ឆេះក្រុមហ៊ុនអីលូវហើយ!

1.9K 128 0
                                    

      រាងតូចជីមីនបន្ទាប់ពីចេញពីអង្គប្រជុំថ្មីៗជាមួយដៃគូរសហការធំៗរួច លោកអគ្គនាយកចំណាស់ក៏បានអោយគេទៅយកឯកសារពីលោកប្រធានសង្ហារ

     មកដល់ខាងមុខបន្ទប់គេក៏លើកដៃគោះទ្វារធម្មតា តែចម្លែកអីគឺលោកប្រធានមកបើកទ្វារដោយផ្ទាល់ ខណៈគេព្រិចភ្នែកដាក់រាងតូចព្រិចៗដូចជាស៊ីញ៉ូវធ្វើអ្វីមួយ

<MIMI អូនមកហើយហេស៎?>យ៉ុនហ្គី ញញឹមស្រទន់ចាប់ដៃរាងតូចយកមកកាន់ ធ្វើអោយអ្នកម្ខាងទៀតភាំងមិនយល់នឹងពាក្យសម្តី កាយវិការរបស់លោកប្រធានម្នាក់នេះ

<លោក!..លោកប្រ!..>

<មិនបាច់និយាយអីទេ!..បងដឹងថាអូនមករកបងព្រោះនឹកមែនទេ?សឺត!>យ៉ុនហ្គី ញញឹមបន្តិចមុននឹងលើកដៃអង្អែលសក់រាងតូចទម្លាក់ស្នាមថើបលើថ្ងាស់របស់គេមួយខ្សឺត មុននឹងបែរមករកមនុស្សស្រីដែលនៅក្នុងបន្ទប់មួយនេះ  កំពុងឈរក្តាប់ដៃមើលសកម្មភាពផ្អែមល្ហែមរបស់ពួកគេ

<Chae អូនមិនបាច់ព្យាយាមមករកបងទៀតទេ!..បងមានមនុស្សដែលបងស្រលាញ់រួចហើយ!>ទឹកមុខញញឹមអំបាញ់មិញក៏រលាយបាត់ សល់តែទឹកមុខមាំស្មើធេញ មើលទៅមុខស្រីតូចដែលកំពុងឈរក្តាប់ដៃខឹងហ្នឹងរាងក្រាស់ដែលមាននាមជាអតតីសង្សារ

<បងមិនបាច់សម្តែងមកកុហកអូនទេយ៉ុន!..អូនដឹងថាបងគ្រាន់តែយកគេមកសម្តែងចង់អោយអូនទៅប៉ុណ្ណោះ >ស្រីស្រស់ពាក់សំពត់ខើចខ្លី បបូរមាត់ក្រហមឆេះ និយាយសម្លេងគួរអោយអាណិត ដើរមកកាន់ដៃរាងក្រាស់ជាប់

<.......>ជីមីន ឈរនៅស្ងៀមដង្ហើមសឹងតែមិនហ៊ានដក ចាំស្តាប់ការសន្ទនារបស់ពួកគេទាំងពីរ ដោយមានដៃមាំកាន់ដៃគេជាប់មិនលែង

<ការពិតទៅបងនៅតែស្រលាញ់អូនមែនទេ?ពួកយើងដូចដើមទៅយ៉ុន!អូននៅតែស្រលាញ់បង បំភ្លេចរឿងដែលអូនធ្វើខុសពីមុនទៅគ្រប់យ៉ាងអូនតាមគ្រួសារទេ!. ពេលនេះគ្មាននរណាបំបែកយើងទៀតឡើយ!..>នាយនៅតែរក្សារទឹកមុខក្រៀមក្រំ បង្ហូរទឹកភ្នែកមករហាមដើម្បីចង់អោយគេអាណិត តែផ្ទុយទៅវិញរាងក្រាស់មិនបានខ្វល់នឹងទឹកភ្នែករបស់នាងឡើង

💫My everything for you💫 (Slowly)Où les histoires vivent. Découvrez maintenant