ព្រឹកថ្ងៃថ្មីឈានចូលមកដល់ រាងតូចថេយ៍ក៏ក្រោកតាំងពីប្រលឹមរៀបចំខ្លួនទៅរៀនដូចធម្មតាបន្ទាប់ពីឈប់សម្រាក់អស់មួយថ្ងៃ ។
<ចាំបងជូនទៅ!>អ្នកជាបងក៏និយាយឡើងមុន ខណៈពេលគេកំពុងរៀបចំខ្លួនដូចគ្នា
<មិនអីទេ!..ថ្ងៃនេះខ្ញុំដើរទៅខ្លួនឯងក៏បានដែរ!..>ថេយ៍ ងាកមកញញឹមដាក់អ្នកជាបងបន្តិច មុននឹងចាប់យកសៀវភៅដាក់ចូលក្នុងកាតាបយ៉ាងរៀបរយ
<មិនទុកចិត្ត!>ជីមីន ធ្វើភ្នែកក្រលេក្រឡាប់ គេដឹងថាគ្មានអ្នកណាមកប៉ះពាល់ប្អូនគេបានទេ តែគេខ្លាចដូចលើកមុនក្លាហានជ្រុល
<បងមិនស្គាល់ខ្ញុំទេឬ?>ថេយ៍ ញ៉ាក់ចិញ្ចើមដាក់អ្នកជាបងព្រើតៗ ញញឹមមានអំនួត
<ស្គាល់ហើយ!>ជីមីន តបទៅវិញទាំងក្រវីក្បាលតិចហួសចិត្តនឹងប្អូនប្រុសរបស់ខ្លួន
<ចុះទៅញ៉ាំបាយសិនទៅ!>ថេយ៍ ងក់ក្បាលតិចៗមុននឹងបោះជំហានចេញទៅមុនបងប្រុស
@ភូមិគ្រឹះចន
ល្ងាចបន្តិចជុងហ្គុកក៏ចាប់ផ្តើមរៀបចំខ្លួនដើម្បីទៅរករាងតូចជម្រះបញ្ចីរឿងដែលគេមិនមកតាមការណាស់របស់គេ។ នាយចុះមកពីខាងលើសារ៉េអាវនឹងសក់បានរៀបរយ លើថ្ពាលមានស្នាមញញឹមជាប ហើយក៏ដើរហួសអ្នកជាម្តាយ គាត់តាមមើលមុខនាយបន្តខណៈគាត់ហៅគេបញ្ឈប់ដំណើរ<Jungkook!!ទៅណា??>រាងចំណាស់ ឈរអោបដៃ ភ្នែកមើលមុខគេចាំទទួលចម្លើយ ចម្លើយដែលគាត់ទទួលបានធ្វើអោយគាត់ចង់ឈឺក្បាល
<ទៅយកប្រពន្ធខ្ញុំ!>
<ប្រពន្ធលោកកូនមួយណាទៅ??>គាត់ឈរសម្លក់កូនប្រុស និយាយដូចយ៉ាងមិចមិនដឹង
<គឺមួយណឹងហើយ!>ជុងហ្គុកតបទៅគាត់បិញមិនដឹងក្បាលកន្ទុយ មិនដឹងថាចង់និយាយពីអី
<ម៉ាក់ចង់ប្រាប់ថាម្សិលមិញនេះមានគេមករក!!>
<អ្នកណាម៉ាក់??? >នាយលើកចិញ្ចើមទាំងគូរចូលគ្នា ក្នុងចិត្តនឹកឆ្ងល់ថាអ្នកណាមករកគេ?
<ឈ្មោះ!..ដូចជាឈ្មោះ!... Rosalieមែនហើយមាន Jina Malie July អីទៀត!...នៅពីរ បីនាក់ទៀតម៉ាក់ចាំមិនអស់ទេ >រាងចំណាស់ សម្លក់អ្នកជាកូនបែបគ្រឺតខ្នាញ់នឹងចរិតស្រីរាប់មិនអស់របស់គេ