជាប្រហែលៗ ក្រោយដឹងថានរណាហើយគេក៏ញញឹមបន្តិច
<បានលេខមកពីណា?>គេមិនខ្វល់ពីសំណួររួចក៏បកសួររាងក្រាស់វិញ
<មិនបាច់ចង់ដឹងទេ!..ផ្ទះឯងនៅឯណា?ប្រាប់មក!>
<ហេតុអីត្រូវប្រាប់?>
<ឯឈឺដោយសារយើងម្សិលមិញ ចឹងក៏ទៅមើលបន្តិចទៅ!..>
<មិនបាច់ទេ!>
<ប្រាប់ឬអត់?>ជុងហ្គុកសង្កត់សម្លេងហាក់គម្រាមគេ
<ខាងត្បូងសាលា ផ្ទះលេខ121!>ថេយ៍ និយាយទាំងក្រឡេក្រឡាប់ភ្នែក កុំតែអាប៉ិកនេះមាត់ឆៅទេ កុំអីមិនខ្ចីប្រាប់ និយាយបានប៉ុណ្ណឹងអ្នកខាងណោះគេចុចបិទបាត់ ថេយ៍មិនខ្វល់ច្រើនក៏ដាក់ខ្លួនគេបន្ត
ជុងហ្គុកញញឹមបន្តិចរួចក៏ចូលតិចអីផ្ញើររាងតូច រួចក៏បត់ម៉ូតូទៅតាមទីតាំងដែលគេផ្តល់អោយ ។ ព្រឹកមិញនេះដោយសារនឹកឃើញថារាងតូចដូចជាពិបាកទើបសម្រេចចិត្តមកសួរគេបន្តិចតែក៏មិនឃើញគេមករៀនបានជាខលទៅលេខដែលហូប៊ីអោយម្សិលមិញ