គ្រូពេទ្យស្នេហ៍ ភាគ ១៨+១៩💔
ក្រោយពីរាងស្តើងឮការសន្ទនារវាងជុងហ្គុក
និងស៊ូហើយអស់កម្លាំងកំហែងធ្វើអ្វីមិនចេញនាង
គ្មានអារម្មណ៍ធ្វើអ្វីទៀតទេ បានត្រឹមឱបជុងហ្គុក
ទ្រហយំទាំងគ្មានអ្នកដឹង នាងលំបាកកាយតែ នាងមិនចង់លំបាកចិត្តនោះទេ...''ម៉េចក៏នាងគ្មានមារយាទយ៉ាងនេះ?ដើរស្តាប់គេនិយាយគ្នាមិនល្អទេក្មេងតូច!''ជុងហ្គុកមកតាំង
ពីពេលណាក៏មិនដឹង គ្មានសម្លេងគ្មានស្រមោល
មកដាក់បង្គុយជិតរាងតូចទាំងបញ្ឈឺ''ម៉េចក៏សម្លក់យើង?យើងនិយាយខុសហេស៎?
ក៏ល្អដែរ នាងដឹងការពិតហើយថាយើងចាប់នាង
មកធ្វើស្អី មិនបាច់ហត់មាត់ទៅនិយាយជាមួយ មនុស្សដូចជានាង''ជុងហ្គុកអង្គុយលើពូកភ្នែក
សម្លឹងមើលទៅរាងតូចទាំងមុខព្រាន''មើលស្អី?''រីកា
''សម្តីបានផងហេស៎?កុំភ្លេចថាខ្ញុំនាំនាងមកធ្វើ
ស្អីណា៎ ធ្វើខ្លួនឲ្យសមនឹងឋានៈផងព្រោះឋានៈ
នាងនៅពេលនេះនៅអន់ជាងអ្នកបម្រើឆ្ងាយ ណាស់ ត្រៀមខ្លួនណា៎ងូតទឹកងូតអីឲ្យស្អាតផង
នាងនឹងបានឡើងឋានសួគិ៍''ជុងហ្គុកច្បិចថ្ពាល់
រីកាត្រឹមតែបំភ័យនាងប៉ុណ្ណោះ។ក្នុងចិត្តទទេរស្អាតរាងក្រាស់អាណិតនាងណាស់តែក៏ត្រូវលុបចិត្ត
អាសូរព្រោះតែរឿងអតីត។ជំហានជើងវែងបោះជំហានចេញក្រៅបន្ទប់ទាំង
ចិត្តមិនដាច់អាល័យនឹងរាងស្តើងដែលកំពុងឱប
ខ្លួនពួនយំ។បើអាចគេចង់ផ្តលភាពកក់ក្តៅឲ្យនាង
និងលួងលោមប៉ុន្តែ...ទេវាមិនអាចទៅរួចឡើយ''ងូតទឹកហេស៎?បានខ្ញុំនឹងងូតទឹក ងូតទឹកឲ្យស្លាប់ឲ្យលោកមើល''រីកានិយាយរួចក៏រត់ចូល
បន្ទប់ទឹក។ដៃតូចៗឈោងយកឡាមមកកោសដៃខ្លួនឯង ឈាមក្រហមឆ្អិនឆ្អៅហូរចេញមកមិនដាច់។ពេលនេះនាងគ្មានអារម្មណ៍ឈឺចាប់នោះទេ ខួរក្បាលពេលនេះគិតតែរឿងម្យ៉ាងគឺ «ស្លាប់»។ជើងស្រឡូនដើរទៅមុខយឺតៗចូលក្នុងអាងងូតទឹកហើយបើកទឹកយ៉ាងច្រើន ត្របកភ្នែកបិទតិចៗ សង្ឃឹមថានាងអាចស្លាប់ក្នុងទឹកដ៏ត្រជាក់និងថ្លាមួយអាងនេះចុះ...
VOCÊ ESTÁ LENDO
គ្រូពេទ្យស្នេហ៍💔
ContoJeon Jungkook X Min Rika💔 ស្នេហាផ្អែមល្ហែម ល្អូកល្អឺនមិនបានប៉ុន្មានផងស្រាប់តែមានរឿងយល់ច្រលំមួយកើតឡើង ដែលធ្វើឲ្យទំនាក់ទំនងដ៏គួរឲ្យច្រណែនមួយត្រូវកាត់ផ្តាច់ តើវានឹងទៅជាយ៉ាងណា?💔