បន្ទាប់ពីចេះផុតពីផ្ទះរាងតូចបានបន្តិចជុងហ្គុកក៏ចាប់ផ្តើមមានអារម្មណ៍មិនល្អដូចជាមានអ្នកតាមពីក្រោយ
<Jeon Jungkook!! >សម្លេងគ្រលរបន្លឺក្រោយខ្នងនាយ ធ្វើអោយនាយងាកទៅភ្លាមៗ ឃើញមានម៉ូតូជាច្រើន<alex ហិស!!>Jk សើចបន្តិចរួចក៏មួលហ្គែសម៉ូតូយ៉ាងលឿនគេចចេញពីពួកគេ គេមានតែឯងមិចនឹងអាចតទល់នឹងគ្នាវាបួនប្រាប់អ្នកបានទៅ មានតែរកផ្លូវទៅសិនហើយ
<តាម !!>
~ង៉ោង ~ង៉ោង~
<ចង្រៃយ៍ ថោកទាបណាស់ឯង >Jk ជេរប្រទិចអ្នកដែលជិះម៉ូតូតាមគេនោះមុននឹងបន្ថែមល្បឿនលឿនជាងនេះដើម្បីអោយឆាប់ដល់គោលដៅគេចផុត
ង៉ឺត~~~~~នាយក៏បញ្ឈប់ម៉ូតូ បង្វែរមកវិញព្រោះដល់ផ្លូវទាល់ហើយស្របពេលនោះគេក៏ចុះដោះមួកចេញសម្លឹងមុខពួកគេមិនខ្លាចរអាអីបន្តិច!...
<ហីយ៉ា!!! ពួកឯងយ៉ាងមិចបានចេះតែដេញយើងនឹង?ឬចង់យើងអោយច្បាស់ជាងនេះ?>នាញញញឹមចុងមាត់លាតដៃអាវឡើងទៅលើបន្តិច
<ក្អេងក្អាងម៉្លេះលោក Jeon jungkook! !>alex ញញឹមយកអណ្តាតទល់ថ្ពាល់ ចុះពីលើម៉ូតូដោយមានកាន់ដំបងនៅហ្នឹងដៃ
<Woo 1 2 3 4 នាក់!. ច្រើនគ្រាន់បើ!!. ពួកឯងមិនគិតថាអត្មានិយមទេហេស៎គ្នាច្រើនមកវៃគ្នាតិច!..>Jk បន្លប់និយាយទោះចង់រត់ក៏រត់មិនកើតដែរ
<កុំស៊ាំញ៉ាំ!...លើកមុនយើងក៏ត្រូវគ្នាឮងធ្វើបែបនេះដែរ!វៃឯងជំនួសពួកវាអោយរួចគ្នា!..>នាយបញ្ចប់ប្រយោគរួចក៏ចូលទៅវៃជាមួយជុងហ្គុកដោយមានគ្នីគ្នាប៉ុន្មាននាក់ទៀតឈរមើលសិន
*ឌឹប ឌឹប ឌឹប ឌឹប .....
<ម៉ាក់!!ជួយកូនផង ងាប់ឥឡូវហើយ!!>នៅសុខៗក៏ស្រាប់តែមានសម្លេងស្រែករបស់កូនប្រុសពៅស្រែកឡើងទ្រហឹង ទើបគាត់ប្រញ៉ាប់ចេញមកមើល
<Jungkook~នេះ នេះកូនកើតអី?>រាងចំងចំណាស់ភ្ញាក់ផ្អើលជាខ្លាំងពេលឃើញសភាពមានស្មាមជាំពេញមុខហើយប្រអប់ដៃហើមក្រហមរបស់កូនប្រុសពៅ
<ឈឺណាស់ម៉ាក់!>
<អ្នកណាធ្វើអីកូន???>គាត់និយាយស្របពេលក៏ចូលជួយគ្រា Jungkook ចូលអង្គុយសិន រួចគាត់ក៏ដើរទៅយកប្រអប់ថ្នាំ