មានវិធីសាស្រ្តអីដើម្បីបានគេ?

2K 124 1
                                    

<ភូមិគ្រឹះចន>

"តុក តុក"លោកស្រីចនលើកដៃគោះទ្វារកូនប្រុសច្បងតិចៗ មុននឹងហៅគេដោយសម្លេងស្រាលៗ

"Yoongi ហ្អា៎!"

"បាទ!.. ម៉ាក់ចាំបន្តិច"យ៉ុនហ្គីរៀបចំខ្លួនហើយក៏ចេញមកបើកទ្វារអោយម៉ាក់គេ ភ្ជាប់ជាមួយស្នាមញញឹមយ៉ាងស្រស់

~ក្រាក~

"ម៉ាក់មានការអី មែនទេ??"

"កូនកើតអីឬអត់ ប៉ុន្មានថ្ងៃនេះឃើញតែកូនសំងំក្នុងបន្ទប់ ហើយមិនសូវមាត់កទៀត កូនឈឺមែនទេ??"លោកស្រីចនសួរទាំងបារម្ភ គាត់ក៏មិនសូវស្រួលដែរ ពេលឃើញកូនបែបនឹង

"កូនមិនអីទេម៉ាក់!!  "Yg ខំប្រឹងញញឹម ដើម្បីអោយគាត់ឈប់បារម្ភ

"មិនអីល្អហើយ aww~~ភ្នែកកូនកើតអីមិចក៏ក្រហមយ៉ាងនេះ"គាត់ទើបតែចាប់អារម្មណ៍ភ្នែក យ៉ុនហ្គី

"គឺ~គឺមិញនេះកន្ទិចធូលីចូលភ្នែកណាម៉ាក់"  គេរកហេតុផលដោះសារទាំងដែលការពិតគេសំងំសម្លឹងមើលកុំព្យូទ័ធ្វើការដល់យប់ជ្រៅ មិនខ្ចីដកភ្នែកចេញ

"នេះពួកគេមិនចូលសម្អាតបន្ទប់កូនទេឬ???"

"សម្អាតហើយតែកូនមិនអោយពួកគេសម្អាតលើតុរ "យ៉ុនហ្គី ញញឹមតិចម

"ហ្អឹម ចាំម៉ាក់អោយគេមកសម្អាតអោយ ចឹងម៉ាក់ទៅវិញ"

"បាទ!"យ៉ុនហ្គិ គេក៏បិទទ្វារចូលបន្ទប់វិញ សម្ងំធ្វើការងារគេបន្ត

"ហីយ៉ា!!! មកផ្ទះហើយហេស៎"លោកស្រីចនចុះពីខាងលើមកក៏ឃើញកូនពៅគាត់ចូលមក

"បាទ~~~~"ឆ្លើយបង្អូសសម្លេងវែងជាងផ្លូវរត់ភ្លើងទៀត ជាមួយនឹងទឹកមុខធុញទ្រាន់

"មុខកូនកើតអី?? ឡើងជាំ!!"ទោះថាស្តីអោយយ៉ាងណាគាត់ក៏មិនដាច់ធម៌មេត្តា មិនសួរដែរ មើលចុះមិនអោយមានរបួសមួយថ្ងៃប្រហែលស្លាប់តែម្តង

"រំលោភកូនគេតាមទាន់!"នាយតបទៅម៉ាក់ឆ្លើយហី រួចក៏ដើរឡើងទៅបន្ទប់គេបាត់ ទុកអោយអ្នកចនឈរគាំងនឹងសម្តីរបស់គេ

"អាកូន~~~ហ្អឺ!!!បង!..បងមើលកូនបងចុះ"គាត់អស់ហើយ អស់ពាក្យនិយាយជាមួយកូនចំលើយនេះហើយ ចំណែកលោកចនក៏សើចក្រវីក្បាល

💫My everything for you💫 (Slowly)Where stories live. Discover now