ថ្ងៃបន្ទាប់ថេក៏ងើបតាំងពីប្រលឹមរៀបចំខ្លួន ប្រញ៉ាប់ជាងរាល់ដងក៏នៅតែមិនទាន់បងគេដដែល
<ចុះមកញ៉ាំបាយមក Tae!>Jin ងាកមកញញឹមដាក់អ្នជាក្មួយបន្តិចមុននឹងទាញយកកៅអីមកអង្គុយ
<ចុះបងប្រុសពូជី?>Taeនិយាយស្របពេលគេទាញកៅអីមកអង្គុយ
<ពូជូនគេទៅធ្វើការបាត់ហើយ!!>J
<លឿននោះលឿន!..ហឹម!ចឹងខ្ញុំចាំញ៉ាំនៅសាលាវិញ ខ្ញុំមិនចេះអង្គុយញ៉ាំតែឯងទេ ខ្ញុំទៅហើយ!>Taeថាហើយក៏ងើបចេញពីតុរអាហារវិញ ហើយដើរចេញទៅក្រៅងាករកអ្នកដែលថានឹងមកយកគេ
<អេ៎!!>Jkហៅគេអោយងាកមក អង្គុយលើម៉ូតូវៃចិញ្ចើមដាក់រាងតូចទៀត ថេយ៍ធ្វើមុខក្រញ៉ូវដូចជាមិនពេញចិត្តតែតាមពិតក៏ចង់ជិះម៉ូតូលេងជាមួយគេដែរ
<នៅឈរធ្វើស្អីឡើងមក!>
<ហ៊ើយ កាលអស់កម្មពា??>Tae ឡើងលើម៉ូតូធ្វើមុចដូចគេយកទៅបាញ់ចោល លួចងាកមុខទៅម្ខាងញញឹម
<ទៅហើយតោងអោយជាប់>នាយងាកមកប្រាប់អ្នកក្រោយ រួចក៏ចាប់ទាញដៃរាងតូចអោយអោបចង្កេះហើយគេក៏បញ្ឆេះម៉ូតូបើកចេញទៅ ។ មិនដល់10នាទីផងពួកគេក៏មកដល់ខាងមុខសាលារៀន
<អរគុណហើយ!!>រាងតូចនិយាយស្របពេលទម្លាក់ជើងចុះពីលើម៉ូតូស្រអែម
<អត់អីទេ ល្ងាចយើងមកយកទៀត>Jk
<នែ៎ !!មិនបាច់ទេ!...យកពេលទៅធ្វើការលោកទៅ>Taeងាកមកសម្លក់គេ យ៉ាងមិចចង់ជិះជាមួយគេដើម្បីបានចំណេញមែនទេ?ចរិតពីមុនគួរអោយស្អប់ណាស់តែឥលូវមកធ្វើចរិតយកចិត្តអីណា!...
<ការងារយើងគឺត្រូវជូនឯងមករៀននឹងយកឯងចេញពីរៀន>Jkញញឹមលឹបភ្នែគួរអោយស្រលាញ់
<មិនបាច់ទេ >រាងតូចប្រឹងទប់ស្នាមញញឹម មើលគេធ្វើចរិតចុះ ចាប់ទះលូវហើយ!..
<អ្នកណាអោយឯងមិនទៅជួបយើង ចឹងយើងត្រូវជូនឯងទៅវិញទៅមកចឹងហើយ>Jk រកលេសនិយាយជាមួយរាងតូច ដែលជាលេសមិនសមទំនង