និស្ស័យស្នេហ៍ម៉ូតូបុក

2.6K 150 0
                                    


ល្ងាចបន្តិចJKក៏ត្រលប់មកភូមិគ្រឹះវិញ មកដល់ខាងក្នុងគេក៏ងាកទៅឃើញម៉ាក់នឹងបងប្រុសរបស់គេអង្គុយនៅបន្ទប់ទទួលភ្ញៀវ

<ជុងកូនដួលម៉ូតូទៀតហើយមែនទេ?ម៉ាក់ប្រាប់ប៉ុន្មានដងហើយថាអោយឈប់មិចកូនមិនចេះស្រលាញ់ខ្លួនបែបនេះ?ការងារស្រួលៗកូនមិនចេះធ្វើទេឬ?ឬមួយចូលចិត្តតែការងារមានរបួសរាលថ្ងៃបែបនេះ?>អ្នកស្រីចន និយាយថាឱ្យគេផាំងៗ មិនចង់ស្តីបន្ទោសអ្វីដែលគេស្រលាញ់ទេតែគាត់បារម្ភ មកផ្ទះពេលណាក៏មានរហួសដែល គាត់ជាម្តាយឃើញកូនបែបនេះឲ្យបិទភ្នែកមែនទេ?គាត់និយាយគាត់ថាព្រោះតែស្រលាញ់ 

<ម៉ាក់ខ្ញុំហត់!>នាយខ្ជិលនឹងតបច្រើនខ្លាចមានការទាល់សម្តីរួចក៏ឡើងទៅបន្ទប់គេបាត់ គេធុញនឹងសំណួរម៉ាក់ឡេឱ្យតែមកផ្ទះពេលណានិយាយតែប្រយោគហ្នឹងដដែលមិនចេះហត់

<គេពិតជាពិបាកនិយាយគ្នាណាស់!>អ្នកស្រីចន ដកដង្ហើបធំបន្តិចមុននឹងផ្អែកខ្នងទៅលើសាឡុងបិទភ្នែករំងាប់អារម្មណ៍

<គេនៅក្មេង!ម៉ាក់បណ្តោយគេបន្តិចទៀតទៅ>អ្នកដែលមាននាមជាបងក៏ស្រដីឡើងនិយាយជំនួសប្អូន គេស្គាល់ចរិតប្អូនគេទោះខំនិយាយយ៉ាងណាក៏មិនបានផលដែរ

<យ៉ុនហ្គីម៉ាក់បណ្តោយតាមគេឡើងទទឹងអស់ហើយ!.គេ24ជាងហើយតែមើលគេចុះរឹងក្បាលខ្លាំងណាស់>

<កូនពៅតែប៉ុណ្ណឹងឯងម៉ាក់>យ៉ុនហ្គីក៏និយាយបន្លប់អោយគាត់សើច

<ហើយប៉ារបស់កូនយូរខ្លាំងម៉្លេះ?>អ្នកស្រីចន ចោទសួរទៅកូនប្រុសច្បងទាំងចងចិញ្ចើមចូលគ្នា

<ថ្ងៃនេះប៉ាមានការសំខាន់ជាមួយមិត្តគាត់ណាម៉ាក់!..បន្តិចទៀតប្រហែលជាគាត់មកហើយ!>អ្នកស្រីចន ក៏ងក់ក្បាលតិចៗ

<ចឹងកូនសុំទៅបង្ហើយការងារក្រុមហ៊ុនបន្តិចហើយ!..>យ៉ុនហ្គី ញញឹមបន្តិចមុននឹងងើបនាំរាងកាយឡើងទៅខាងលើ អ្នកស្រីចនបានត្រឹមតែតាមសម្លឹងសញ្ជឹងគិត ហេតុអីជុងហ្គុកមិនដូចបងគេសោះ តែយ៉ាងណាគាត់ក៏ស្រលាញ់កូនស្មើៗគ្នាដែរ

     ព្រឹកថ្ងៃថ្មីឈានចូលមកដល់ព្រឹកថ្ងៃនេះក៏ដូចរាល់ដងជីមីនងើបពីព្រលប់ដាសប្អូនអោយក្រោកព្រោះថ្ងៃនេះពួកគេត្រូវឡើងទៅស៊េអូល ។ បន្ទាប់ចំរួចរាល់ឡានពូគេដែលមកទទួលក៏មកដល់ល្មម

💫My everything for you💫 (Slowly)Where stories live. Discover now