#Morning
<បងមីនខ្ញុំទៅរៀនហើយណា!!ល្ងាចខ្ញុំនឹងឆាប់មកវិញ!!>ថេយ៍ ញញឹមទៅកាន់បងប្រុសស្រស់ពព្រាយ ខណៈដៃកំពុងទាញយកកាតាបមកស្ពាយ
<បងមានអីធ្ងន់ធ្ងរឯណា!..កុំភ័យពេកទៅរៀនអោយស្រួលបួលទៅ!>ជីមីន សម្លក់អ្នកជាប្អូបបែបលេងសើច
<បងងើបចឹងបានដែហេស៎?ឈឺទេ?>ថេយ៍សួរឡើងខណៈពេលបងប្រុសរបស់គេព្យាយាមក្រោកអង្គុយយកខ្នងទល់នឹងក្បាលគ្រែ
<មិនអីទេ!>ជីមីនក្រវីក្បាលប្រកែក ទាំងដែលពោះគេចាប់ផ្តើមចុកនឹងឈឺត្រង់កន្លែងដាល់ពើតៗ គេញញឹមបញ្ជាក់ថាមិនអី ព្រោះខ្លាចអ្នកជាប្អូនបារម្ភ
<បើបងនៅឈឺមិនបាច់ងើបដើរទេ គេងនៅមួយកន្លែងទៅដឹងទេ!!បប្តិចទៀតពូជីនឡើងមកហើយ>
<ដឹងហើយឆាប់ទៅរៀនទៅយ័ត្នហួសម៉ោង!.>ជីមីននិយាយទាំងសើច នឹងប្អូនប្រុសដែលកំពុងធ្វើមុខជូរៗដូចជាមិនដាច់ចិត្តទៅចោលគេ
<ខ្ញុំទៅហើយ បាយ!..>ថាហើយគេក៏បើកទ្វារដើរចេញទៅយ៉ាងលឿនព្រោះគេរាងជ្រុលម៉ោងបន្តិចទៅហើយ ហើយក៏នឹកគិតដែលអ្នកមកយកដែលចាំយូរចឹងដឹងតែរអ៊ូដូចឃ្មុំម៉ង
<ថ្ងៃនេះយូរម៉្លេះ?>ថេយ៍ មិនទាន់ចេញផិតពីទ្វារស្រួលបួលផង នាយក្រាស់ក៏សួរឡើង
<ក៏រវល់ហ្នឹងឯង!..>ថេយ៍ឆ្លើយហីម មុននឹងដើរទៅជិតនាយរួចក៏ឡើងជិះលើម៉ូតូយកតែម្តង
<ទៅលូវមែនទេ?>
<ហ៊ើយ!..ទៅឥលូវហ្នឹងហើយចង់ចាំកាលទៀត?>ថេយ៍ ខាំមាត់លើកដៃស្រឡូនវៃខ្នងនាយមួយដៃរាងធ្ងន់បន្តិច
ដូចលប់ៗយ៉ាងមិចទេមកសួរចឹងអាម៉ោងកំពុងជ្រេផងនៅមកសួរស៊ីម៉ោងទៀត សមតែ3-4ដៃតើស៎<សួរលេងសោះមិនបាន!..>អត់មិនបាននាយក៏ងាកមកតបនឹងរាងតូចវិញព្រមទាំងធ្វើមុខខ្មូ
<កាលទៅ?>ថេយ៍អង្គុយអោបដៃ ដកដង្ហើបធំមួយខ្សាកទាំងធុញទ្រាំកាលបើនាយនៅតែនិយាយមិនព្រមជិះចេញទៅ នេះចង់អោយគេនៅឈរក្រៅថ្នាក់មិនអោយចូលរៀនមែនទេហ្នឹង បានជាធ្វើចរិតស៊ីម៉ោងចឹង?