Episode 2💔

564 36 0
                                    

#គ្រូពេទ្យស្នេហ៍     

ព្រឹកថ្ងៃថ្មី...

@មន្ទីរពេទ្យចន

''សួស្តីបងស្រី ខ្ញុំគឺជាសិស្សអាហាររូបករណ៍ដែលយកពាក្យមកដាក់កាលពីម្សិលមិញ''រីកា

''អូ!!!អ្នកនាងអញ្ជើញទៅជួបលោកនាយកនៅខាងក្នុងចា''
លេខា

''ចាអរគុណច្រើន តោះនូណា''រីកាបបួលមិត្ត

@office

តុក៚តុក៚

''លោកប្រធាន ខ្ញុំមកនិយាយរឿងការងារចាស៎''រីកា និយាយយ៉ាងស្រទន់ធ្វើឲ្យអ្នកម្ខាងទៀតដែលកំពុងបែរខ្នង
ស្រាប់តែបង្វែរកៅអីទៅរកម្ចាស់សម្លេង...

''សួស្តី ស្រីឆ្នាស់''ជុងហ្គុក

''ហ៊ើយ~អាឆ្កួត''រីកា

''ព្រឹកឡើងជេរបែបនេះមិនល្អទេ''ជុងហ្គុកញញឹមយ៉ាងពេញចិត្ត

''ខ្ញុំគ្មានពេលមកឈ្លោះជាមួយនឹងលោកទេ ខ្ញុំមកនេះដើម្បី
និយាយរឿងការងារ''រីកានិយាយទាំងមួម៉ៅ

''អីយ៉ា សម្តីខ្លាំងចឹងខ្ញុំចូលចិត្ត''ជុងហ្គុកញញឹមចុងមាត់កើត ចិត្តមិនល្អក្នុងខ្លួន ( គួរយល់អៃ>< )

''លោកនិយាយឆ្កួតស្អីនឹង?''រីកា

''បានហើយនាងអាចធ្វើការបានឥឡូវនេះ''ជុងហ្គុក

''ពិតមែនហេស៎''ទឹកមុខដែលមួម៉ៅប្រែមកជាស្រស់បស់ដូចអ្នកត្រូវឆ្នោតធ្វើឲ្យរាងក្រាស់មិនហួសចិត្តមិនបាន

''ហើយខ្ញុំកុហកនាងធ្វើអី?''ជុងហ្គុក

''មិននិយាយជាមួយលោកទៀតទេ ឈើស~''រីកាងើបពីកៅអីតែត្រូវសម្លេងមួយបានបញ្ឈប់ដំណើរនាង

''ឈប់សិន!''ជុងហ្គុកដើរតម្រង់ទៅរកនាង ជើងរីកាចេះតែដើរថយក្រោយដល់បុកនឹងជញ្ជាំងធ្វើឲ្យជុងហ្គុកមាន ឱកាសយកដៃទៅកន្លាតកនាងហើយខ្សឹបប្រាប់នាង

''កុំភ័យអីក្មេងតូច''ជុងហ្គុកឱនទៅជិតត្រជៀកនាងហើយនិយាយ

''លោក...លោកចង់ធ្វើអី?''នាងនិយាយទាំងភ្នែកបិទជិតពោរពេញដោយភាពភ័យខ្លាច

''ទៅធ្វើការចុះ''តាមពិតទៅជុងហ្គុកគ្រាន់តែបំភ័យនាងតែប៉ុណ្ណោះ

គ្រូពេទ្យស្នេហ៍💔Where stories live. Discover now