Episode 4💔

409 23 0
                                    

#គ្រូពេទ្យស្នេហ៍    

(ត...)

''នូណាឯងទៅសម្រាកចុះយប់ហើយ!''រីកាមិនភ្លេចបារម្ភពីមិត្តខ្លួន

''ចុះឯង ចង់ឲ្យយើងទុកឯងឲ្យយំម្នាក់ឯងចឹងហេស៎?''នូណា

''យើងមិនអីទេ''រីកាញញឹមស្ងួត

''មិនអីយ៉ាងម៉េច?''នូណានៅតែទទូចកំដរនាងមិនចង់ទុកមិត្តចោលទេ

''ពិតមែនណា ឃើញយើងញញឹមទេ?យើងមិនឈឺទេយល់ទេ?''រីកាញញឹមទាំងក្នុងចិត្តសឹងតែធ្លាយទឹកភ្នែកចេញមកទៅហើយ

''យើងមិនជឿទេ''នូណា

''បើឯងមិនទៅបន្ទប់ក៏នៅទីនេះចុះ យើងទៅក៏បាន''រីកានាងដឹងខ្លួនថាបើនៅទីនេះទៀតនាងនឹងទន់ខ្សោយជាងនេះទើបជ្រើសរើសពាក្យទាំងនេះមកនិយាយ

''បានៗ យើងទៅមើលថែខ្លួនផង''នូណា

''អឹម''រីកាញញឹមដាក់មិត្តហើយនូណាក៏ឡើងទៅបន្ទប់បាត់ចំណែករីកាបានឡើងទៅជាន់លើនៃអាផាតមិនដើម្បីរំសាយអារម្មណ៍

@ជាន់ខាងលើ

''បងទៅដល់ផ្ទះឬនៅ?កំពុងធ្វើអី?រវល់មែនទេ?ងូតទឹកហើយឬនៅ?អូនបារម្ភពីបងណាស់ យូរយ៉ាងនេះហើយបងនៅឯណាម៉េចមិនផ្ញើរសារមកអូនផងហ៊ឹកដឹងទេពេលនេះក្នុងចិត្តអូនពិបាកទ្រាំប៉ុណ្ណា?សង្ឃឹមថាបងមិនធ្វើឲ្យអូនអស់សង្ឃឹមទៅចុះ''រីកាសម្លឹងមើលទូរស័ព្ទទាំងទឹកភ្នែកស្រាប់តែមានសម្លេងមួយបន្លឺឡើង...

''អ្នកណានឹង?រីកា គឺឯងមែនទេ?''នូណាដើរទាំងងងឹតតែឃើញស្រមោលមនុស្សស្រីម្នាក់អង្គុុយយោគជើងម្នាក់ឯង

''គឺយើង''រីកាប្រញ៉ាប់ជូតទឹកភ្នែកខ្លួនកុំឲ្យមិត្តបារម្ភ

''ពុទ្ធោ!ហើយឯងមកធ្វើអីទីនេះ ទាំងយប់បែបនេះ?នៅគិតរឿងនោះទៀតឬ?''នូណា

''គ្មានអីទេ គ្រាន់តែមានអារម្មណ៍ថាស្រ្តេសចង់មករំសាយអារម្មណ៍ខ្លះ''រីកា

''មានរឿងអីប្រាប់យើងណា~''នូណានិយាយដោយសម្លេងទន់ភ្លន់បែបលួងលោម

''ហ៊ឹស~''រីកា

''សើចស្អី?សេដដល់ថ្នាក់នេះហើយនៅសើចចេញទៀតហេស៎?''នូណា

គ្រូពេទ្យស្នេហ៍💔Where stories live. Discover now