អត់កំណើតមែនពួកនេះ

2.2K 129 2
                                    

ង៉ឺតតតត

"អាចង្រៃ ជិះមិនចេះមើលទេហេស៎?"ថេយ៍ស្រែកថាអោយទាំងខ្លួនអង្គុយនៅនឹងដី ភ្ជាប់ជាមួយទឹកមុខសម្លក់សម្លឹងមើលទៅអ្នកដែលបើកម៉ូតូប៉ះគេអំបាញ់មិញ

"នែ៎!! ឯងជិះយ៉ាងមិចណឹង? អាងតែមានម៉ូតូជិះមែន?"ថេយ៍ មិនចុះញ៉មប្រឹងងើបដើរទៅថាអោយរាងក្រាស់ដល់កន្លែងគេឈប់ ទាំងដែលគេដើរប៉ាក់ប៉ើកដោយសារដួលអុកនឹងចង្កេះ

"យើងជិះធម្មតា មកពីឯងដើរឆ្កួតខ្លួនឯង!!"ជុងហ្គុក ដោះមួកទុកចុះពីលើម៉ូតូឈរទល់មុខរាងស្តើង ដាក់ដៃចូលហោប៉ៅឈរសម្ទែងេងសង្ហារ ញ៉ាក់ចិញ្ចើមដាក់គេព្រើតៗ

"តែថាលោកធ្វើអោយប្អូនខ្ញុំដួលលោកគួរតែសុំទោស"ជីមីន ក៏ចូលមកលូកមាត់ ទើសនឹងចរិតក្មេងម្នាក់នេះពេក មើលទៅគេជាកូនអ្នកមានពិបាននិយាយគ្នាណាស់ 

"អត់"មួយមាត់យ៉ាងខ្លីចេញពីក្រអូមមាត់រាងក្រាស់

"នេះ!! ខុសហើយនៅធ្វើលូយទៀតហាស៎!..ហ៊ឹស!! ប្រហែលជាមិនទាន់ស្គាល់ថ្នាំខ្លាំងទេមើលទៅ"ថេយ៍ លាត់ដៃអាវសងខាងឡើងលើបន្តិច ហាក់មិនខ្លានញញើតនេងរាងក្រាស់ដែលមានមាឌធំជាង ទឹកមុនមាំបង្ហាញថា បន្តិចទៀតនឹងមានសង្គ្រៀមលោកលើកទី3

"ហ៊ឹស~~លាសិនហើយ"Jk សើចនឹងឬកពាគេបន្តិច រួចក៏រកយកមួកមកពាក់ ដោយសារខ្ជិលរញ៉េរញ៉ៃតែក៏

"អួយយយយ!ឯង!លែងលែង លែងដៃ ឯងឆ្កួតមែនទេលែង~~" ជុងហ្គុក ស្រែកផ្លាត់សម្លេងពេលរាងស្តើងចាប់បោចសក់ ទាញទៅក្រោយមួយទំហឹងដៃ សឹងតែរហូតសក់ទន់រលោងរបស់គេចេញពីក្បាល

"កុំចេញចរិតលូយពេក ឯងជាស្អី??ឬអាងជាអ្នកមានខ្ពង់ខ្ពស់មិនដឹងខុសត្រូវ?"ថេយ៍ ស្រែកខ្លាំងៗដាក់ ជុងហ្គុកដែលកំពុងរមួលចេញពីចេញពីដៃគេ

"នែ៎ លែងទៅបើមិនលែងប្រយ័ត្នយើងវៃ !!!"រាងក្រាស់មាត់និយាយតែដៃចាប់កាន់ដៃរាងតូចដើម្បីបន្ថយភាពឈឺចាប់ខ្លះៗ ក្មេងម្នាក់នេះដៃធ្ងន់ណាស់

"វៃមក ហឺ~~"គេមិនញញើតនឹងសម្តីអ្នកម្ខាងទៀតមានតែផ្គើតថែម ទាញសក់រាងក្រាស់ខ្លាំងជាងមុន

💫My everything for you💫 (Slowly)Where stories live. Discover now