នែ៎!.. កុំយំយើងមិនចេះលួងទេ

2K 136 0
                                    

@កន្លែងប្រណាំងម៉ូតូ

នៅទីនោះមនុស្សច្រើនមែនទែន មិនដឹងជាអស្ចារ្យស្អីទេ មនុស្សច្រើននោះច្រើនណាស់ វាធ្វើអោយអារម្មណ៍ថេយ៍កាន់តែធុញទ្រាន់ បើកុំតែមិត្តអង្វរកុំអីមិនខ្ចីមកទេ មនុស្សច្រើនសឹងអី។

"ត្រូវហើយថ្ងៃនេះ លោក Alex & Jk គេប្រកួតគ្នា"ហូប៊ិ ងាកមើលឆ្វេងស្តាំរកអ្នកដែលត្រូវមកប្រណាំង ឯថេយ៍មិនបានស្តាប់កេនិយាយឡើង ធ្វើមុខក្រញ៉ូវជាប់

"មើលពួកនេះលេងៗសិនទៅម៉ោងជិត 5 បានពួកធំគេប្រកួតមើលទៅ"

"ចឹងយើងរកទៅទិញអីផឹកបន្តិច"ថេយ៍ ធុញនឹងមនុស្សច្រើនពេកក៏ដកខ្លួនរកកន្លែនទូលាបន្តិច

"ទិញផ្ញើរផង " គេងក់ក្បាលជំនួយការឆ្លើយមុននឹងដើរទៅកន្លែងគេលក់ភេសជ្ជៈក្បែរនោះ

"អ៊ុំកូកាពីរ"ថេយ៍ប្រាប់ទៅអ្នកលក់រួចក៏អោនយកលុយពីកាបូប

"ខ្ញុំមួយដែល"សម្លេងគ្រលរបន្លឺក្រោយខ្នងរាងតូច តែគេមិនចាប់អារម្មណ៍ទេ តែសម្លេងដូចជាប្រហាក់ប្រហែល

"នេះអ៊ុំ អរគុណ!"ទទួលបានហើយគេក៏ហុចលុយអោយគាត់  រៀបដើរទៅវិញហើយតែដៃមាំក៏លូកទាញគេមកវិញ បុកនឹងទ្រូងហាប់ណែនសុទ្ធតែសាច់សឹងបែក្បាល

"លោក!!"រាងតូចក៏ងើបមុខរៀបនិយាយថាអោយ"គឺ ឯងលែងដៃទៅអាចង្រៃ"គេព្យាយាមខំប្រឹងរើសបម្រាស់ខ្លាំងៗកាលបើដឹងអ្នកដែលចាប់ដៃគេជាប្រុសហេងស៊យម្នាក់នោះ តែរាងក្រាស់មិនខ្វល់បែរជាឈរផឹកកូកាធ្វើប្រងើយ

"លែងទៅថ្ងៃនេះយើងមិនចង់ប្រើហិង្សាទេ លែង!!"គេឈប់រើសព្រមនិយាយតាមសម្រួលវិញ ព្រោះគេក៏រាងហត់ដែរ

"ចាំយើងផឹកឲ្យអស់សិនមិនបានទេហេស៎?"ជុងហ្គុកក៏កញ្ឆក់កដៃរាងតូចអោយអឹបនឹងខ្លួន ហឺស!ចុងក្រោយក៏បានមកជួបស្រួលៗ គួរតែធ្វើបាបគេខ្លះទើបសប្បាយ

"ឯងវៃយើងពីរដង ឯងត្រូវសងយើង"នាយអោនខ្សឹបដាក់ត្រចៀករាងតូចមុនលេងស្នាមញញឹមកំហូចលើផ្ទៃមុខសង្ហារ

"យើងមិនបានខុស រឿងអីត្រូវសងឯង?"ថេយ៍និយាយសង្កត់សម្លេងខាំធ្មេញដាក់គែទាំងម៉ួម៉ៅ

💫My everything for you💫 (Slowly)Donde viven las historias. Descúbrelo ahora