ងាកមកមើលជីមីនវិញពេលនេះកំពុងស្វាសស្វែងពិនិត្យនឹងស៊ីញ៉េឯកសារមួយចំនួនធំ ដែលនៅលើតុរដោយមានមិនរួមការងាកលើកមកជាបន្តបន្ទាប់ ។
<រួចរាល់ឬនៅលេខាគីម!?20នាទីទៀតដល់ម៉ោងប្រជុំហើយ!..>រាងចំណាស់ដែលមាននាមជាអគ្គនាយកក៏នឹងឡើងខណៈគាត់កំពុងបោះជំហានចូលមកជិតគេដូចគ្នា
<ជិតរួចរាល់ហើយលោកអគ្គនាយក!>គេងើបមកញញឹមគួរសមដាក់គាត់បន្តិច មុននឹងអោនមុខចុះផ្តោតលើការងារគេវិញ លោកចនតាមមើលកាវិកាយធ្វើការយកទុកដាក់របស់គេទាំងញញឹម លេខាសារនេះរើសបានល្អណាស់
<ឯកសារនេះលោកលេខាមិនបាច់ពិនិត្យទេ?យកអោយប្រធានស៊ីញ៉េទៅបានហើយ!..>
<បាទ!..ចឹងខ្ញុំសូមយកអោយគាត់ស៊ីញ៉េសិនព្រោះជិតដល់ម៉ោងប្រជុំដែរហើយ ការងារនេះក៏រួចរាល់ដែរ!...>
<ល្អ!..ឆាប់ទៅចុះ>គាត់ញញឹមគោះស្មាតូចបន្តិចមុននឹងដើរទៅកន្លែងគាត់វិញ ជីមីនញញឹមតបទៅគាត់វិញរួចក៏ប្រមូលឯសារដែលត្រូវស៊ីញ៉េរយកទៅអោយប្រធានក្រុមហ៊ុន
មកដល់មុខបន្ទប់ប្រធានក្រុមហ៊ុន ជីមីនដកដង្ហើមមួយខ្សាកមុននឹងលើកដៃតូចគោះទ្វារផ្តល់សញ្ញាអោយអ្នកខាងក្នុងបានដឹង ជីមីនមានទឹកមុខភ័យតិចៗព្រោះមិនធ្លាប់ស្គាល់ឬជួបប្រធានក្រុមហ៊ុនមួយនេះទេ លឺតែអ្នកធ្វើការជាមួយ ថាជាកូនអង្គនាយក មិនសូវចេះមាត់ក ហើយក៏មិនចូលចិត្តរញ៉េរញ៉ៃច្រើនដូចគ្នា
តុកតុក
<ចូលមក!>សម្លេងធំគ្រលរបន្លឺចេញមកពីខាងក្នុងបន្ទប់ ក្រោយទទួលបានការអនុញ្ញាតគេក៏រុញទ្វារចូល រួចក៏មិនភ្លេចមិនទ្វារយ៉ាងថ្នមដៃវិញ
<លោកប្រធាននេះឯកសារដែលលោកអគ្គនាយកអោយខ្ញុំយកមកអោយលោកស៊ីញ៉េ!>នាយតូចដាក់ឯកសារលើកតុរ រួចក៏ឈានជើងខិត ឈរឆ្ងាយពីគេបន្តិចទាំងមិនហ៊ានងើបមុខឡើងសម្លឹងមុនលោកប្រធានសម្តីត្រជាក់
<អឹម!..> យ៉ុនហ្គី ងក់ក្បាលតិចមុននឹងងើបមុខចេញពីឯសាររបស់ខ្លួនសម្លឹងមុខរាងតូចបន្តិច ខណៈដៃកំពុងចាប់យកឯកសារមកស៊ីញ៉េ